បើមនុស្សស្រីបដិសេធ តើមនុស្សប្រុសនៅតែតាមស្រឡាញ់ទៀតឬក៏អត់?
- 2017-05-12 02:41:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមនុស្សស្រីបដិសេធ តើមនុស្សប្រុសនៅតែតាមស្រឡាញ់ទៀតឬក៏អត់?
ពេលខ្លះអារម្មណ៍ស្រឡាញ់គឺខ្លាំងក្លាណាស់ ទោះបីគេបដិសេធហើយក៏នៅតែតស៊ូរហូតទាល់តែអស់ចិត្តខ្លួនឯង អីចឹងបើគេនិយាយបែបហ្នឹងទៅហើយ តើយើងនៅតែតាមស្រឡាញ់គេទៀតមែនទេ? បែបនេះគិតថាធ្វើបាបខ្លួនទេដឹង ប៉ុន្តែបើបេះដូងមិនព្រមឈប់ឲ្យគិតយ៉ាងម៉េច?
នេះជាការលើកឡើងរបស់មនុស្សប្រុស៤នាក់ដែលធ្លាប់ជួបរឿងទាំងនេះ៖
ភារ៉ា ៖ « បើស្រឡាញ់ហើយ ប្រាកដជាចង់បាន ប៉ុន្តែបើគេអត់ផ្ដល់ឱកាសឲ្យយើងផង តើគួរធ្វើម៉េចទៀត គឺមានតែព្យាយាមប្រាប់ខ្លួនឯងថាគេអត់ស្រឡាញ់យើងទេ ហើយក៏គួរបញ្ឈប់ការស្រមៃមួយហ្នឹងដែរទៅ ព្រោះស្នេហាអត់អាចបង្ខំបានទេ។»
**រិទ្ធ ៖** « បើគេធ្វើធម្មតាជាមួយយើង យើងធ្វើធម្មតាជាមួយគេវិញទៅ ហើយតាមដំណើរទៅពេលណាយើងអស់ចិត្តក៏អស់ទៅ ហើយពេលណាដែលគេអាចស្រឡាញ់យើងទុកថាសំណាងចុះ ព្រោះខ្ញុំអត់អាចបង្ខំគេបានទេ តែខ្ញុំក៏អត់ធ្វើអីឲ្យគេ និងខ្លួនឯងមានសម្ពាធដែរ ព្រោះសុទ្ធតែធំៗអស់ហើយ មិនចង់ឲ្យមានរឿងដូចក្មេងៗទៀតទេ។»
ណារ៉ុង ៖ « គិតថាអត់ទាន់បោះបង់ភ្លាមៗទេ ព្រោះពេលខ្លះគេគ្រាន់តែចង់សាកចិត្តយើងថាយើងតស៊ូស្រឡាញ់គេបានប៉ុណ្ណា ហើយណាមួយទៀតចង់ព្យាយាមឲ្យអស់ចិត្តសិន ព្រោះថ្ងៃនេះគេអត់ស្រឡាញ់យើង តែមិនប្រាកដថាថ្ងៃក្រោយគេអត់ស្រឡាញ់យើងទៀតទេ ហើយខ្ញុំនឹងនៅតែធ្វើល្អដាក់គេដូចមុនអីចឹង។»
លីហេង ៖ « បើគេនៅតែផ្ដល់សង្ឃឹមខ្ញុំនៅតែព្យាយាម តែបើមុខក៏គេមិនចង់ឃើញផងខ្ញុំគិតថាគួរតែកុំបន្តទៀតអី ព្រោះបើធ្វើបែបនេះមានតែធ្វើឲ្យគេមើលងាយថែម ព្រោះគេគិតថាយើងតាមស្រឡាញ់គេ គេចង់ធ្វើអីក៏បាន អីចឹងខ្ញុំអត់ចង់ឲ្យគេបានចិត្តទេ។»
ការពិតពេលខ្លះរឿងដែលអ្នកនឹកស្មានមិនដល់ក៏អាចកើតឡើងបានដែរ ដូច្នេះកុំទាន់អស់សង្ឃឹម៕