ស្មាន​មិន​ដល់​ថា កម្មវិធី​សិក្សា​មាន​បញ្ចូល​មេរៀន “The 7 Habits” ជួយ​ក្មេងៗ​ច្រើន​ថ្នាក់​ហ្នឹង!

  • 2018-06-01 11:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ធ្លាប់​ស្គាល់​សៀវភៅ​ដ៏​ល្បី​លើ​ពិភព​លោក “The 7 Habits of Highly Effective People" របស់​អ្នកនិពន្ធ Stephen R. Covey ដែល​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ពិចារណា​ខ្ពស់ ស្គាល់​រាក់​ជ្រៅ កំណត់​គោល​ដៅ និង​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង-ល-។ និយាយ​រួម មេរៀន​ទាំង​នោះ បង្រៀន​ឲ្យ​ក្លាយ​ជា​មនុស្ស​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

បច្ចុប្បន្ន កម្មវិធី​មេរៀន “The 7 Habits” មួយ​នេះ ត្រូវ​សាលា​អន្តរជាតិ​ឯក​ជន​មួយ​នៅ​ភ្នំពេញ ទទួល​បាន License ពី​អាមេរិក យក​មក​បញ្ចូល​ជា​កម្មសិក្សា​បន្ថែម នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន ទាំង​ទ្រឹស្ដី ទាំង​ការ​អនុវត្ត ដើម្បី​អប់រំ​សិស្ស​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​ចំណេះ​ដឹង និង​ក្លាយ​ជា​មនុស្ស​ខ្លាំង​នា​ពេល​អនាគត។

អ្នកស្រី DISY Nory នាយិកា​សាលា​អន្តរជាតិ AppleTree ដែល​មាន​បញ្ចូល​កម្មវិធី​សិក្សា​បន្ថែម “The 7 Habits” ដំបូង​គេ​នៅ​កម្ពុជា បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា កម្មវិធី​ពិសេស​មួយ​នេះ មាន​ប្រយោជន៍​ខ្លាំង​ក្នុង​ការ​បណ្ដុះ​ក្មេង​ឲ្យ​ពេញ​លក្ខណៈ​ទាំង​ចំណេះ​ដឹង ទាំង​ភាព​ជា​អ្នក​ដឹកនាំ និង​បំណិន​ជីវិត ដើម្បី​ឲ្យ​ក្មេង​អាច​ដើរ​ទាន់​គេ​ក្នុង​សតវត្ស​ទី​២១ នេះ។

នាយិកា​ដែល​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​អប់រំ និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​រូប​នេះ បន្ត​ថា ក្មេង​ចេះ​ឯករាជ្យ​ខ្លួន​ឯង មាន​ទំនួល​ខុស​ត្រូវ មាន​គំនិត​ផ្ដួចផ្ដើម ចេះ​ធ្វើ​ផែនការ កំណត់ និង​តាម​ដាន​គោល​ដៅ ធ្វើ​ការងារ​សាលា​ជា​ប្រចាំ កំណត់​អាទិភាព​ពេល​វេលា​ខ្លួន គ្រប់​គ្រង​អារម្មណ៍ គោរព-អធ្យាស្រ័យ​ដល់​អ្នក​ដទៃ ហ៊ាន​បញ្ចេញ និង​ការពារ​យោល់​ខ្លួន​ឯង ដោះស្រាយ​បញ្ហា និង​ប្រើ​ជីវិត​ឲ្យ​មាន​តុល្យភាព (សុខភាព​ផ្លូវកាយ ចិត្ត និង​វិញ្ញាណ)។

ខាង​ក្រោម​នេះ​ជា​ទម្លាប់​ទាំង ៧ យ៉ាង​ដែល​លត់​ដំ​ក្មេង​ឲ្យ​មាន​ភាព​ជា​អ្នក​ដឹកនាំ៖

១. ភាព​មាន​ម្ចាស់​ការ (Be Proactive)

បណ្ដុះ​ក្មេង​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ គំនិត​ផ្ដួចផ្ដើម មិន​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ និង​មាន​ធម៌​សុចរិត។

២. គិត​ហើយ​សឹម​គូរ (Begin With the End in Mind)

ធ្វើ​ឲ្យ​ក្មេង​ចេះ​គិត​ល្អិត​ល្អន់​មុន​ធ្វើ​អ្វី​មួយ ចេះ​កំណត់​គោល​ដៅ​ច្បាស់​លាស់។

៣. ធ្វើ​ការងារ​សំខាន់​មុន (Put First Things First)

ទម្លាប់​នេះ​នឹង​នាំ​ឲ្យ​កុមារ​ចេះ​ថ្លឹងថ្លែង ធ្វើ​អ្វី​ដែល​សំខាន់ ធ្វើ​តែ​កិច្ចការ​ណា​មាន​ប្រយោជន៍ ក្លាយ​ជា​មនុស្ស​មាន​វិន័យ និង​ចេះ​រៀបចំ​ពេល​វេលា​ផ្ទាល់​ខ្លួន។

៤. គិត​បែប​ឈ្នះ-ឈ្នះ (Think Win-Win)

បង្រៀន​ឲ្យ​ក្មេងៗ​មាន​គំនិត​វិជ្ជមាន គិត​ពី​ផល​ប្រយោជន៍​រួម ចេះ​ជួយ​អ្នកដទៃ ចេះ​គោរព​អ្នក​ដទៃ មិន​យក​ការ​ប្រកួត​ប្រជែង​ជា​ធំ។

៥. ស្តាប់​គេ​ឲ្យ​យល់​សិន មុន​នឹង​ឲ្យ​គេ​យល់​យើង (Seek First to Understand, Then to Be Understood)

ទម្លាប់​មួយ​នេះ​សំខាន់​ខ្លាំង​មែន​ទែន ព្រោះ​ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត។ វា​បង្រៀន​ឲ្យ​ក្មេង​សម័យ​នេះ ចេះ​ស្ដាប់ ឬ​ស្វែង​យល់​ពី​គំនិត​យោបល់​អ្នក​ដទៃ ត្រិះរិះ​ពិចារណា​ត្រឹម​ត្រូវ ហ៊ាន​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​បន្ទាប់​ពី​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ។

៦. សហការ​គ្នា​ដើម្បី​ប្រយោជន៍​រួម (Synergize)

មាន​ន័យ​ថា សាមគ្គីភាព។ អ៊ីចឹង ទម្លាប់​នេះ​បង្រៀន​ឲ្យ​ក្មេង​មាន​អធ្យាស្រ័យ គោរព​គ្នា ធ្វើ​ការងារ​ជា​ក្រុម ជំនាញ​និយាយ ដោះស្រាយ​បញ្ហា និង ឲ្យ​តម្លៃ និង​ទទួល​ស្គាល់​ភាព​ខុស​គ្នា។

៧. បន្ត​ការ​អភិវឌ្ឍ​ខ្លួន (Sharpen the Saw)

បន្ទាប់​ពី​ដុស​ខាត់​ទម្លាប់​ទាំង ៦ ខាង​លើ​ហើយ ទម្លាប់​ចុង​ក្រោយ​នេះ ជា​ផ្នែក​សំខាន់​ជាង​គេ ព្រោះ​បង្រៀន​ឲ្យ​ក្មេងៗ​ចេះ​អភិវឌ្ឍ​ខ្លួន​ឯង ដោយ​គេ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​រាង​កាយ ផ្លូវ​ចិត្ត និង​វិញ្ញាណ។ គេ​ចាប់​ផ្ដើម​យល់​ថា គេ​អាច​រៀន​របស់​ថ្មី​បាន​គ្រប់​កាលៈទេសៈ​ក្នុង​ជីវិត​របស់​គេ និង​តម្លៃ​ពី​ការ​ចំណាយ​ពេល​ជាមួយ​គ្រួសារ និង​មិត្ត​ភ័ក្ដិ ព្រម​ទាំង​តម្លៃ​សុខភាព។

បើ​ចង់​ឲ្យ​កូន​តូចៗ​មាន​មូលដ្ឋាន​ទាំង​អស់​ខាង​លើ ឪពុក​ម្ដាយ​គួរ​បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ណា​ដែល​មិន​ត្រឹម​តែ​បង្រៀន​ចំណេះ​ដឹង​នោះ​តែ តែ​បង្រៀន​ទាំង​ជំនាញ​ទន់​អភិវឌ្ឍ​ខ្លួន​ឯង​ក្នុង​សតវត្ស​ទី​២១ ដូចជា “The 7 Habits” អ៊ីចឹង។

សាលា​អន្តរជាតិ AppleTree ជា​ជម្រើស​ល្អ ព្រោះ​សាលា​នេះ មិន​ត្រឹម​មាន​កម្មវិធី​សិក្សា​ចំណេះ​ដឹង​ទូទៅ​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កម្មវិធី​សិក្សា​បន្ថែម​លើ 7 Habits ពី​អាមេរិក ដើម្បី​បណ្ដុះ​សិស្ស​ឲ្យ​មាន​ជំនាញ​អភិវឌ្ឍ​ខ្លួន​នា​សតវត្ស​ទី​២១ ឲ្យ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ទៀត​ផង។ ក្នុង​នោះ សាលា​ក៏​មាន​បន្ថែម​កម្មវិធី​បង្រៀន​ពី​របៀប​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​មាន License ពី​សិង្ហបុរី កម្មវិធី​ពិសោធ​វិទ្យាសាស្ត្រ​ពី​ម៉ាឡេស៊ី និង​កម្មវិធី​សិក្សា​បែប​អនុវត្ត​ផ្ទាល់ (Project-Based Learning) ដែល​នាំ​ឲ្យ​ក្មេង​ឈ្លាស​វៃ ចេះ​គ្រប់​គ្រង​ចំណាយ​ចំណូល មាន​គំនិត​ច្នៃប្រឌិត និង​ចេះ​ធ្វើ​ការងារ​ជា​ក្រុម-ល-។

AppleTree ជា​សាលា​ចំណេះ​ទូទៅ​ដែល​ផ្អែក​តាម​កម្មវិធី​សិក្សា​ស្តង់ដារ​អាមេរិក ដែល​បង្រៀន ៣ ភាសា​ក្នុង​ពេល​តែ​មួយ​គឺ ខ្មែរ-ចិន-អង់គ្លេស មាន​ទីតាំង​នៅ​លើ​ផ្លូវ​២៧១ ទល់​មុខ​មន្ទីរ​ពេទ្យ​លោក​សង្ឃ ឬ​អាច​ទាក់​ទង​តាម​លេខ 095 234 168 / 087 999 168 ឬ​ចូល​វិបសាយ www.appletree.education

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម