ការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកសប្បាយជាងការរកលុយទៅទៀត
- 2019-11-15 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកសប្បាយជាងការរកលុយទៅទៀត
មិនខុសទេ ការធ្វើលំហាត់ប្រាណពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ថាសប្បាយរីករាយជាងការរកលុយទៅទៀត។ ខណៈពេល ធ្វើលំហាត់ប្រាណអ្នកមិនបានគិតពីអ្វីឡើយ ដូច្នេះមានន័យថាអ្នកមិនបានមានការព្រួយបារម្ភពីរឿងអ្វីឡើយ។ ចង់ដឹងថាមានហេតុផលអ្វីបានជាការសិក្សាពោលឡើងដូច្នេះនោះ សូមអាននូវចំណុចខាងក្រោមរួមមាន៖
១. ការធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកសប្បាយចិត្តដូចជាការកើនឡើងប្រាក់ចំណូល ២៥,០០០ ដុល្លារ។
នៅក្នុងការសិក្សានេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Yale និង Oxford បានសាកសួរជនជាតិអាមេរិកាំងប្រមាណ ១,២ លាននាក់ថាតើទម្លាប់រាងកាយរបស់ពួកគេមានអ្វីខ្លះ? ម្យ៉ាងវិញទៀត ការប្រមូលទិន្នន័យអំពីប្រវត្តិរបស់ពួកគេ (ភេទ ប្រាក់ចំណូល ស្ថានភាពអាពាហ៍ពិពាហ៍ ប្រវត្តិវេជ្ជសាស្ត្រ ។ល។) បានជួយពួកគេក្នុងការស្វែងរកការទាក់ទងគ្នាដោយផ្ទាល់រវាងសុភមង្គលនិងសកម្មភាពរាងកាយប្រចាំថ្ងៃ។ នេះបង្ហាញថា សុភមង្គលពិតជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលំហាត់ប្រាណប្រចាំថ្ងៃ។
វាបានលេចចេញជាលទ្ធផលថា អ្នកធ្វើលំហាត់ប្រាណមានសុខភាពផ្លូវចិត្តល្អជាងអ្នកមិនធ្វើលំហាត់ប្រាណប្រមាណ ៤៣%។
២. ការធ្វើលំហាត់ប្រាណជាក្រុមប្រសើរជាងធ្វើម្នាក់ឯង
អ្នកវិទ្យាសាស្រ្តក៏បានរកឃើញថា ការធ្វើលំហាត់ប្រាណជាក្រុមគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតភាពសប្បាយរីករាយជាមួយអ្នកដទៃ។ ឧទាហរណ៍ ការលេងជាក្រុម ព្រោះវាបង្កើតឲ្យសមាជិកនីមួយៗមានការចូលរួមសកម្មភាពផ្សេងៗ។
ក្រៅពីនេះអ្នកក៏អាចធ្វើលំហាត់ប្រាណផ្សេងទៀតក្រៅពីជាក្រុមរួមមាន លំហាត់ប្រាណត្រូវការអុកស៊ីសែនចូលក្នុងរាងកាយឬហៅថា aerobics exercise និងការជិះកង់ជាដើម វាសុទ្ធតែមានអត្ថប្រយោជន៍ប្រហាក់ប្រហែលគ្នាសម្រាប់សុខភាពអ្នក។
ចុចអានបន្ត៖
អាហារ ៧ ប្រភេទញុំាហើយមិនចេះធាត់សម្រាប់អ្នកចង់សម្រករាង