ហេតុអ្វីត្រូវបង្រៀនកូនអោយគ្រប់គ្រងអារម្មណ៍ចាប់ពីតូច?

  • 2025-05-13 02:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុអ្វីត្រូវបង្រៀនកូនអោយគ្រប់គ្រងអារម្មណ៍ចាប់ពីតូច?

១. ក្មេងដែលមិនដឹងគ្រប់គ្រងអារម្មណ៍ – នឹងបាត់បង់ការត្រួតពិនិត្យលើអាកប្បកិរិយា

  • ពេលសោកស្តាយ កូនយំឮយៗ
  • ពេលខឹង កូនបោះវត្ថុ ពេលត្រូវគេនិយាយស្ទួនស្ទែ កូនហ៊ាមឡើងប្រឆាំង មិនមែនព្រោះកូនឥតល្អទេ – តែព្រោះកូនមិនទាន់ដឹងរបៀបដោះស្រាយអារម្មណ៍។ ហើយបើមិនបានបង្រៀនចាប់ពីតូច វានឹងកាន់តែពិបាកក្នុងការកែប្រែពេលធំឡើង។

២. អារម្មណ៍មិនត្រូវបានគ្រប់គ្រង → ពាក្យបង្កឲ្យឈឺចិត្ត → ទំនាក់ទំនងបាក់បែក តើអ្នកចង់ឲ្យថ្ងៃណាមួយកូនរបស់អ្នក ខឹងអ្នកឬយ៉ាងណា? ព្រោះអ្នកបានរំខានពេលកូនកំពុងសិក្សា?​ ឬគ្រាន់តែព្រោះអ្នកមិនចេះប្រើកម្មវិធីថ្មីមកធ្វើជាការអប់រំពន្យល់គាត់ឲ្យយល់ពីហេតុផលេបស់មនុស្សធំ ប៉ុន្តែត្រូវបានកូនខ្លួនឯងសើចចំអក ឬសង្ស័យ? គួរមានគន្លឹះក្នុងនិយាយ ផ្តោតអារម្មណ៍អាចបង្រៀនបាន – បើចាប់ផ្ដើមត្រឹមត្រូវតាមកាល:ទេស: សម្រាប់អនុវត្តន៍ពិតៗ និងល្អសម្រាប់កុមារ អាយុ ៦-១២ ឆ្នាំ

1️⃣. ការការពារសុវត្ថិភាព

– បង្រៀនអោយកូនស្គាល់ហានិភ័យ បដិសេធមនុស្សអនាថា និងការពារខ្លួនឯងដោយវិធីត្រឹមត្រូវ – ដឹងប្រុងប្រយ័ត្នទាំងមានសុភាព – ក្លាហានដោយមិនប្រើអំពើហិង្សា 2️⃣. និយាយដោយសុភាព និងចេះគ្រប់គ្រងពាក្យ

– បង្រៀនអោយកូនទំនាក់ទំនងយ៉ាងទន់ភ្លន់ និងនិយាយពាក្យស្រួលស្តាប់ – ចេះនិយាយ “អរគុណ”, “សុំទោស”, និងបង្ហាញភាពមាន EQ ចាប់ពីពាក្យដំបូង

3️⃣. ការគ្រប់គ្រងពេលវេលា – ជួយអោយកូនយល់ពីនិម្មិត “ពេលវេលា” ជាអ្វី?​ ហើយមានសារ:សំខាន់បែបណាខ្លះក្នុងធ្វើអ្វីមួយ – ដឹងរៀបចំកាលវិភាគ ស្វ័យប្រវត្តិរៀន – មិនចាំបាច់អោយម៉ាក់រំលឹករាល់ថ្ងៃ

៣ ចំណុចសំខាន់ៗ ជួយអោយកូនបង្កើតបាន ៖

– ដឹងថែរក្សាសុវត្ថិភាពខ្លួន – ចេះប្រព្រឹត្តិខ្លួនដោយសុភាព និងគួរឱ្យស្រលាញ់

រស់នៅមានរបៀប និងដឹងរៀបចំជីវិតអោយល្អ ហើយសំខាន់បំផុត៖ ដឹងគ្រប់គ្រងអារម្មណ៍ ដោយមិនប្រព្រឹត្តិហឹង្សា ឬដាក់សម្ពាធឲ្យក្មេង និងខ្លូនឯង៕

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី