ស្រក​​គីឡូ​​​ដោយ​មិន​​​បំផ្លាញ​​សុខភាព ត្រូវ​​​​​​​​ប្រើ​​​វិធី​​​៥ ​​ យ៉ាង​នេះ

  • 2019-09-09 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​​​មនុស្ស​​ស្រី​ជា​​​ច្រើន ​​​ចង់​​​ស្រក​​គី​ឡូ​​​បាន​​រាង​​ស្អាត ដោយ​​ប្រញាប់​​​ប្រញាល់​​​ចង់​ឃើញ​លទ្ធផល​​​លឿន​ៗ​​ ប៉ុន្តែ​​មិន​​​​បាន​​​គិត​​​ពី​​ផល​ប៉ះ​ពាល់​​​​​ចំពោះ​​​សុខភាព​​​​​នោះ​ទេ​។ បើ​​មិត្ត​​ៗ​​នារី​​​​​​​​​មាន​​​​បំណង​​​សម្រក​គីឡូ កុំ​​ភ្លេច​​​ប្រើ​​​វិធី​​​៥​​យ៉ាង​នេះ​​​ ដើម្បី​​ថែរក្សា​​​​រាង​កាយ​​និង​​សុខភាព​ឲ្យ​បាន​ល្អ​។

១. ​ថ្លឹង​គីឡូ​ជា​​​​ប្រចាំ

​​​​ការ​​ថ្លឹង​​​​គី​ឡូ​ឲ្យ​បាន​ទៀង​ទាត់​​ជា​​​វិធី​​ដ៏​​ល្អ​​​​​​​​ក្នុង​​កា​រ​គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​​ត្រឹម​​ត្រូវ​។ កាលណា​​​បើ​​ឡើង ​គីឡូ​​​​​ នោះ​អ្នក​​ត្រូវ​​​​​​​​តែ​តម​អាហារ​​និង​ហាត់​​​ប្រាណ​​​​​​​​​ជា​​​​ប្រចាំ ហើយ​​​បើ​​​ស្រក​​​ខ្លាំង​​ពេក​​ ត្រូវ​​​​បន្ថែម​​​របប​​អាហារ​​​​ ហាត់​​ប្រាណ​​​​​​​​ដើម្បី​​​​​​​បង្កើន​​​សាច់​​​​​ដុំ​​​ ឲ្យ​នៅ​​​ត្រឹម​​​កម្រិត​​​ដែល​​​ខ្លួន​​​ចង់​​បាន​​​។

២. ញ៉ាំ​​អាហារ​​​ដែល​​មាន​​​ប្រូតេអ៊ីន​ឲ្យ​​បាន​​ច្រើន

​​​​​​​​​​​​​​​ពេល​ញ៉ាំ​​​អាហារ​​​ដែល​​មាន​​​ប្រូតេអ៊ីន​ច្រើន​​ ​វា​​នឹង​ជួយ​​​​​​​ឲ្យ​​អ្នក​​​​ឆាប់​​​ឆ្អែត​​​​​ និង​អាច​ជួយ​​​​​គ្រប់​គ្រង់​ទម្ងន់​បាន​ល្អ​ផង​​ដែរ។ តាម​​ការ​ធ្វើ​ពិសោធន៍ ទៅ​​លើ​ស្រ្តី​​​២​ក្រុម ​​​​ដែល​ព្យាយាម​​​​សម្រក​​​គីឡូ​​ឲ្យ​​​ដល់​​គោល​ដៅ​​ ក្រុម​ស្រ្តី​ទី​១​​​​​​​​​ ញ៉ាំ​​​អាហារ​​​​​​មាន​​ប្រូតេអ៊ីន​​​​​​​ ១១០​​ក្រាម ក្នុង​មួយ​ថ្ងៃ ​​​​​ចំណែក​​ឯ​​​ក្រុម​ស្រ្តី​​ទី​​​២ ​​​​ញ៉ាំ​​​អាហារ​​​​​​មាន​​ប្រូតេអ៊ីន​​​​​​​ តិច​ជា​​​​​​ង​៧២​​ក្រាម​​ក្នុង​មួយ​​ថ្ងៃ​​ ​​ក្រោយ​មក​សង្កេត​​ឃើញ​​​ថា​​​ ក្រុម​ស្រ្តី​​ទី​២​​​​​​​​​ ​​ប្រឈម​នឹង​​ការ​ឡើង​​​គីឡូ​​មក​​​វិញ​​​​​យ៉ាង​​​ឆាប់​​រហ័ស​។

៣. ផ្តោត​​លើ​​ការ​ញ៉ាំ​​​​​​បន្លែ​​​​​ផ្លែ​​ឈើ​​​ ៥​ មុខ

​​​​​​​​​​​​​​​​​​ការ​​​​ញ៉ាំ​​បន្លែ​​ផ្លែ​ឈើ​​ឲ្យ​បាន​​​​​ត្រឹម​​ត្រូវ​​​ មាន​តួនាទី​​​ជួយ​​​ឲ្យ​​​ការ​​​រំលាយ​អាហារ​​មាន​​ដំណើរ​ការ​ល្អ ជួយ​​សម្រក​និង​​គ្រប់​គ្រង​​ទម្ងន់​​​យ៉ាង​​មាន​​ប្រសិទ្ធភាព​។ ក្នុង​​​នោះ​​មាន​​ដូច​ជា​៖

  • បន្លែ​ឬ​​ផ្លែ​​ឈើ​​ពណ៌​​ក្រហម អាច​ជួយ​​​​​​​​​​​ចិញ្ចឹម​​​ស្បែក កាត់​​​បន្ថយ​​​​រោល​​​រលាក និង​ការពារ​​​មហារីក។
  • បន្លែ​ឬ​ផ្លែ​ឈើ​ពណ៌​​​​​​​បៃតង ជួយ​​​​​​​ជម្រុះ​​កោសិកា​​ចាស់ៗ និង​​កាត់​​បន្ថយ​​ស្នាម​ជ្រីវ​ជ្រួញ។
  • លែ​ឬ​ផ្លែ​ឈើ​ពណ៌​​ស្វាយ ជំនួយ​​​ដល់​​សុខភាព​​បេះ​​​ដូង​​​ និង​​​​​ជួយ​​​​ចិញ្ចឹម​​​ថែរក្សា​​សរសៃ​សក់​។
  • ​​​បន្លែ​ឬ​ផ្លែ​ឈើ​ពណ៌​​​​​​​ស ​​ជួយ​កាត់​​​បន្ថយ​​​​រោល​​​រលាក កាត់​​ជាតិ​​ខ្លាញ់ ​​​កាត់​​បន្ថយ​​​​​​​អាការៈ​​ឈឺ​​​សន្លាក់​និង​ជង្គង់​ និង​ជួយ​​រក្សា​​​​លំនឹង​​​​​កម្រិត​​​​ជាតិ​​​​ស្ករ។

៤. ហាត់​ប្រាណ​​ជា​​​​​​ប្រចាំ

​​​​ការ​តម​​អាហារ​​​​​និង​ការ​​ហាត់​​ប្រាណ ជួយ​ឲ្យ​រាង​កាយ​​​​​ស្លីម និង​​​សុខភាព​មាំ​មួន​​។ ​​​​ត្រូវ​​ហាត់​​​ប្រាណ​​​​​​​​​​​​​​យ៉ាង​​​ហោច​ណាស់​​ឲ្យ​​បាន​​​​​​​ពី​​​​ ១៥-៣០​​នាទី ៣-៥​ថ្ងៃ​​​ ក្នុង​មួយ​​​សប្តាហ៍​​​​ ដើម្បី​​​​​​ធ្វើ​​ឲ្យ​​​រាង​កាយ​​​​​ដុត​​ជាតិ​​​ខ្លាញ់​​​បាន​ល្អ​។

៥. ​ធ្វើ​​ម្ហូប​​​ញ៉ាំ​​នៅ​​​ផ្ទះ​​​ដោយ​​ខ្លួន​ឯង​

​​​បើ​អ្នក​​ចូល​​​ចង្ក្រាន​​ធ្វើ​ម្ហូប​​​ដោយ​​ខ្លួនឯង អ្នក​​​​​​អាច​​បន្ថយ​​​​គ្រឿង​ទេស ដូច​ជា​​អំបិល ខ្លាញ់​​និង​​​ស្ករ​ជា​​ដើម ប៉ុន្តែ​​បើ​​អ្នក​​ទិញ​​ម្ហូប​​​ស្រាប់​​​​​​ ​​អ្នក​​មិន​​ដឹង​​​ទេ​​​ថា​​​​គេ​​​​ប្រើ​​​​​គ្រឿង​​ផ្សំ​​អ្វី​​ខ្លះ ​​ហើយ​​វា​​ច្បាស់​​​​ជា​​​បង្ក​​​ការ​​រំខាន​​​​​រារាំង​​​​​មិន​ឲ្យ​ការ​​សម្រក​គីឡូ​​​​របស់​​អ្នក​​ឈាន​ទៅ​​ដល់​​គោល​ដៅ​​នោះ​ទេ​៕​​​​​​

ចុចអានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម