ស្រី​ៗ​សារភាព​ស្នេហ៍​ប្រាប់​មុន ប្រុស​ៗ​គិត​ថា​គេ​ជា​មនុស្ស​ចិត្ត​ងាយ​មែន?

  • 2017-03-01 09:38:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​បើ​ទោះ​ជា​ចាប់អារម្មណ៍ និង​ស្រលាញ់​មនុស្ស​ប្រុស​មុន​ក៏​ដោយ តែ​នាង​ពិតជា​អៀនខ្មាស​មិន​ហ៊ាន​និយាយ​ឡើយ។ តែ​បើ​ស្រី​ៗ​ហ៊ានសារភាព​ស្នេហ៍​ប្រាប់​មុន ប្រុស​ៗ​គិត​ថា​គេ​ជា​មនុស្ស​ចិត្ត​ងាយ​មែន?

ពិទូ៖ «បើ​មាន​នារី​មក​សារភាព​ថា​ស្រលាញ់​ខ្ញុំ​មុន​មែន មិន​ដឹង​ជា​ល្អ​ប៉ុណ្ណា​ទេ មាន​តែ​ពួក​ខ្ញុំ​ទេ​អ្នក​សារភាព​ស្រលាញ់​គេ​មុន ហើយ​ក៏​មិន​ហ៊ាន​គិត​ថា​គេ​ចិត្ត​ងាយ​អី​ដែរ ព្រោះ​សម័យ​នេះ​ហើយ ស្រី​ៗ​ក្លាហាន​សឹង​អី»។

រិទ្ធី៖ «ហេ​ហេ​ហេ​ហេ... មិន​អាច​និយាយ​ថា​ពួកគាត់​ចិត្ត​ងាយ​បានទេ គ្រាន់តែ​សារភាព​ស្រលាញ់​សោះ​នឹង។ តែ​សម្រាប់​ខ្ញុំ​រៀង​ភ្ញាក់ផ្អើល​បន្តិច ព្រោះ​សង្គម​យើង​កម្រ​មាន​ស្រី​ៗ​ហ៊ាន​និយាយ​បែប​នេះ​មុន​ណាស់»។

រូបតំណាង

**ជីវ័ន្ត**៖ «មិន​ហ៊ាន​វាយ​តម្លៃ​គាត់​ថា​ចិត្ត​ងាយ ឬមិន​ងាយ​ណាស់។ បើអ្នក​មកសារភាព​នោះ ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​លួច​ស្រលាញ់​ដែរ ពិត​ជា​សប្បាយ​ចិត្ត​ណាស់។ តែ​បើ​នៅ​សុខ​ៗ​ស្រាប់តែ​មាន​ស្រី​ៗ​មិន​ដែល​ស្គាល់​ផង​មក​និយាយ​បែប​នេះ ខ្ញុំ​ក៏​មិន​ហ៊ាន​ឆ្លើយតប​វិញ​ភ្លាម​ៗ​ដែរ សុំ​ពេល​មើល​ចិត្ត​សិន»។

ឆាយ៉ា៖ «បើ​គេ​ស្រលាញ់​ល្អ​ហើយ កុំ​ឲ្យ​តែ​គេ​ស្អប់។ ចឹង​ហើយបើ​មាន​ស្រី​ស្អាត​មក​សុំ​ស្រលាញ់​មែន ទទួល​យក​ភ្លាម គ្មាន​ទុក​យូរ​ទេ»។

ប៊ុនណាង៖ «សម័យ​នេះ​ហើយ​លោក​អើយ ស្រលាញ់ មិន​ស្រលាញ់​គេ​ប្រាប់​ត្រង់​គ្នា​ហើយ​ គ្មាន​អី​ត្រូវ​ចិត្ត​ងាយ ឬ​ជា​រឿង​អី​ចម្លែក​ផង»។

ពិភព៖ «ខ្ញុំ​ធ្លាប់​រៀន​នៅ​បរទេស​ធ្លាប់​ជួប​រឿង​ស្រី​ៗ​សុំ​ស្រលាញ់​មុន​នឹង​ច្រើន ហើយ​នៅ​អឺរ៉ុប​វា​គ្មាន​អី​ចម្លែក​ទេ ព្រោះ​ផ្នត់​គំនិត​គេ​ប្រុស​ធ្វើ​អ្វី​បាន​ស្រី​ក៏​ធ្វើ​បាន​ដែរ។ នៅ​ខ្មែរ​ខ្ញុំ​មិន​ដឹង​ម៉េច​ដែរ​ទេ ហើយ​ក្មេង​ៗ​ដូច​ពួក​យើង​ប្រហែល​មិន​គិត​អី​ទេ តែ​ចាស់​ៗ​គាត់​អាច​នឹង​គិត​ថា​ជា​ស្រី​ចិត្ត​ងាយ​មែន​នឹង»៕

រូបតំណាង

ចុះ​បងៗ ប្អូន​ៗ​បុរស​ដទៃ​ទៀត​គិត​យ៉ាង​ម៉េច​វិញ?

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម