​ចំណុច​តូច​តាច​ ​៤ យ៉ាង មនុស្ស​ស្រី​មិន​បាន​ដឹង​ថា​ខ្លួន​ធ្លាប់​ឆ្លង​កាត់ពីមុនមក

  • 2019-07-18 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​អ្នក​ឆ្លង​កាត់​រឿង​រ៉ាវ​ឈឺ​ចាប់​ច្រើន​ពេក អ្នក​ពិត​ជា​មិន​បាន​ដឹង​ឡើយ ​ថា​ខ្លួន​ឯង​មាន​ភាព​​រ៉ឹង​មាំ​យ៉ាង​ណា ហើយ​​អាច​ជួយ​ខ្លួន​ឯង​បាន​ច្រើន​ប៉ុណ្ណា​នោះ។ ជាក់​ស្ដែង​ ពី​បទពិសោធន៍​ស្នេហា​ ពិត​ណាស់​ អ្នក​ណា​ក៏​មា​ន​ចិ​ត្ត​ស្រលាញ់​ ​អ្នក​ណា​ក៏​មាន​ស្នេហា​ដែរ ចុះ​មា​ន​ប៉ុន្មាន​បាន​កត់​សម្គាល់​ថា​ ខ្លួន​ឯង​រ៉ឹង​មាំ​ប៉ុណ្ណា​អាច​ឆ្លង​កាត់​បទ​ពិសោធន៍​​ស្នេហា​ទាំង​នេះ​បាន​?

ខាង​ក្រោម​នេះ​ ជា​ប្រ​ភេទ​ស្នេ​ហា​ដែល​យើង​មិន​បាន​សង្កេត​ថា​យើង​មាន​បទ​ពិសោធន៍​នឹង​ចំ​ណុ​ច​ទាំង​នេះ៖​

១. ជួប​ស្នេហា​ដំបូង

មនុស្ស​ស្រី​ជា​ច្រើន​ គ្រាន់​តែ​លឺ​ពាក្យ​ថា​ស្នេហា​ដំបូង​ សង្សារ​ដំបូង​គេ​របស់​ខ្លួន​​​ នាង​អាច​នឹង​មាន​អា​រម្ម​ណ៍​មិន​ល្អ​ឡើយ​ខណៈ​ពេល​នោះ។ អី​ច៊ឹ​ង​មាន​ន័យ​ថា​ នាង​នៅ​ស្រលាញ់​បុរស​នោះ​មែន​ទេ! ពិត​មែន​​ តែ​ពេល​នេះ​ក៏​គ្មាន​​សល់​ក្ដី​ស្រ​លា​ញ់​អ្វី​ស​ម្រា​ប់​អ្នក​មុន​​នោះ​ដែរ​។ តើ​មាន​ប៉ុន្មាន​នាក់​ដែល​អាច​ជោគ​ជ័យ​បាន​​ក្នុង​ស្នេហា​ដំ​បូ​ង​របស់​ខ្លួន?​ ហើយ​ចុះ​មាន​ប៉ុន្មាន​នាក់​ដែល​ស្នេហា​ដំ​បូ​ង​របស់​ខ្លួន​ជា​ស្នេហា​បរាជ័យ? ដូច្នេះ​ហើយ​ មនុស្ស​ម្នាក់​នោះ​ជា​កា​​ចង​ចាំ​មួយ​ដែល​មិន​អាច​​បំ​ភ្លេច​បាន​ឡើយ​​ ទោះ​ពេល​នេះ​អ្នក​លែង​ស្រលាញ់​គេ​ក៏ដោយ។ ជា​ពិសេស​ទៀត​នោះ បុរស​ម្នាក់​នោះ​ជា​មេ​រៀន​មួយ​ដ៏​សំខាន់​ដែល​បាន​បង្រៀន​អ្នកឲ្យ​រ៉ឹង​មាំ​ដួច​សព្វ​ថ្ងៃ។

​​​​​​​២. ជូប​មនុស្ស​ដែល​គេ​បាន​ចាក​ចេញ​ពី​អ្នក​

វា​ជា​បទ​ពិ​សោ​ធ​ន៏​ដែល​ឈឺ​ចាប់​ណាស់ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ឈឺ​ចុក​ចាប់​មួយ​នេះ វា​ក៏​ជា​​ចំណុច​មួយ​ដែល​ជ​ម្រុញ​ឲ្យ​អ្នក​​ក្រោកឈរ​ ហ៊ាន​ប្រឈម​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ និង​មាន​សេ​ក្ដី​អំណត់​អត់​ធ្មត់​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​អ្វី​មួយ។ ពេល​អ្នក​​ធ្វើ​វា​បាន​ ឆ្លង​កាត់​ភាព​ឈឺ​ចាប់​បាន​ហើយ​​ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ អ្នក​ពិតជា​ជន​គំ​រូ​ម្នាក់​សម្រាប់​ខ្លួនឯង​ គ្រួសារ​ ក៏​ដូច​ជា​មិត្ត​ភក្តិ ដោយ​សារ​ប​ញ្ហា​ទាំង​នេះ​​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការ​តស៊ូ​របស់​អ្នក​។ ​​​ ​ ​​​​៣. ជួប​មនុស្ស​ស្រលាញ់​តែ​គេ​មក​ខុស​ពេល​

អ្នក​ណា​ធ្លាប់​ជួប​​រឿង​រ៉ាវ​មួយ​នេះ?​ វា​ជា​មេរៀន​ដែល​បាន​បង្រៀន​យើង​ឲ្យ​មាន​ភាព​ម៉ត់​ចត់​ទៅ​លើ​កិច្ច​ការ​អ្វី​មួយ​ ជា​ពិសេស​​ក្នុង​ការ​ជ្រើស​រើស​នរណា​ម្នាក់​មក​ធ្វើ​ជា​គូរ​ជា​ជីវិត​។

៤. ជួប​ស្នេហា​ពិត​

ទម្រាំ​បាន​មក​ដល់​ចំ​នុ​ច​នេះ ពិត​ជា​មិន​​​ងាយ​ស្រួល​ឡើយ តាម​ផ្លូវ​ឆ្លង​កាត់​មក​មា​ន​ឧបសគ្គ​ច្រើន​ខ្លាំង​ណាស់ យំ​ផង​សើច​ផង​ ធ្វើ​ដំ​ណើរ​វែង​ឆ្ងាយ​ មើល​កោះ​មើល​ត្រើយ​ស្ទើរ​មិន​ឃើញ តែ​ដរាប​ណា​យើង​នៅ​មាន​ក្ដី​សង្ឃឹម​ យើង​អាច​ធ្វើ​បាន​គ្រប់យ៉ាង​នូវ​អ្វី​ដែល​យើង​បាន​ដាក់​ចិត្ត​ក្នុង​ការ​ធ្វើ​វា។ ​​​​​

ចុចអានបន្ដ៖ល្អ​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​ស្រលាញ់ អាក្រក់​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​អស់​ចិត្ត

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម