មកដឹងរបៀបធ្វើស្លាបមាន់ដុតទឹកអំពៅ ទុកញ៉ាំល្ងាចនេះទាំងអស់គ្នា!
- 2017-10-11 09:32:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរបៀបធ្វើស្លាបមាន់ដុតទឹកអំពៅ ទុកញ៉ាំល្ងាចនេះទាំងអស់គ្នា!
តើអ្នកត្រៀមម្ហូបអ្វីសម្រាប់ចម្អិនល្ងាចនេះ? បើមិនទាន់នឹកឃើញទេ អ៊ីចឹងមកសាកល្បងរៀនធ្វើស្លាបមាន់លីងទឹកអំពៅ តាមរបៀបខាងក្រោមទាំងអស់គ្នា៖
គ្រឿងផ្សំ៖ ស្លាបមាន់ ទឹកអំពៅ រំដេង គល់ស្លឹកគ្រៃ ទឹកស៊ីអ៊ីវខាប់ ប្រេងខ្យង ចេង ស្ករស អំបិល។
គ្រឿងផ្សំទឹកជ្រលក់៖ ខ្ទឹមស ម្ទេស ក្រូចឆ្មារ សណ្តែកដី ស្ករស ទឹកត្រី។
របៀបធ្វើ៖
១. ហាន់រំដេងជាចំនិតតូចៗ ដំគល់ស្លឹកគ្រៃរួចដាក់ក្នុងឆ្នាំង។
២. យកស្លាបមាន់ដែលកាប់និងសម្អាតរួច ដាក់ក្នុងឆ្នាំងជាមួយគ្រឿងផ្សំខាងលើ។
៣. រោយប៊ីចេង ទឹកស៊ីអ៊ីវខាប់ ប្រេងខ្យង ស្ករស និងអំបិល ហើយច្របូលចូលគ្នាឱ្យចូលជាតិបន្តិចសឹមចាក់ទឹកអំពៅចូល។
៤. បើកភ្លើងឱ្យល្មមដើម្បីរំងាស់សាច់មាន់។
៥. យកខ្ទឹមស ម្ទេស សណ្តែកដីបុកចូលគ្នាឱ្យហ្មត់ ហើយដាក់ជាមួយទឹកត្រី។ បន្ទាប់មកច្របាច់ក្រូចឆ្មារថែមប្រហែល ២ គ្រាប់។
៦. រំងាស់សាច់មាន់ក្នុងឆ្នាំងឱ្យស្ងួតទឹក និងឡើងពណ៌ក្រហមជាការស្រេច៕
ប្រភព៖ Kimyee Ros Cooking
ចុចអាន៖ធ្លាប់តែឮជ្រកជើងមាន់ហឹរ ឥឡូវមកសាកឆាជើងមាន់ហឹរហោះម្តងមើស៍!
វីដេអូ៖ Kimyee Ros Cooking