ស្រីៗបើរៀបការចូលទៅគ្រួសារមាន ៥ ចំណុចនេះ មហាសំណាងជាងបានប្ដីសេដ្ឋីទៅទៀត!
- 2017-09-21 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗបើរៀបការចូលទៅគ្រួសារមាន ៥ ចំណុចនេះ មហាសំណាងជាងបានប្ដីសេដ្ឋីទៅទៀត!
មិនមែនបានរៀបការជាមួយប្ដីអ្នកមានហៅថាសំណាងសម្រាប់មនុស្សស្រីឡើយ។ ទាល់តែគ្រួសារខាងប្ដីមាន ៧ ចំណុចនេះ ទើបមនុស្សស្រីមានសំណាងជាងមានប្ដីជាសេដ្ឋី ព្រោះអ្នកខ្លះបានរៀបការជាមួយអ្នកមាន តែគ្មានសុភមង្គលឡើយ។ ៥ ចំណុចនោះមាន៖
១.ប្ដីស្រលាញ់ថ្នាក់ថ្នម
រូបសង្ហាមិនសង្ហាមិនបាច់ខ្វល់ឡើយ ឲ្យតែបានប្ដីចេះស្រលាញ់ថ្នាក់ថ្នម និងយល់ចិត្តប្រពន្ធ និងគ្រួសារទាំងសងខាង ទើបគេហៅថាសំណាងជាងប្ដីអ្នកមានខ្លះ តែមើលងាយខាងស្រី។ ខ្លះទៀតរៀបការហើយមិនឲ្យទៅលេងខាងសាច់ញាតិខ្លួនក៏មាន។
២.ម្ដាយឪពុកក្មេកស្រលាញ់
មានប្ដីស្រលាញ់ថ្នាក់ថ្នមសំណាងមធ្យមទេ ដែលសំណាងបំផុតគឺមានឪពុកម្ដាយក្មេកស្រលាញ់ជាងកូនបង្កើតពួកគាត់។ ទោះជាគ្រួសារមិនសូវមានជីវភាពល្អខ្លាំង តែមានពីរចំណុចនេះជីវិតសោយសុខបំផុតហើយ។
**៣.គ្រួសារខាងប្ដីអនុញ្ញាតឲ្យធ្វើការខាងក្រៅ**
មនុស្សស្រីមួយចំនួនក្រោយពេលរៀបការជាមួយប្ដីអ្នកមាន គ្រួសារខាងគេមិនឲ្យចេញទៅក្រៅឡើយ គឺនៅធ្វើកិច្ចការផ្ទះ បម្រើប្ដី និងឪពុកម្ដាយក្មេក។ តែបើមានសំណាងរៀបការជាមួយប្ដីអ្នកមានខ្លាំង ហើយនៅតែឲ្យអ្នកទៅធ្វើការក្រៅផ្ទះ មានន័យថាជាការផ្ដល់កិត្តិយស និងទុកចិត្តលើគ្នា។
៤.គ្រួសារខាងប្រុស ចុះចម្រុងជាមួយគ្រួសារខាងស្រី
នេះរឹតតែសំណាងបំផុតហើយក្នុងជីវិតមនុស្សស្រី នៅពេលឃើញគ្រួសារខាងប្ដីស្រលាញ់រាប់អានជាមួយគ្រួសារយើង។ ព្រោះពេលសាច់ញាតិទាំងសងខាងស្រលាញ់រាប់អានគ្នាដូចបងប្អូនតែមួយបែបនេះ គ្មានការច្រណែននិន្ទា និយាយដើមគ្នាពីម្ខាងទៅម្ខាងឡើយ។
៥.ចុះសម្រុងជាមួយបងប្អូនស្រីៗខាងប្ដី
មនុស្សស្រីជាច្រើនដែលរៀបការហើយទៅនៅខាងប្ដីមានបងប្អូនស្រីបង្កើត ឬសាច់ថ្លៃតែងតែឈ្លោះប្រកែកគ្នា នេះជាបញ្ហាដល់ឪពុកម្ដាយ និងប្ដីពិបាកដោះស្រាយ។ តែបើយើងមានភាពចុះសម្រុងជាមួយគ្រួសារខាងប្ដី រស់នៅដោយសុភមង្គល ទោះគ្មានប្រាក់ក៏សប្បាយចិត្តដែរ៕