ហេតុ​អ្វី​ដំណើរ​កម្សាន្ត​សំខាន់​សម្រាប់​ស្ត្រី​?

  • 2017-04-29 05:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​នារី​ៗ​​ទាំង​ឡាយ​ តើ​​អ្នក​​​ធ្លាប់​មាន​សុបិន​ចង់​ទៅ​លេង​ទីណា​មួយ​ ប្រទេស​ណា​មួយ ឬ​ដើរ​ជុំវិញ​ពិភពលោក​ដែរ​ទេ? បើ​មាន​ ចូល​កុំ​បោះ​បង់​សុបិន​នោះ​ហើយ​គួរ​ព្យាយាម​សម្រេច​វា​ទៅ​តាម​ដំណាក់​កាល​ព្រោះ​អ្នក​នឹង​ទទួល​​ប្រយោជន៍​យ៉ាង​ច្រើន​​មិន​គួរ​ឲ្យ​ជឿ៖

១. បំបាត់​ស្ត្រេស​​ពី​ជីវិត​ក្នុង​សង្គម៖ ជីវិត​រាល់​ថ្ងៃ​នៅ​ផ្ទះ​ ឬ នៅ​កន្លែង​ធ្វើ​ការ​សុទ្ធ​តែ​មាន​ភាព​ស្មុគស្មាញ​។ ​ដំណើរ​កម្សាន្ត​គឺ​ជា​វិធី​ល្អ​មិន​គួរ​មើល​រំលង​​មួយ​ក្នុង​​ការ​កាត់​បន្ថយ​បញ្ហា​ទាំង​នេះ។​

២. ឃើញ​ពិភពលោក​ក្នុង​រូប​ភាព​ថ្មី៖ ពិភពលោក​គឺ​ស្រស់​ស្អាត​ជាង​អ្វី​ដែល​យើង​គិត។ យើង​​នឹង​ទទួល​បាន​​បទពិសោធន៍​ពី​​វប្បធម៌​ថ្មី​ៗ​ ភាសា​ ឬ​ប្រជាជន​​​នៅ​តាម​កន្លែង​ផ្សេង​ៗ​ទៀត​ដែល​មាន​ការ​គិត​ខុស​ពី​យើង។​

៣. សាក​របស់​ថ្មី​ៗ៖ កន្លែង​ដែល​មាន​ព្រិល​ធ្លាក់​ ទឹកជ្រោះ​ធំ​ៗ តំបន់​វាល​ខ្សាច់​ ឬ​តំបន់​ទេសភាព​ភ្នំ​ស្អាត​ៗ​ គឺ​សុទ្ធ​តែ​ជា​អ្វី​​ដែល​យើង​អាច​សាកល្បង​ទៅ​ឲ្យ​ដល់។​ ថា​មិន​ត្រូវ​ យើង​អាច​​រក​ឃើញ​គោលដៅ​អ្វី​ថ្មី​សម្រាប់​ជីវិត​​ផង​មិន​ដឹង។​

៤. ស្គាល់​មនុស្ស​ថ្មី​៖ ​នៅ​កន្លែង​ផ្សេង​ៗ​ដូច​ជា​​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ ឬ​នៅ​ហាង​ផ្សេង​ៗ​​ជា​ដើម។​ ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ថ្មី​ៗ​នឹង​ផ្ដល់​ឲ្យ​​នូវ​ចំណេះដឹង​ប្លែក​ៗយើង​មិន​​ដែល​ជួប​ពី​មុន​មក​ព្រោះ​ពួក​គេ​សុទ្ធ​តែ​មាន​ការ​រស់​នៅ​ខុស​ពី​យើង។​

៥. អាច​ធ្វើ​អ្វី​មួយ​សម្រាប់​ខ្លួន​ឯង៖ ​​​មិន​ថា​រៀន​ចម្អិន​ម្ហូប​ ​ដើរ​ព្រៃ​ ឬ​​ថត​រូប​សុទ្ធ​តែ​ជា​ឱកាស​ល្អ​​យើង​អាច​រៀន​បាន​​​ព្រោះ​ពេល​ធ្វើ​ដំណើរ​ យើង​ត្រូវ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង។​ ​អារម្មណ៍​សប្បាយ​​ប្លែក​នឹង​លេច​ឡើង​ពេល​​យើង​​អាច​សម្រេច​អ្វី​មួយ​បាន។

ដូចនេះ​ ដំណើរ​កម្សាន្ត​គឺ​ជា​ការ​រៀន​ដ៏​សំខាន់​​មួយ​សម្រាប់​ជីវិត​ស្ត្រី​គ្រប់​រូប​​​។​ អ្នក​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ​ ប្លែក​ៗ​មិន​គួរ​ឲ្យ​ជឿ៕

ប្រភព៖ herinterest ប្រែ​សម្រួល៖ Chhai Yarith