បើ​សង្សារ​ហៅ​ទៅ​លេង​ផ្ទះ​គេពេលភ្ជុំ ស្រី​ៗ​គួរ​រៀបចំ​ខ្លួន​បែប​ណា មើល​ទៅ​ឲ្យ​សមរម្យ?

  • 2017-09-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​មួយ​ចំនួន​អាច​ពិបាក​ចិត្ត ពេល​ដែល​សង្សារ​ហៅ​ទៅ​លេង​ផ្ទះក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ ព្រោះ​មិន​ដឹង​ថា​គួរ​រៀបចំ​ខ្លួន​យ៉ាង​ម៉េច​ទើប​សមរម្យ។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​វិធី​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ចាស់​ៗ​ចាប់​កំហុស​បាន៖

១.កុំ​ធ្វើ​ខ្លួន​ស្និទ្ធស្នាល​ហួសហេតុ​ជាមួយ​មិត្ត​ប្រុស​ពេក

ត្រូវ​ចាំ​ថា​ពេល​ទៅ​ផ្ទះ​គេ ចាស់​ៗ​គាត់​ពិតជា​ពិនិត្យ​មើល​ថា​មិត្ត​ស្រី​កូន​គាត់​មាន​អត្តចរិត​ល្អ​អាច​ទទួល​ធ្វើ​កូន​ប្រសា​បាន​ឬ​អត់។ ដូចនេះ​មិន​គួរ​ធ្វើ​ខ្លួន​ទៅ​ស្និទ្ធស្នាល​កៀក​ដៃ​កៀក​ជើង ស្អិត​បេះ​មិន​ចេញ​ឡើយ ព្រោះ​ចាស់​ៗ​អាច​នឹង​ជ្រេញ​ឫក។

រូបតំណាង

**២.ជួយ​ការងារ​ចាស់​ៗ**

បើ​ឃើញ​ម្ដាយ​សង្សារ​​រៀបចំ​ធ្វើ​អាហារ​សម្រាប់​ទៅ​វត្ត អ្នក​ត្រូវ​ចេះ​ជួយ​ធ្វើ​ កុំ​ទៅ​អង្គុយ​ចុច​ទូរស័ព្ទលេង ព្រោះ​បើ​ធ្វើ​បែបនេះ អ្នក​នឹង​បាត់បង់​ពិន្ទុ​ពី​ចាស់​ៗហើយ។ ម្យ៉ាង​ទៀត​ការងារ​បោស​ជូត​ផ្ទះ​សម្បែង​គួរ​ចេះ​ជួយ​ពួកគាត់​ដែរ ទើប​ចាស់​ៗ​ស្រលាញ់ពេញ​ចិត្ត។

៣.ឆាប់​រូតរះ​ក្រោក​ពី​ព្រលឹម

បើ​មាន​ទម្លាប់​ផ្ទះ​ខ្លួន​ឯង​ក្រោក​ថ្ងៃ​ៗ តែ​ពេល​ទៅ​ផ្ទះ​ខាង​ប្រុស​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​អាច​ឲ្យ​ចាស់​ៗ​មើល​មិន​ចូល​ភ្នែក។ ត្រូវ​ដឹង​ថា​អ្នក​នៅ​តាម​ស្រុកស្រែ​ចម្ការ ឆាប់​ក្រោក​ពី​ដំណេក​ណាស់ ដូច្នេះ​គួរតែ​ធ្វើ​ឲ្យ​ដូច​ពួកគេ ទើប​អាច​មើល​ទៅ​អ្នក​ជា​មនុស្ស​ឆាប់​សម្រប​ខ្លួន​ជាមួយ​គ្រួសារ​មិត្ត​ប្រុស​បាន។

៤.និយាយ​សម្ដី​រាបសា​ទន់ភ្លន់

មនុស្ស​ចាស់​ពូកែ​សង្កេត​ណាស់ ដូចនេះ​ទោះ​អ្នក​ជា​នារី​ឆ្នាស​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ទៅ​ខាង​គេ​ហើយ​គួរ​ប្រើ​ពាក្យ​ណា​ឲ្យ​រាបសា ទើប​គេ​ស្រលាញ់​រាប់អាន និង​ចង់​ឲ្យ​មក​លេង​លើក​ក្រោយ​២​ទៀត។

៥.កុំ​ស្លៀក​សំលៀកបំពាក់​សិចស៊ី

ចាស់​ខ្លះ​ប្រកាន់​ពី​រឿង​បែប​នេះ ដូច្នេះ​មិន​គួរ​ស្លៀក​ខោអាវ​ណា​ដែល​មើល​ទៅ​សិចស៊ី​ឡើយ ព្រោះ​មើល​ទៅ​មិន​ចូល​ភ្នែក​ចាស់​ៗ​ឡើយ៕

រូបតំណាង

ចុចអាន៖ចង់​បាន​ការ​ស្រលាញ់​ស្មោះ​ពី​មនុស្ស​ប្រុស កុំ​ប្រើ​សម្រស់​ទៅ​ទាញ​មក តែ​គួរ​ប្រើ...

អត្ថបទ៖ ទ្រី រ៉ាវី