វិធីងាយៗ៧យ៉ាង សម្រាប់អ្នកខ្ជិលតែចង់បានក្បាលពោះរាបស្មើ
- 2019-01-22 05:16:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗ៧យ៉ាង សម្រាប់អ្នកខ្ជិលតែចង់បានក្បាលពោះរាបស្មើ
ជាធម្មតាការរក្សាទម្ងន់ ឬសម្រកទម្ងន់មិនមែនជារឿងងាយស្រួលសម្រាប់មនុស្សស្រីទេ។ មាននារីមិនតិចទេដែលរអ៊ូថាគ្មានពេលហាត់ប្រាណ នាំឱ្យរាងមិនបានស្អាតដូចគេ។ ដូច្នេះ បើអ្នកមិនមានពេលគ្រប់គ្រាន់ ឬខ្ជិលហាត់ប្រាណអាចមើលវិធីសាស្ត្រងាយៗខាងក្រោមនេះបាន៖
១.កាត់បន្ថយការញ៉ាំយ៉ាអួ
ច្បាស់ណាស់ នៅពេលគិតដល់រឿងរបបអាហារជួយឱ្យរាងស្អាត យើងតែងនឹកឃើញដល់យ៉ាអួមុនគេ។ សព្វថ្ងៃផលិតផលជាច្រើនបានប្រើម្សៅនិងស្ករច្រើន។ ពួកវាសម្បូរជាតិ Lactose ច្រើន។ ក្នុងករណីដែលមនុស្សទទួលយកជាតិ Lactose ច្រើនពេក វានឹងធ្វើឲ្យពិបាកក្នុងការរំលាយអាហារ។ យ៉ាអួជាជម្រើសដែលល្អបំផុតសម្រាប់ទទួលទាន តែត្រូវចាំថា អ្នកមិនត្រូវញ៉ាំវាលើសពី ៨ក្រាមទេក្នុង១ថ្ងៃ។
២.ហាត់ប្រាណឲ្យបាន ៨នាទីរាល់ថ្ងៃ
អ្នកត្រូវឈរឲ្យត្រង់ហើយបើកជើងចេញពីគ្នាឲ្យស៊ីជាមួយស្មា។ត្រូវដាក់ដុំដែកនៅលើស្មា ហើយអង្គុយចុះដោយបន្ទន់ជង្គង់ ឡើងឈរវិញដោយប្រើកម្លាំងកែងជើង ហើយលើកដុំដែកឡើងឲ្យខ្ពស់។ ធ្វើលំហាត់ប្រាណបែបនេះឲ្យបានយូរតាមដែលអាចធ្វើទៅបាន។
ចុចអាន៖ ផឹកទឹក ៣ ប្រភេទនេះ ស្រកខ្លាញ់ក្បាលពោះមិនចាញ់ទៅបូមខ្លាញ់នៅពេទ្យឡើយ
៣.ងូតទឹកមុនពេលចូលគេង
ជាវិធីមួយដ៏ល្អដើម្បីធ្វើឲ្យកម្ដៅក្នុងខ្លួនអន់ថយដោយងូតទឹកត្រជាក់ និងជួយបង្កើនឲ្យមានខ្លាញ់ពណ៌ត្នោត។ វាជាជាលិកាខ្លាញ់ដែលប្រើប្រាស់ថាមពលច្រើនដើម្បីបង្កើនសីតុណ្ហភាពរាងកាយរបស់យើង ដូច្នេះហើយវាជួយដុតបំផ្លាញកាឡូរីបានច្រើន។ ប៉ុន្តែបើមិនចង់ងូតទឹកត្រជាក់ទេ អ្នកអាចងូតទឹកក្ដៅឧណ្ហៗជំនួសឲ្យទឹកក្ដៅបាន។
៤.ញ៉ាំអាហារពេលព្រឹកឆ្ងាញ់ៗរាល់ថ្ងៃ
អាស៊ីត Butyric ជួយកាត់បន្ថយការរលាកក្នុងខ្លួន ដូច្នេះវាជួយបង្កើនអាំងស៊ុយលីន។ អាហារដែលជួយឲ្យពោះវៀនបង្កើនកម្រិតអាស៊ីតបាន មានដូចជា ស្រូវសាលី ផ្លែឈើពណ៌ក្រហម សូកូឡាខ្មៅ គ្រាប់ធញ្ញជាតិ។ អ្នកអាចយកអាហារទាំងនេះមកញ៉ាំពេលព្រឹកបាន។
៥.កុំញ៉ាំម្ហូបចិន
ម្ហូបចិនសម្បូរជាតិ កាល់ស្យូមណាស់ វាអាចធ្វើឲ្យមានជំងឺហើមពោះ។ ដោយសារវាមានរសជាតិឆ្ងាញ់ ទើបវាអាចធ្វើឱ្យអ្នកញ៉ាំបានច្រើន ហើយឡើងទម្ងន់ដោយមិនដឹងខ្លួន។ ម្យ៉ាងទៀត អាហាររបស់ជនជាតិមិចស៊ីកូក៏សម្បូរសារធាតុនេះដូចម្ហូបចិនដែរ។
៦.កុំញ៉ាំនំដែលផ្សំពីគ្រាប់ធញ្ញជាតិ ឬសូកូឡា (Energy bars)
នំប្រភេទនេះមានជាតិស្ករ Lactose ច្រើនដែលអាចធ្វើឲ្យយើងហើមពោះបាន ហើយបើយើងញ៉ាំនំប្រភេទនេះវាអាចធ្វើឲ្យយើងឡើងទម្ងន់ខ្លាំង៕
ចុចអាន៖ ល្បិចទាំង ៦ អាចសម្រកទម្ងន់បានយ៉ាងរហ័ស ស្ត្រីធាត់ៗគួរតែសាក