តោះ!​ ម៉ាក់ប៉ា ឈ្វេងយល់អំពីការចាក់វ៉ាក់សាំងលើទារក និងកុមារតាមខែនិមួយៗ

  • 2025-04-07 04:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះម៉ាក់ប៉ា យល់ដឹងអំពីការចាក់វ៉ាក់សាំងលើទារក និងកុមារ។ ជាធម្មតាម៉ាក់ប៉ាបាននាំកូនទៅចាក់វ៉ាក់សាំងតាមមន្ទីរពេទ្យរដ្ឋនានា (សៀវភៅពណ៌លឿង) តាំងពីកើតរហូតដល់ អាយុ១៨ខែ។

តែម៉ាក់ប៉ាមិនដឹងថានៅមានវ៉ាក់សាំងផ្សេងទៀតសំរាប់កុមារតម្រូវអោយចាក់ការពារ មុនអាយុចូលរៀន(អាយុ៦ឆ្នាំ) វ៉ាក់សាំងតាមមន្ទីរពេទ្យរដ្ធ (សៀវភៅពណ័លឿង)មានដូចជា :

១/ ពេលកើត

  • BCG ជំងឺរបេង (១ម្ចុល)
  • Hep B ជំងឺរលាកថ្លើមបេ (១ម្ចុល)

២/ អាយុ១ខែកន្លះ

  • DTaP-OPV-Hib (១ម្ចុល) ខាន់ស្លាក់,តេតាណូស,ក្អកមាន់,ស្វិតដៃជើង,រលាកសួត
  • HepB (១ម្ចុល) ជំងឺរលាកថ្លើមបេ
  • 13vPCV (១ម្ចុល) រលាកសួតនិងរលាកស្រោមខួរប្រភេទទី១៣

៣/ អាយុ២ខែកន្លះ(ចាក់រំលឹកដដែល)

  • DTaP-OPV-Hib (១ម្ចុល) ខាន់ស្លាក់,តេតាណូស,ក្អកមាន់,ស្វិតដៃជើង,រលាកសួត
  • HepB (១ម្ចុល) ជំងឺរលាកថ្លើមបេ
  • 13vPCV (១ម្ចុល) រលាកសួតនិងរលាកស្រោមខួរប្រភេទទី១៣

៤/ អាយុ៣ខែកន្លះ(ចាក់រំលឹកដដែល)

  • DTaP-IPV-Hib (១ម្ចុល) ខាន់ស្លាក់,តេតាណូស,ក្អកមាន់,ស្វិតដៃជើង,រលាកសួត
  • HepB (១ម្ចុល) ជំងឺរលាកថ្លើមបេ
  • 13vPCV (១ម្ចុល) រលាកសួតនិងរលាកស្រោមខួរប្រភេទទី១៣ -OPV

បញ្ចាក់ជំងឺMumps(ជំងឺសាឡទែន)នេះមិនមានក្នុងវ៉ាក់សាំងរដ្ធទេតែបើនៅគ្លីនិចឯកជនវិញ(១ម្ចុល)មានបីមុខបញ្ចូលគ្នា Measles, Rubella, Mumps ជំងឺកញ្ច្រិល,ស្អូច ,ជំងឺសាឡទែន

៥/ អាយុ៩ខែ

  • Measles, Rubella (១ម្ចុល) ជំងឺកញ្ច្រិល,ស្អូច
  • JEV (១ម្ចុល) រលាកខួរក្បាល JE

៦/ អាយុ១៨ខែ ចាក់រំលឹក

  • DTaP-IPV-Hib (១ម្ចុល) ខាន់ស្លាក់,តេតាណូស,ក្អកមាន់,ស្វិតដៃជើង,រលាកសួត
  • 13vPCV (១ម្ចុល) រលាកសួតនិងរលាកស្រោមខួរប្រភេទទី១៣
  • Measles, Rubella (១ម្ចុល) ជំងឺកញ្ច្រិល,ស្អូច

វ៉ាក់សាំងដែលមន្ទីពេទ្យរដ្ធ មិនបានផ្ដល់អោយ

១/ ORV (បន្តក់តាមមាត់) វ៉ាក់សាំងជំងឺរាគ តម្រូវអោយបន្តក់មុនអាយុ៦ខែ

២/ Influenza (១ម្ចុល) វ៉ាក់សាំងផ្ដាសាយ អាចចាក់លើក្មេងចាប់ពីអាយុ ៦ខែឡើង

ចាក់រៀងរាល់១ឆ្នាំម្ដងសំរាប់ការពារកុមារពីជំងឺផ្ដាសាយឬបន្ថយហានិភ័យនៃជំងឺផ្ដាសាយធ្ងន់ធ្ងរ

៣/ អាយុ១២ខែ

  • Hepatitis A (ជំងឺរលាកថ្លើមអា)

  • Varicella ជំងឺអ៊ុតស្វាយ ៤/ អាយុ២ឆ្នាំ

  • Typhoid Vaccine ជំងឺគ្រុនពោះវៀនធ្ងន់ធ្ងរ

  • Meningococcal រលាកស្រោមខួរប្រភេទA.C

៥/ ចាក់រំលឹកនៅអាយុ៤ឆ្នាំទៅ៦ឆ្នាំះរឺមុនចូលរៀន

  • DaTP-IPV ខាន់ស្លាក់,តេតាណូស,ក្អកមាន់,ស្វិតដៃជើង
  • MMR ជំងឺកញ្ច្រិល,ស្អូច,សាឡទែន

៦/ ចាក់ចាប់ពីអាយុ ៩ឆ្នាំឡើងទៅ(សំខាន់សំរាប់មនុស្សស្រី)

  • HPV ជំងឺមហារីកមាត់ស្បូន

ចំណែកឯមនុស្សប្រុសអាចចាក់បាន ដើម្បីការពារជំងឺខាងក្រោមបានដូចគ្នា៖

  • មហារីកប្រដាប់ភេទ
  • មហារីកទ្វារលាមក
  • មហារីកបំពង់ក

ប្រភព៖ WHO ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម