កុំមើលរំលងសញ្ញាទាំងនេះ វាបញ្ជាក់ថាព្រូននៅពេញពោះអ្នកហើយ!
- 2017-09-27 08:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំមើលរំលងសញ្ញាទាំងនេះ វាបញ្ជាក់ថាព្រូននៅពេញពោះអ្នកហើយ!
នៅពេលអ្នកបរិភោគអាហារដែលមិនបានចម្អិនត្រឹមត្រូវ វាអាចបង្កឱ្យរាងកាយផ្ទុកទៅដោយពពួកប៉ារ៉ាស៊ីត ព្រូនឬវីរុសផ្សេងៗគួរឱ្យខ្លាច ដែលមនុស្សភាគច្រើនហៅថាសត្វល្អិតក្នុងរាងកាយ។ យ៉ាងណាក្តីយើងមិនអាចបញ្ឈប់ការបរិភោគអាហារឆៅទាំងនោះបានរហូតដែរ ប៉ុន្តែត្រូវប្រើថ្នាំបញ្ចុះសត្វល្អិតចេញផង ជាពិសេសប្រសិនបើអ្នកមានលេចឡើងនូវអាការៈទាំង ១០ ខាងក្រោមនេះ៖
១. រមាស់ជុំវិញមាត់ ច្រមុះ និងគូទ ដែលនេះជាអាការៈងាយចំណាំបំផុត។
២. សមត្ថភាពផ្លូវភេទចុះខ្សោយ (សម្រាប់បុរស)
៣. រដូវមកមិនទៀងទាត់ (សម្រាប់ស្ត្រី)
៤. ស្លេកស្លាំងខ្លាំង៖ ព្រោះសារធាតុចិញ្ចឹមទាំងប៉ុន្មានត្រូវបានព្រូនស្រូបយកទៅជំនួសអស់។
៥. ឃ្លានស្ទើរគ្រប់ពេល៖ ទោះជាញ៉ាំច្រើនយ៉ាងណាក៏នៅតែបែបនេះដែរ ដោយសារតែចំណីអាហារដែលទទួលទានចូលទៅ ត្រូវបានសត្វល្អិតក្នុងពោះតូចៗទាំងនោះជួយរំលែក។
៦. នឿយហត់ល្ហិតល្ហៃ៖ បើមានសត្វល្អិតក្នុងពោះវៀនហើយនោះ អ្នកនឹងគ្មានអាហារចូលទៅបំពេញថាមពល ទើបបណ្ដាលឲ្យមានអាការៈបែបនេះ។
**៧.** ឧស្សាហ៍ឈឺក្បាល
៨. ចេញឈាមតាមអញ្ចាញធ្មេញ
៩. រមាស់លើស្បែក គ្រប់កន្លែង ហើយពេលខ្លះស្ទើរតែទ្រាំមិនបានទៀតផង។
១០. មានអារម្មណ៍ក្អួតចង្អោរពេលបរិភោគអាហារ៕
ចុចអាន៖ពិតអត់ដែលថា បរិភោគអាហារហឹរធ្វើឲ្យរមាស់គូទ?