អាហារ​១០ប្រភេទ​ត្រូវ​ម៉ាច់​សម្រាប់​ស្រី​ៗ​ចង់​សម្រកទម្ងន់

  • 2017-03-14 06:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ហាត់​ប្រាណ​​ទៀត​ទាត់​ គេង​គ្រប់​គ្រាន់​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រក្សា​សុខភាព​ រក្សា​រាង​ និង​ការ​រំលាយ​អាហារ​។​ តែ​យើង​ក៏​អាច​ឲ្យ​វា​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​តាម​រយៈ​ការ​ញ៉ាំ​អាហារ​​ផង​ដែរ។​

១. ម្ទេស៖ ការ​សិក្សា​បាន​បង្ហាញ​ថា​ញ៉ាំ​ម្ទេស​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​​ដល់​ ២៥​ %​ ព្រោះ​​អាហារ​ហិល​ធ្វើ​ឲ្យ​យើង​បែក​ញើស​ជាង​ធម្មតា​ ​រំលាយ​អាហារ​​បាន​លឿន។​

២. អង្ករ​ ​អង្ករ​សម្រូប​ ឬ​ពោត៖ គឺ​ជា​អាហារ​ដែល​តែង​តែត្រូវបាន​ណែនាំ​ឲ្យ​ទទួល​ទាន​ព្រោះ​ពួក​វា​មាន​សារជាតិ​ចិញ្ចឹម​ និង​ កាបូអ៊ីដ្រាត ខ្ពស់។​

​​​​៣. ផ្កា​ខាត់ណា​បៃតង៖ ​​យើង​ប្រហែល​មិនចូលចិត្ត​ញ៉ាំ​ ប៉ុន្តែ​វា​មាន​កាស្យូម​ច្រើន​ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ​បាន។ វា​ក៏​សម្បូរ​វីតាមីន​ C, K, និង​ A ផង​ដែរ។​

៤. ស៊ុប៖ ដោយ​សារ​វា​ជា​អាហារ​បែប​រាវ​ ​រាង​កាយ​យើង​អាច​រំលាយ​បាន​លឿន​ មិន​ពិបាក​ដូច​ញ៉ាំ​អាហារ​សុទ្ធ។​

៥.​កាហ្វេ​ និង​តែ​បៃតង៖ មិន​ត្រឹម​តែ​ជួយ​ផ្នែក​រំលាយ​អាហារ​ទេ​​តែ​ក៏​បញ្ចុះ​ជាតិ​ស្ករ​ផង​ដែរ។​

៦. ផ្លែ​ប៉ោម​៖ វា​ពិសេស​បំផុត​ព្រោះ​វា​ជួយ​ក្នុង​ការ​សម្រកទម្ងន់​បាន​ល្អ។​ ការ​សិក្សា​​បង្ហាញ​ថា​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​៣​ផ្លែ​មួយ​ថ្ងៃ​អាច​ស្រក​ទម្ងន់​បាន​ប្រសើរ​ជាង​អ្នក​​មិន​​ញ៉ាំ។​

៧. គ្រឿង​ទេស៖ ដូច​ជា​ម្រេច​ ខ្ទឹម​ម៉ត់​ ឬ​ខ្ញី​ ជា​ដើម​ក៏​ជំនួយ​ការ​រំលាយ​អាហារ​​ដែរ​។ វា​អាច​ដុត​កាឡូរី​បាន​ដល់​ ១ ០០០ ឯណោះ​ក្នុង​មួយ​ថ្ងៃ។​ ​

៨. ផ្លែ​ក្រូច៖ ដូច​ជា​ក្រូច​ពោធិ៍សាត់​ ក្រូចថ្លុង​ ឬ​ក្រូច​ឆ្មា​អាច​ជួយ​ដុត​ខ្លាញ់​ និង​ជួយ​រំលាយ​អាហារ​បាន​ខ្ពស់​ដោយ​សារ​តែ​វា​មាន​វីតាមីន​ C ច្រើន។​

៩. អាហារ​ដែល​សម្បូរ​ជាតិ​​កាល់ស្យូម៖ សម្រាប់​អ្នក​​ដែល​ញ៉ាំ​វា​ពី​ ១ ២០០ ទៅ​ ១​ ៣០០​ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ស្រក​ទម្ងន់​បាន​ពីរ​ដង​លឿន​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ ឬ​ ញ៉ាំ​ដែរ​តែ​តិច​។​

១០. អាស៊ីដ​ខ្លាញ់​អូមេហ្គា​ ៣៖ យើង​អាច​​រក​វា​បាន​នៅ​ក្នុង​ត្រី ឬ​គ្រាប់​ធញ្ញជាតិ​ជា​ដើម។​ វា​ក៏​ជួយ​ក្នុង​​សម្រក់​ទម្ងន់​បាន​ល្អ​ដែរ៕ ​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម