បណ្តុំកោះទាំង ៦ ក្នុងតំបន់អាស៊ីសក្ដិ​សមសម្រាប់ដំណើរកម្សាន្តក្រេបទឹកឃ្មុំ

  • 2017-10-05 10:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដំណើរ​កម្សាន្ត​ក្រេប​ចាន​ទឹក​ឃ្មុំ​គឺ​ជា​ពេល​វេលា​ដ៏​មាន​ន័យ​របស់​គូ​ស្វាមី​ភរិយា​ បន្ទាប់​ពី​រៀបការ​រួច​ថ្មី​ៗ​។ ថ្ងៃ​នេះ ​កញ្ញា ​នឹង​លើក​យក​កោះ​ដ៏​រ៉ូមែនទិច​ទាំង​ ១២ ​ក្នុង​តំបន់​អាស៊ី ​ដែល​សាក​សម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​

១. កោះ ​Gili ​ប្រទេស​ឥណ្ឌូនេស៊ី

ភាគ​ច្រើន​គេ​និយម​ទៅ​លេង​នៅ​ចន្លោះ​ខែ​កក្កដា​ដល់​សីហា​ និង​ខែ​ធ្នូ​ដល់​មករា​។ នៅ​ទីនោះ​មិន​មាន​ការ​អនុញ្ញាត​ឱ្យ​ម៉ូតូ​ឬ​យាន្ត​ជំនិះ​ដែល​ប្រើ​សាំង​ចេញ​ចូល​ទេ​។

២. កោះ ​Boracay ​ប្រទេស​ហ្វីលីពីន

ជាប់​ចំណាត់​ថ្នាក់​ជា​កោះ​ដែល​មាន​វាល​ខ្សាច់​ស​ក្បុស ​ស្អាត​ជាង​គេ​ក្នុង​ពិភពលោក​។

៣. កោះ​ Phi ​Phi​ ប្រទេស​ថៃ

ជា​កោះ​ដែល​មាន​ទឹក​ថ្លា​ឆ្លុះ​ដូច​កញ្ចក់​។

៤. កោះ​ Phu ​Quoc ​ប្រទេស​វៀតណាម

កោះ​នេះ​មាន​ទំហំ​ស្ទើរ​តែ​ប៉ុន​ប្រទេស​សាំងហ្គាពួរ​។

៥. កោះ​ Langkawi ​ប្រទេសម៉ាឡេស៊ី

ជា​កោះ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រៃ​ឈើ​ក្រាស់​ៗ​ សាក​សម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ធម្មជាតិ​ពណ៌​បៃតង​។

៦. កោះ​ Jeju ប្រទេស​កូរ៉េ

កោះ​នេះ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក​ដោយ​អង្គការ ​យូណេស្កូ ​កាល​ពី​ឆ្នាំ​២០១១​។ កោះ ​Jeju​ ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ជ្រលង​ភ្នំ​ខ្ពស់​ៗ​ជា​ច្រើន​៕

ចុចអាន៖ប្ដី​ប្រពន្ធ​ទើប​រៀបកា​រ​ គួរ​រើស​កន្លែង​ក្រេបទឹកឃ្មុំ​ដ៏​សក្ដិសម​ និង​ចំណាយ​អស់​តិច​តាម​ ៥ ជំហាន​នេះ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា