៩ ចំណុចដែលបង្ហើបថា អ្នកមិនមែនជាមនុស្សស្រីតែម្នាក់ដែលគេកំពុងទាក់ទងទេ
- 2020-01-17 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ ចំណុចដែលបង្ហើបថា អ្នកមិនមែនជាមនុស្សស្រីតែម្នាក់ដែលគេកំពុងទាក់ទងទេ
ធ្លាប់ទេ? ពេលអ្នកកំពុងមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ ហើយអ្នកមានអារម្មណ៍ថាគេមិនមែនទាក់ទងនឹងអ្នកតែម្នាក់ ឬ គេមានទំនាក់ទំនងជាមួយមនុស្សស្រីមិនមែនមួយ? ធ្វើយ៉ាងណាទើបដឹងថា អារម្មណ៍របស់អ្នកនោះជាការពិត ឬ ក៏អត់? តោះ! នារីៗនាំគ្នាប្រយ័ត្នប្រយែង បើបុរសដែលអ្នកកំពុងទាក់ទងមានលេចចេញនូវចំណុចទាំងអស់នេះ៖
**១. គេមានមិត្តភក្តិស្រីច្រើន**
បើទង្វើរបស់គេ និង ការចំណាយពេលវេលារបស់គេចំពោះអ្នក មិនស្មើទៅនឹងមិត្តស្រីៗដែលនៅជុំវិញខ្លួនរបស់គេ នោះវាក៏ជាសញ្ញាដែលបញ្ជាក់ថា គេមានស្រីច្រើនក្បែរខ្លួន ហើយ ជាសញ្ញាគួរឱ្យចាប់អារម្មណ៍។
២. គេណែនាំប្រាប់អ្នកដទៃថា អ្នកគឺជាមិត្ត
ប្រសិនបើមនុស្សប្រុសម្នាក់នោះធ្វើល្អ និង យកចិត្តទុកដាក់ចំពោះអ្នកដូចជាគូស្នេហ៍របស់គេបានត្រឹមតែពេលគ្មានអ្នកដទៃនៅក្បែរ នោះក៏មិនសូវល្អប៉ុន្មានដែរ។ ពេលដែលគេព្យាយាមលាក់បាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរដោយប្រាប់អ្នកដទៃថា អ្នកគឺត្រឹមតែជាមិត្ត ម្លោះម្នាក់នោះគឺមានបំណងមិនចង់ឱ្យគេឯងដឹង និង អាចមិនមែនមានអ្នកតែម្នាក់។
៣. គេមិនដែលចុចទូរសព្ទនៅមុខអ្នកឡើយ
មនុស្សដែលមានអ្វីលាក់បាំងច្រើនតែចាប់ផ្តើមពីការទាក់ទងតាមទូរសព្ទនេះឯង។ បើពេលនៅជាមួយអ្នក គេមិនដែលចុចទូរសព្ទឱ្យអ្នកឃើញពីភាពស្អាតស្អំ នោះអាចថាក្នុងទូរសព្ទនោះប្រាកដជាមានអ្វីដែលគេមិនចង់ឱ្យអ្នកដឹង។
៤. គេភ្លេចថាគេធ្លាប់និយាយអ្វីជាមួយអ្នក
ហេតុផលដែលបុរសតែងភ្លេចនូវអ្វីដែលគេធ្លាប់និយាយទៅកាន់អ្នក ហើយ ជានិច្ចកាលចូលចិត្តនិយាយរឿងដដែលៗដែលអ្នកធ្លាប់បានដឹងហើយ គឺអាចព្រោះតែគេមិនចាំថាធ្លាប់បាននិយាយជាមួយអ្នកណាខ្លះ។
៥. ការជួបគ្នាត្រូវតែមានគម្រោងទុកមុន
បុរសដែលមានអាថ៌កំបាំងច្រើន គឺទៅណាមកណាត្រូវមានការគ្រោងទុកជាមុន។ ឧបមាថា សុខៗអ្នកមានការនឹករលឹកដល់គេ ហើយ ចង់ជួបមុខគេភ្លាមៗ គេតែងតែបដិសេធ ឬ គ្មានពេលសម្រាប់អ្នកនោះទេ និយាយរួមគឺមានលេសទប់ស្កាត់មុនតែម្តង។
៦. គេបបួលជួបគ្នាតែកន្លែងស្ងាត់ៗមិនសូវមានមនុស្ស
ចំណុចនេះក៏សំខាន់ណាស់ដែរ មនុស្សដែលគ្មានអ្វីលាក់បាំងប្រាកដជាគ្មានការសូញសាញរឿងកន្លែងជួបគ្នាប៉ុន្មានទេ គឺសំខាន់បានជួបគ្នា និង ចំណាយពេលរួមគ្នា។ យ៉ាងណាមិន បុរសដែលទាក់ទងគេច្រើន គឺមានការភ័យរអានឹងការជួបមនុស្សម្នាច្រើន ព្រោះខ្លាចបែកការ។ ដូច្នេះ បុរសប្រភេទនេះ មិនហ៊ានទៅកន្លែងអ៊ូអរឡើយ ច្រើនបបួលអ្នកទៅកន្លែងដែលមានសភាពស្ងប់ស្ងាត់ ឬ មិនសូវមាននរណាស្គាល់។
៧. មិនដែលបង្ហាញភាពស្និទ្ធស្នាល
បើពេលទៅដើរលេងជាមួយគ្នា គេតែងរក្សាគម្លាតពីអ្នក ធ្វើព្រងើយកន្តើយ ឬ គ្មានការប៉ះពាល់ដែលបង្ហាញភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរទេនោះ គេប្រហែលជាមិនចង់ឱ្យអ្នកដទៃដឹងពីទំនាក់ទំនងរវាងអ្នក និង គេឡើយ។
៨. គេមិនសោកស្តាយពេលអ្នករំសាយចោលការណាត់ជួបគ្នា
បើអ្នកខកខានមិនបានជួបគ្នាដូចការណាត់ ហើយគេមិនសួរដេញដោល ឬ ចង់ដឹងហេតុផលអ្វីពីអ្នក នោះប្រហែលជាគេកំពុងរវល់នឹងរឿងអ្វីផ្សេងស្រាប់ហើយ ដែលការមិនបានជួបអ្នកក៏មិនបានប៉ះពាល់អ្វីដល់គេដែរ។
៩. គេមិនដែលនាំអ្នកឱ្យស្គាល់ផ្ទះ ឬ កន្លែងធ្វើការរបស់គេ
ធម្មតាបើទាក់ទងគ្នាយូរដែរហើយ តែសូម្បីតែផ្ទះ ឬ កន្លែងគេធ្វើការក៏មិនដែលស្គាល់ មិនដែលទៅ វាបង្ហាញយ៉ាងច្បាស់ថា គេមិនចង់ឱ្យអ្នកជួបនរណាម្នាក់នៅទីកន្លែងទាំងនោះ ឬអ្នកមិនទាន់មានអត្ថន័យសំខាន់សម្រាប់គេនៅឡើយ គឺគេនៅទុកផ្លូវសម្រាប់ខ្លួនឯងក្នុងការទាក់ទងអ្នកផ្សេង៕
អានបន្ត៖ មនុស្សប្រុសឲ្យតម្លៃនារីចាត់ទុកដូចព្រះនាង ព្រោះពេញចិត្តអត្តចរិត៣យ៉ាងនេះ