ប្រយ័ត្នជំងឺទាំង១២នេះនឹងកើតឡើងលើអ្នក ប្រសិនបើអ្នកធ្វើការពិបាកៗពេក

  • 2019-10-17 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការយកចិត្ត​ទុកដាក់​ធ្វើការពិត​ជាល្អ​សម្រាប់​មនុស្ស​ម្នាក់ៗ​មិនថា​ប្រុស​ឬ​ស្រី​ឡើយ។ មាន​ពេល​ខ្លះ​អ្នក​មិន​យក​ចិ​ត្តទុក​ដាក់​លើ​សុខភាព​របស់​អ្នក​ឡើយ​ ព្រោះ​អ្នកត្រូវ​បញ្ចប់​ការងារ​ឲ្យ​ទាន់​ពេល​វេលា ហើយ​មានពេល​ខ្លះទៀត​អ្នក​មិន​បាន​ញុំា​ចំណី​អាហារ​ឬ​សម្រាក​គ្រប់គ្រាន់​ជា​ហេតុ​ធ្វើឲ្យ​អ្នកមាន​បញ្ហា​សុខភាព​ណា​មួយ​ក៏​ថា​បាន។ ជំងឺទាំងនោះរួមមាន៖

រូបតំណាង

១. រោគ​សញ្ញា​ការិយាល័យ

ជំងឺដ៏​ពេញនិយម​របស់​បុគ្គលិក​ការិយា​ល័យ​បណ្តាល​មកពី​អាកប្ប​កិរិយា​របស់​បុគ្គលិក​ភាគច្រើន​ដែល​ ត្រូវ​អង្គុយ​និង​ធ្វើការ​នៅមុខ​​កញ្ចក់​កុំព្យួទ័រ​រយៈពេល​យូរដោយ​មិន​ផ្លាស់​ប្តូរ​កាយវិការ​បណ្តាល​ឱ្យ​សាច់​ដុំរឹង​ហើយ​អាច​បណ្តាល​ឱ្យរលាក​សាច់ដុំ។

២​. ច្រមុះ​មាន​សំបោរ

ទោះ​បីជា​មា​ជំងឺផ្តា​សាយ ឈឺ​បំពង់​ក ហៀរ​សំបោរ ក្អក​ហៀរ​សំបោរ គឺជា​ជំងឺ​ទូទៅ​ដែល​មិន​ធ្ងន់ធ្ងរ។ ប៉ុន្តែ​វាងាយ​ស្រួល​និង​កើតឡើង​ញឹកញាប់ រហូត​ដល់ប៉ះ​ពាល់​ដល់​ជីវិតរបស់​អ្នក​ជា​ពិសេស​នៅ​ពេល​ធ្វើការ​ធ្ងន់​និង​សម្រាក​មិន​បាន​គ្រប់​គ្រាន់​រហូត​ដល់​ធ្វើឱ្យ​រាងកាយ​ហត់​នឿយ​និង​ចុះ​ខ្សោយ​។

៣. ឈឺ​ក្បាល

​ទោះបី​មូល​ហេតុ​នៃការ​ឈឺក្បាល​ប្រកាំង​គឺមិន​ច្បាស់ក៏​ដោយ​ប៉ុន្តែកត្តា​ដែល​បង្កឱ្យមាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​ជំនួសវិញ​គឺមាន​នៅជុំវិញ​អ្នកមិន​ថាវាជា​ភាព​តានតឹង​ការ​ថប់​បារម្ភ​ការរំ​ភើប​អារម្មណ៍​អស់​កម្លាំ​ង​ល្ហិតល្ហៃ​ការសម្រាក​មិន​គ្រប់គ្រាន់។ ទាំង​អស់​នេះបាន​មកពីការ​ខិតខំ​​ធ្វើការ​។

៤. ជំងឺ​ធាត់

ការអង្គុយ​ធ្វើការ​ច្រើនម៉ោង​ក្នុង​មួយ​ថ្ងៃអាច​បណ្តាល​ឱ្យរាង​កាយ​របស់​អ្នក​ញ៉ាំ​អាហារ​តិច។ ហើយ​ជា​ហេតុ​ផល​សំខាន់​ដើម្បី​ងាយ​ទទួល​ជាតិខ្លាញ់​ក៏ដូច​ជាបញ្ហា​សុខភាព​ជាច្រើន​ទៀត​ដូចជា​ទឹកនោម​ផ្អែមនិង​ជំងឺ​បេះដូង។

រូបតំណាង

៥. ខ្សោយ​ការ​មើល

ការធ្វើ​ការនៅពី​មុខកុំព្យូទ័រ​យូរ​ពេក​ក្រឡេក​មើលភ្នែក​ភ្លេច​ភ្លឹប​ភ្លែតៗ​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ការ​សម្លឹង​កុំព្យូទ័រ​ដែល​បណ្តាល​ឱ្យមាន​បញ្ហា​ចក្ខុវិស័យ​ចាប់ផ្តើម​ដោយ​ភ្នែក​ស្ងួត​ ឈឺក្បាល​ក និង​ស្មា​ហើយ​អាច​បណ្តាល​ឱ្យ​ចក្ខុវិស័យ​ព្រិល។

៦. ជំងឺ​សម្ពាធ​ឈាម​ខ្ពស់

មូលហេតុ​នៃជំងឺ​លើស​ឈាម​នៅក្នុង​ក្រុម​ការងារ​តែងតែ​បណ្តាល​មក​ពី​ភាព​តានតឹង ព្រោះ​ថា​បុគ្គ​លិក​ការិយា​ល័យ​ភាគ​ច្រើន​ប្រឈម​នឹង​សម្ពាធ​ញឹក​ញាប់​ ការភ័យ​ខ្លាច​ជំងឺ​លើស​ឈាម​គឺមិន​មាន​រោគ​សញ្ញា​អ្វីទេ​ពីដំបូង​តែនឹង​ធ្វើ​ឱ្យ​ខូច​សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​យឺតៗបណ្តាល​ឱ្យ​មាន​ផល​វិបាក​ផ្សេងៗ​ទៀត​ដូច​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ​ខ្វិន និង​បញ្ហា​ក្រលៀន​ដែលអាច​បណ្តាល​ឲ្យ​ឈឺ​ចាប់​រយៈ​ពេល​វែង។

៧. ជំងឺ​បេះដូង

ជំងឺ​បេះដូង​គឺជា​ផល​នៃជំងឺ​លើស​ឈាម​នៅ​ពេល​ដែល​អ្នកខំ​ប្រឹង​ធ្វើការ ​សម្រាក​ ទទួល​ទាន​អាហា​រ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ មិនមាន​ពេល​វេលា​ដើម្បី​ហាត់​ប្រាណ​ទេ ​ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ភាពតាន​តឹង​ជា​និច្ច។

៨. ជំងឺ​ទឹកនោម​ផ្អែម

មនុស្ស​ជាច្រើន​ចូល​ចិត្ត​ញ៉ាំ​បង្អែម​នៅ​ពេល​មាន​អារម្មណ៍​តាន​តឹង​ឬ​អស់​កម្លាំង ព្រោះ​វាធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្វាហាប់​ជាងមុន​ ប៉ុន្តែ​ការញ៉ាំ​បង្អែម​ញឹកញាប់​ពេក​រហូត​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ពស់​ពេក​បេះដូង​របស់​អ្នក​នឹង​ធ្វើការ​កាន់​តែ​ខ្លាំង​ហើយ​ក្លាយ​ជា​ស៊ាំ​នឹង​អាំងស៊ុយលីន។

៩. ច្រាល​អាស៊ីត

ជំងឺ​នេះគឺ​ពេញ​និយមមួយ​ទៀតក្នុង​ចំណោម​អ្នក​ធ្វើការ​ដែល​បណ្តាល​មក​ពីការ​ខិត​ខំ​ប្រឹង​ធ្វើការ​ពេក ព្រោះអ្នកមិន​អាច​បរិភោគ​បាន​លឿន​រួមទាំង​ការចូល​ចិត្ត​ញ៉ាំ​ហឹរ ​ជូរ​ ចៀន​ឬ​សូដា​ដែល​ជា​ឥរិយាបទ​ទាំង​អស់​ដែល​បង្កឱ្យ​មាន​ការច្រាល​អាស៊ីត។

១០. Down Syndrome

បណ្តាល​មកពី​ភាពតាន​តឹង​ព្រោះ​នៅ​ពេល​ដែលយើង​ស្ត្រេស​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត​នឹង​ជំរុញ​អោយ​ក្រពះ​បញ្ចេញ​ជាតិ​ទឹក​ក្រពះ​ច្រើន​ជាង​ធម្មតា​រហូត​ដល់​បង្ក​ការ​រលាក​ជាលទ្ធ​ល​ក្រពះ​របស់​អ្នក​នៅទី​បំ​ផុត។

រូបតំណាង

១១. ការរលាក​តម្រង​នោម

នៅ​ពេល​អ្នក​ឈឺ​នោម​ច្រើន​ដង ញុំា​កាហ្វេ​ជំនួសទឹក ឬញុំា​ទឹកតិច​នោះវា​នឹង​ក្លាយ​ទៅជា​ទម្លាប់​ដែល​អាច​បណ្តាល​ឲ្យអ្នក​មាន​ជំងឺ​ទាក់ទង​នឹង​តម្រង​នោម​និង​ក្រពះ។

១២. អាការៈ​ពុល​អគារ

ជំងឺ​ដែល​បណ្តាល​មក​ពីបរិយា​កាស​ការិយាល័យ​មិន​ល្អ​ មិន​មាន​ខ្យល់​ចេញ​ ​ឬមិន​ងាយ​ផ្ទេរ​ចេញ​បង្ក​ឱ្យ​មាន​ជាតិ​ពុល​នៅ​ក្នុង​អគារ​មិន​អាច​បណ្តេញ​ចេញ​រោគ​សញ្ញា​នៃ​ការពុល​អគារ​រួម​មាន​អាការៈ​អស់​កម្លាំង ​ឈឺ​ក្បាល​ ​វិល​មុខ ​ចង្អោរ​ក្អួត​ ច្រមុះ​ ក្អក​កណ្តាស់​ ក្អក​រមាស់ និង​កណ្តាស់។ ការ​ក្រហាយ​ភ្នែក​និង​ការធុំ​ក្លិន ប្រសិនបើ​ធ្វេសប្រហែស​រយៈពេល​យូរ​រោគសញ្ញា​នឹងកាន់​តែ​ធ្ងន់ធ្ងរ។​

ចុចអានបន្ត៖

ផ្លែឪឡឹកជួយសម្រករាងបានហើយនៅជួយប្រឆាំងជំងឺមហារីកបានទៀតផង!

ភ្ញាក់​ឡើង​ភ្លាម​ ផឹក​ទឹក​​ភ្លែត មាន​​ប្រយោជន៍​​ច្រើន​ខ្លាំង​នឹក​​ស្មាន​មិន​​ដល់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម