ទាល់តែស្លៀកសិចស៊ីមែន ទើបប្រុសៗចាប់អារម្មណ៍?
- 2017-03-06 03:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាល់តែស្លៀកសិចស៊ីមែន ទើបប្រុសៗចាប់អារម្មណ៍?
មនុស្សស្រីតែងខ្លួនស្អាត ដើម្បីឲ្យមានភាពទាក់ទាញ និងទាមទារការចាប់អារម្មណ៍ពីមនុស្សប្រុស។ ស្លៀកពាក់បែបណាទើបងាយគេសម្លឹងនិងតាមមើល? ឬទាល់តែស្លៀកខើចលើ ខើចក្រោមទើបគេចាប់អារម្មណ៍? ស្ដាប់ប្រុសៗ ៥នាក់ដែលជាមិត្តរួមការងារនិយាយគ្នាពីរឿងនេះពេលញាុំបាយព្រឹក៖
**ដេវីត ៖** (ញាំបណ្ដើរ ឆ្លើយបណ្ដើរ) វាត្រូវតែអញ្ចឹងហើយ ភាពសិចស៊ីទើបជាចំណីភ្នែករបស់មនុស្សប្រុស បើប្រាប់ថាប្រុសមិនចូលចិត្តស្រីស្លៀកខ្លីដូចមិនទំនង។
វុទ្ធី ៖ (ងក់ក្បាល និងបន្ថែមថា) ដេវីត និយាយត្រូវ តែមិនមែនសិចស៊ីខ្លាំងទេ តិចៗបានហើយ ត្រឹមតែពាក់អាវយឺត និងស្លៀកខោខូប៊យខ្លី វាស្អាតហើយ។
សំបូរ ៖ (និយាយតបទាំងមុខជូរ) មិនមែនទល់តែស្លៀកពាក់ខ្លីៗទើបស្អាតទេ សម្រាប់ខ្ញុំអត់អញ្ចឹងទេ ស្រីៗពាក់តែអាវដៃវែង និងស្លៀកសំពត់ខ្លីត្រឹមជង្គង់ ក៏មើលទៅស្អាតដែរ ។
អេង ៖ (ឆ្លើយទាំងសើច) មែនហើយសំបូរ និយាយត្រូវ តែកុំបុរាណពេក បើអាចប្ដូរពីពាក់អាវសាច់ក្រណាត់ មកជាសាច់សារ៉ូ កាន់តែល្អ។
ធារ៉ា ៖ (និយាយយ៉ាងម៉ត់ចត់) និយាយដល់រឿងងនេះទើបដឹងស្រីៗគ្នាពិបាក ស្លៀកពាក់បុរាណពេក គ្មានអ្នកមើល ស្លៀកសិចស៊ី ប្រុសគេមើល តែមនុស្សចាស់មិនសូវឲ្យតម្លៃទៅវិញ។ បើតាមចិត្តខ្ញុំ ឲ្យតែចេះតុបតែងទៅ តាមកាលទេសៈទៅ កុំសិចស៊ីពេក កុំបុរាណពេក ធ្វើម៉េចឲ្យតែចេញមកសម មិនភ្លាវទៅបានហើយ។