ហេតុផល​នេះ​ហើយ​ដែល​អ្នក​គួរ​ដើរ​លេង​ទាន់​ខ្លួន​នៅ​ក្មេង

  • 2017-06-07 10:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ តើ​អ្នក​កំពុង​ស្ថិត​ក្នុង​ភាព​យុវវ័យ​មែន​ទេ? ចង់​ដើរ​លេង​ដែរ​ទេ? ចូល​កុំ​ភ្លេច​ថា​ពេល​​វេលា​ដែល​យើង​នៅ​ក្មេង​មាន​មិន​ច្រើន​ទេ ដូចនេះ​អ្នក​គួរ​ចេះ​លៃលក​ពេល​វេលា​ដើរ​លេង​ឲ្យ​បាន​ច្រើន​។​ ខាងក្រោម​នេះ​ជា​​ផល​ប្រយោជន៍​​ដែល​​អ្នក​នឹង​ទទួល​បាន៖

១. រៀន​សូត្រ​ពី​មេរៀន​ជីវិត៖ ការ​ដើរ​កម្សាន្ត​គឺ​ជា​មេរៀន​មួយ​យ៉ាង​សំខាន់។ វា​មិន​ត្រឹម​តែ​អាច​ឲ្យ​យើង​​​គេច​ចេញ​ពី​ជីវិត​ដ៏​រវល់​ប្រចាំ​ថ្ងៃ​​ទេ​ តែ​​ក៏​ឲ្យ​យើង​យល់​បាន​នូវ​ជីវិត​​ប្រជាជន​​តាម​តំបន់​ផ្សេង​ៗ​ដែរ។​ ក្នុង​យុវវ័យ​បែបនេះ​ ខួរ​ក្បាល​យើង​អាច​រៀន​សង្កេត និង​ចាប់​​អ្វី​ថ្មី​ៗ​បាន​លឿន​​ ​ដូចនេះ​ ហេតុ​អ្វី​មិន​ឆ្លៀត​ឱកាស​នេះ​ដើរ​ឲ្យ​បាន​ច្រើន?

២. ចេះ​ច្នៃ​ប្រឌិត​៖ កុំ​ចាំ​ដល់​ពេល​មាន​លុយ​កប់​ពពក​ទើប​សម្រេច​ចិត្ត​ដើរ​នោះ​ព្រោះ​វា​អាច​យឺត​ពេល​ហើយ។ បើ​យើង​មិន​មាន​លុយ​ច្រើន​ យើង​អាច​​ច្នៃ​ប្រឌិត​ដោយ​រើស​កន្លែង​​ថោក​ៗ​ ញ៉ាំ​​ម្ហូប​ក្នុង​ស្រុក និង​ដើរ​ជា​ក្រុម​ជា​ដើម​។

៤. បង្កើត​ទំនាក់ទំនង​សង្គម៖ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​ជា​ក្រុម​តែ​ម្ដង។​ ទំនាក់ទំនង​ដែល​យើង​បាន​បង្កើត​ក្នុង​រយៈ​ពេល​ធ្វើ​ដំណើរ​អាច​នឹង​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង​ទោះ​បី​ពេល​វេលា​កន្លង​ផុត​យូរ​ក៏​ដោយ។​

៥. ស្វែង​យល់​ពី​ខ្លួន​ឯង៖ វា​អាច​បង្រៀន​យើង​បាន​ច្រើន​​រាប់​តាំង​ពី​ការ​ដោះ​ស្រាយ​បញ្ហា​ រៀប​ចំ​ផែន​ការ ការ​សម្រេច​ចិត្ត​ និង​ការ​ចំណាយ​លុយ​ជា​ដើម​។ រឿង​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្រើន៕

អាន៖ ហេតុ​អ្វី​អ្នក​គួរ​ចាក​ចេញ​ពី​ Comfort Zone របស់​ខ្លួន​ឯង?

អាន៖ ៥ យ៉ាងពន្យល់ពី​សំណួរ «ហេតុអ្វី​បាន​ជា​ស្រី​ៗ​គួរ​ធ្វើ​ដំណើរ​កម្សាន្ត​តែ​ម្នាក់ឯង?»

អាន៖ រឿង​ដែល​ស្រី​ៗ Single គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដើម្បី​ឲ្យ​ខ្លួនឯង​រីករាយ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម