គន្លឹះដោះស្រាយសំរាប់ប៉ាម៉ាក់ដែលមានកូនៗពិបាកគេងពេលយប់
- 2024-12-07 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះដោះស្រាយសំរាប់ប៉ាម៉ាក់ដែលមានកូនៗពិបាកគេងពេលយប់
គន្លឹះសម្រាប់ឪពុកម្តាយដែលមានកូនតូចៗមានបញ្ហាពិបាកគេង ក្រគេងពេលយប់"
១. បង្កើតទម្លាប់ល្អមុនពេលគេង៖ ទំលាប់និទានរឿងខ្លីៗ ឬច្រៀងបំពេរតិចៗ។
២. កំណត់ពេលវេលាគេងឱ្យទៀងទាត់៖ សូមព្យាយាមដាក់កូនឱ្យគេងនៅពេលវេលាដូចគ្នាៗរាល់យប់។
៣. បង្កើតបរិយាកាសគេងល្អ៖ រក្សាបន្ទប់ឱ្យងងឹត ស្ងប់ស្ងាត់ និងមានសីតុណ្ហភាពល្មម មិនត្រជាក់ពេក ក្តៅពេក។
៤. ប្រើភ្លេងសំរាប់ជំនួយការគេន (Music for baby to sleep)៖ ចាក់ភ្លេងតិចៗដើម្បីជួយឱ្យទារកគេងលក់ស្រួល។
**៥. រុំកូនអោយមានផាកសុខភាព៖ ** រុំកូនដោយក្រណាត់ទន់ ភួយដែលផ្តល់អារម្មណ៍ផាកសុខភាព និងសុវត្ថិភាព។
៦. បំបៅកូនមុនពេលគេង៖ ធានាថាកូនឃ្លានគ្រប់គ្រាន់មុនពេលគេង។
៧. ដាក់កូនឱ្យគេងពេលគេនៅភ្ញាក់៖ នៅពេលកូនយំភ្ញាក់ សូមជួយដាក់ឱ្យពួកគេរៀនគេងដោយខ្លួនឯងវិញ កុំលើក កុំលេងជាមួយកូន។
៨. ចៀសវាងការដេកលក់ពេលថ្ងៃយូរពេក៖ កាត់បន្ថយពេលគេងថ្ងៃបើសិនជាកូនៗមានសកម្មភាពរាងកាយល្អ មិនងុយគេងទេ គេនឹងគេងនៅពេលយប់វិញមិនខាន។
៩. ប្រើប្រាស់សម្លៀកបំពាក់គេងដែលមានផាសុកភាព៖ ជ្រើសរើសសម្លៀកបំពាក់គេងដែលមានផាសុកភាពនិងសមស្របនឹងសីតុណ្ហភាព។
១០. មានភាពអត់ធ្មត់៖ ការបង្កើតទម្លាប់គេងល្អត្រូវការពេលវេលា។ សូមកុំបោះបង់។
១១. ពិនិត្យមើលសុខភាពទារក៖ បើប៉ាម៉ាក់នៅមានការព្រួយបារម្ភ សូមពិគ្រោះជាមួយគ្រូពេទ្យកុមារដើម្បីរកដំណោះស្រាយដែលល្អបំផុត។
១២. ចែករំលែកការទទួលខុសត្រូវ៖ ឪពុកម្តាយគួរចែករំលែកការទទួលខុសត្រូវក្នុងការថែទាំកូនពេលយប់ កុំប្រចាំគ្នាព្រោះគ្រប់គ្នាសុទ្ធតែធ្វើការហត់ដូចគ្នា។ ការជួយគ្នានឹងសំរាលបន្ទុកគ្នាទៅវិញទៅមកបាន។
ការអនុវត្តទម្លាប់ដដែលៗរាល់យប់នឹងអាចជួយបង្កើតទំលាប់ល្អក្នុងការគេងឡើងវិញបានសំរាប់ម៉ាក់ប៉ាដែលមានកូនពិបាកគេងយប់។ សូមមានការអត់ធ្មត់ និងព្យាយាម។
ប្រភព៖ ម៉ាក់ពេទ្យ