គន្លឹះ​ខ្លី​ៗ​មួយ​ចំនួន សម្រាប់​ឲ្យ​បុរស​យល់​ដឹង​បាន​ខ្លះមុន​ថ្ងៃ​អាពាហ៍ពិពាហ៍

  • 2017-11-27 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ឲ្យ​ថ្ងៃ​មង្គល​ខ្លួន​គ្មាន​ភាព​សៅហ្មង កូន​កំលោះ​ក៏​គួរតែ​ត្រៀម​ខ្លួន និង​រៀបចំ​គន្លឹះ​មួយ​ចំនួន​ទុក​ដែរ។ កញ្ញា សូម​បង្ហាញ​ពី​គន្លឹះ​ខ្លី​ៗ​មួយ​ចំនួន សម្រាប់​បុរស​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ ដោយ​មិនមែន​ពឹងផ្អែក​លើ​ខាង​ស្រី​ទាំងស្រុង​ឡើយ៖

១.យល់​ចិត្ត​អនាគត​កូន​ក្រមុំ​ឲ្យ​ច្បាស់

ត្រូវ​តែ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នក​ពិតជា​បាន​យល់​ពី​ចិត្ត​កូន​ក្រមុំ​អ្នក​ច្បាស់​លាស់​អស់​ហើយ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្វាមី​ដ៏​ល្អ និង​ពូកែ​ដឹង​ចិត្ត​ភរិយា ក្រោយ​រៀបការ​ហើយ។

២.សាច់ញាតិ

ត្រូវ​រៀន​ស្គាល់​ពី​សាច់ញាតិ​ខាង​ស្រី​ឲ្យ​បាន​ច្រើន​សិន មុន​ពេល​រៀបការ ទើប​អ្នក​នឹង​ក្លាយ​ជា​សមាជិក​ថ្មី ដែល​គួរឲ្យ​ស្រលាញ់។ ម្យ៉ាង​ទៀត​ការ​ស្គាល់​បងប្អូន​ខាង​កូន​ក្រមុំ​មុន​ខ្លះ​ៗ គឺ​ជា​រឿង​ល្អ​សម្រាប់​ខ្លួន ព្រោះ​ស្រួល​បត់បែន​ឥរិយាបថ។

៣.យក​ឈ្នះ​ចិត្ត​អនាគត​ម្ដាយ​ក្មេក

ម្ដាយ​គឺ​មាន​ភាព​ហត់នឿយ​ច្រើន​ក្នុង​ពេល​រៀបការ​អ្នក ដូចនេះ​គួរតែ​ចេះ​យល់​ចិត្ត​គាត់​ជាមុន ដោយ​មាន​របស់​របរ​ផ្គាប់​ចិត្ត​ខ្លះ។ ទើប​ដល់​ថ្ងៃ​ការ គាត់​មិន​រអ៊ូ​រឿង​ហត់នឿយ ឬ​ការ​ចំណាយ​ច្រើន។

៤.សំលៀកបំពាក់

នៅ​ពេល​និយាយ​ពី​សំលៀកបំពាក់ អ្នក​ប្រាកដ​ជា​គិត​ថា នោះ​គឺជា​តួនាទី​ខាង​ស្រី និង​សម្អាង​ការ​ប៉ុណ្ណោះ។ តែ​នោះ​ជា​គំនិត​ខុស​ទៅ​វិញ​ទេ ខាង​ប្រុស​ក៏​គួរតែ​ចេះ​រៀបចំ​ខោអាវ​ខ្លះ​ៗ​សម្រាប់​ស្លៀកពាក់​ក្រោយ​ចប់​ភារកិច្ច​ផ្នួង ហើយ​បើ​អ្នក​ចេះ​រៀបចំ​របស់​ខ្លួនឯង​ខ្លះ ក៏​ជា​ការ​កាត់​បន្ថយ​ភាព​ហត់នឿយ​របស់​កូន​ក្រមុំ​ដែរ៕

ចុចអាន៖ពាក្យ​ ៥​​​ឃ្លា​ដែល​ប្រពន្ធ​គ្រប់​​រូប​​ចង់​​​​ឮ​បំផុត​ចេញ​ពី​មាត់​​ប្តី​របស់​ខ្លួន

អត្ថបទ៖ ទ្រី រ៉ាវី