ទស្សនៈ «ស្រីៗយកប្ដីអាយុច្រើនជាង នៅតែពេញនិយមសម្រាប់ស្ត្រីខ្មែរទៀតឬ»?
- 2017-02-27 04:59:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនៈ «ស្រីៗយកប្ដីអាយុច្រើនជាង នៅតែពេញនិយមសម្រាប់ស្ត្រីខ្មែរទៀតឬ»?
តាំងពីដើម រហូតមកដល់ពេលនេះស្រីៗខ្មែរចំនួននៅតែមានគោលការណ៍ច្បាស់លាស់ក្នុងការកំណត់អាយុស្វាមីរបស់ខ្លួនខុសពីបុរស។ តើចំពោះទស្សនៈដែលលើកឡើងថា «ស្រីៗយកប្ដីអាយុច្រើនជាង នៅតែមានពេញនិយមទៀតអត់សម្រាប់ស្ត្រីខ្មែរ»? តោះអានមតិមិត្តៗនារីយើង៖
និមល៖«ប្ដីបងមានអាយុច្រើនជាង ១០ ឆ្នាំជាង ព្រោះគាត់មានភាពចាស់ទុំ ក្នុងការរស់នៅ ពិសេសគាត់មិនត្រឹមជាប្ដីទេ គាត់អាចជាបងប្រុស ឬជាឪពុកព្រោះ គាត់តែងតែទូន្មានបងរាល់ពេកបងបង្កកំហុស»។
**រស្មី**៖«រឿងនេះកូនក្រមុំមួយណាក៏ត្រូវតែពិចារណាដែរ សម្រាប់ខ្ញុំគឺចង់បានប្ដីបងយ៉ាងតិចក៏៥ឆ្នាំដែរ ព្រោះ គេអាចមានការគិតចាស់ទុំជាងខ្ញុំច្រើន»។
ចាន់ថា៖«សម្រាប់ខ្ញុំ ដាច់ខានមិនយកប្ដី ប្អូនទេ យ៉ាងហោចណាស់ត្រូវបងខ្ញុំ ១ ឆ្នាំឡើងទៅដែរព្រោះពេលការហើយហៅបងមិនសូវអៀនមាត់»។
កល្យាណ៖ «យកក្មេងធ្វើអី? បានតែស្អាតហ្នឹង តែគ្មានសូវចេះគិតប្រពន្ធកូនទេព្រោះគេនៅចង់សប្បាយ គួរតែយកប្ដីចាស់ទៅ ចេះថ្នម»។
ពិសី៖ «ហាហាហ.... អាយុគ្រាន់តែជាតួលេខទេ វាគ្មានសំខាន់អីណាស់ណាទេ ឲ្យតែមនុស្សស្រលាញ់គ្នាទៅ បានហើយ»។
ណារ៉ា៖«យុវវ័យដូចខ្ញុំមិនចង់បានប្ដីចាស់ជាងខ្លួនពេកទេ តំណាលៗគ្នាទើបល្អ ព្រោះទៅ ណាមកណាខ្លាចគេច្រឡំ ថាបណ្ដើរប៉ា មួយវិញទៀតខ្មាសមិត្តភក្តិណាស់បងមានប្ដីចាស់ពេក»។
ស្រីលាភ៖« គួរតែកុំឲ្យបងលើសពី៣ឆ្នាំអី ព្រោះប្អូន ឬបងច្រើនពេកអាចនឹងមិនចុះសម្រុងគ្នា ព្រោះរស់និយមតាមវ័យខុសគ្នាច្រើនពេក»៕
ចុះស្រីៗយើងដ៏ទៃទៀតចង់បានប្ដីបងយើងប៉ុន្មានឆ្នាំទើបល្អ?