ស្រីៗត្រូវម៉ាច់! ទៅអើតក៏បានក្រែម Free Free ពីពិព័រណ៍សម្ផស្សនៅអូឡាំព្យាដែរ

  • 2020-03-05 08:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភាពនារីទាំងអស់គ្នា! សិទ្ធិនារីឆ្នាំនេះត្រូវប៉ាន់ហើយ ព្រោះថាពិព័រណ៍សម្ផស្សអនុស្សា ដែលត្រៀមរៀបចំឡើងនៅផ្សារទំនើបអូឡាំព្យា នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ នឹងមានកាដូជាច្រើនសម្រាប់អបអរទិវាសិទ្ធិនារី។

ក្រែមចំនួន ២៤០ ដើមនឹងចែកជូនមិត្តនារី Freeក្នុងថ្ងៃ ៨ មីនា ដោយគ្រាន់តែចំណាយប្រាក់ ១០ដុល្លារ លើការទិញទំនិញក្នុងផ្សារទំនើបអូឡាំព្យា។

ពិតណាស់ ០៨ មីនា ជាថ្ងៃពិសេសសម្រាប់មិត្តនារីៗ ដូចនេះកុំឲ្យរំលងអី ព្រោះថាប្រិយមិត្តនឹងទទួលបានការថែមជូនពិសេសៗជាច្រើនដូចជា៖

  • កម្មវិធី Donut Decoration និងការប្រកួតញ៉ាំអាហារពីហាង Krispy Kreme
  • ការចែកជូនសូកូឡា និងផលិតផលប្រើប្រាស់ផ្សេងៗទៀតពីពិព័រណ៍សម្ផស្សអនុស្សា។

កាន់តែអស្ចារ្យជាងនេះទៅទៀតនោះ សម្រាប់មិត្តនារីៗ ដែលមានថ្ងៃកំណើតនៅក្នុងខែ មីនានេះ កុំឱ្យខកខានអី។ គ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណ ឬព័ត៌មានដែលបញ្ជាក់ថាមានថ្ងៃកំណើតក្នុងខែមីនានេះ ទៅបញ្ជាក់នៅសេវាផ្ដល់ព័ត៌មាននៅជាន់ផ្ទាល់ដីនឹងទទួលបានក្រែមលាបមាត់១ភ្លាមៗ តែប្រញាប់ឡើងណា ព្រោះថាចំនួនមានកំណត់។

មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុនជាច្រើន បានចូលរួមនឹងដាក់តាំងផលិតផលរបស់ខ្លួនដែរដូចជា៖

  • ហាងសំលៀកបំពាក់
  • ហាងស្បែកជើង
  • ហាងទឹកអប់
  • ផលិតផលថែរក្សាសក់ សាឡន
  • ផលិតផលថែរក្សាសម្រស់ ស្ប៉ា
  • គ្រឿងសម្អាង។ល។

ក្រៅពីនេះអ្នកចូលរួម ក៏អាចរីករាយកម្សាន្តជាមួយការ ដើរបង្ហាញសំលៀកបំពាក់ បុរាណ សម័យ និងបានស្គាល់ពីផលិតផលថែរក្សាសម្រស់ថ្មីៗ ដែលមានទាំងគុណភាព ស្តង់ដារ និងតម្លៃសមរម្យ។

ជាពិសេសនោះនឹងមាន ការចាប់ឆ្នោតផ្សងសំណាងនាពេលល្ងាចផងដែរ។ គ្រាន់តែលឺចង់ទៅណាស់ទៅហើយ ចុះទម្រាំបានចូលរួមទៀត!