គួរតែដឹង​សញ្ញា​ទាំង​៥ ប្រសិនបើ​គូរស្នេហ៍ពិតជាមនុស្សបោកប្រាស់ឬអត់?

  • 2024-10-25 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងស្នេហាពិតប្រាកដមួយស្តែងចេញតាមរយៈការទុកចិត្តគ្នាទៅវិញទៅមករវាងមនុស្សពីរនាក់ វាមិនទាមទារនូវការសន្យា ឬពាក្យសម្តីដើម្បីឲ្យភាគីម្ខាងទុកចិត្តទេ តែអ្វីដែលអ្នកអាចសង្កេតបានពិតប្រាកដគឺចេញពីកាយវិការ និងទង្វើដែលផុសចេញពីចិត្ត។

១.បុរសម្នាក់នោះតែងនិយាយប្រាប់អ្នកពីការពិត ទោះក្នុងកាលៈទេសៈណាក៏ដោយ បុរសម្នាក់មិនដែលព្យាយាមកុហសមនុស្សដែលគាត់ស្រលាញ់ឡើយ។ ពិសេសពេលគាត់ត្រូវចេញទៅណាមកណាដោយគ្មានវត្តមានអ្នក គាត់តែងប្រាប់អ្នកជាមុនថា គាត់ទៅណា ជាមួយអ្នកណា ដើម្បីអ្វី ហើយពេលណាមកវិញ។ អ្វីដែលគាត់ធ្វើទាំងអស់គឺបង្ហាញពីការគោរពដល់អ្នក ព្រោះគាត់ខ្លាចបំផុតគឺការដែលធ្វើឲ្យអ្នកឈឺចាប់។

២.បុរសម្នាក់នោះតែងការពារអ្នក និងខ្លាចបាត់បង់អ្នក គ្មានអ្វីចម្លែកទេបើគ្រាន់តែគាត់ព្រួយបារម្ភនៅពេលដែលអ្នកទៅណាមកណាជាមួយបុរសផ្សេង ត្រលប់មកផ្ទះវិញយប់ជ្រៅ។ អាចនិយាយបានថាគាត់កំពុងប្រចណ្ឌតែគិតមើលថា គាត់អាចប្រាប់អ្នកពីរឿងលម្អិតបានពេលគាត់ចេញទៅណាដោយគ្មានអ្នក ចុះហេតុអ្វីអ្នកមិនអាចប្រាប់គាត់ដូចដែលគាត់បានធ្វើ។ ត្រូវចាំថាមនុស្សដែលស្រលាញ់អ្នកពិតគឺគេខ្លាចបាត់បង់អ្នកណាស់។

៣.បុរសម្នាក់នោះពិតជាផ្តោតលើការងារគាត់ណាស់ អ្នកដែលស្មោះត្រង់ គាត់ផ្តោតលើការងារគាត់ខ្លាំងណាស់ គាត់មិនបោកប្រាស់ទំនាក់ទំនងអ្នកនោះទេ។ ច្បាស់ណាស់គាត់គិតពីការងារ គាត់មិនមែនលេងសើចលើការងាររបស់គាត់មានន័យថា គាត់កំពុងរៀបពីការទទួលខុសត្រូវ ម្យ៉ាងវិញទៀតការដែលគាត់យកចិត្តទុកដាក់លើការងារ ព្រោះគាត់មិនចង់ឲ្យអ្នកលំបាកដោយសារគាត់គ្មានការងារធ្វើទេ ហើយគាត់ក៏បង្ហាញដែរថាគាត់អាចទទួលខុសត្រូវមនុស្សដែលគាត់ស្រលាញ់បាន។

៤.បុរសម្នាក់នោះមិនទាក់ទងជាមួយអ្នកចាស់របស់គាត់ទៀត គាត់មិនដែលរំឮកពីមនុស្សអតីតរបស់គាត់ គាត់មិនព្យាយាមទាក់ទងគេព្រោះគាត់បានតាំងចិត្តឲ្យដាច់ស្រាច់ជាមួយគេហើយ គាតដឹងច្បាស់ថាគាត់កំពុងនៅជាមួយនរណា ហើយនរណាដែលអាចធ្វើឲ្យជីវិតរបស់គាត់បានប្រសើរយ៉ាងពិតប្រាកដ។

៥.បុរសម្នាក់នោះតែងផ្តល់អាទិភាពដល់អ្នក មនុស្សប្រុសដែលស្រលាញ់នារីម្នាក់ពិត គាត់មិនដែលខ្វល់ពីសម្តីអ្នកដទៃ ឬខ្វល់ពីការគិតបែបណាមកលើគាត់ទេ។ មុនធ្វើកិច្ចការអ្វីមួយគាត់តែងសួរយោបល់អ្នក ឬប្រគល់ការសម្រេចចិត្តដល់អ្នក អ្នកតែនៅក្នុងជម្រើសទៅមួយជានិច្ចសម្រាប់គាត់។ អ្វីដែលសំខាន់បំផុតមនុស្សប្រុសដែលស្រលាញ់អ្នកពិមិនដែលហាមប្រាមអ្នកមិនឲ្យសម្រេចក្តីសុបិនដែលអ្នកមានទេ មានតែជួយជ្រោមជ្រែងអ្នកដើម្បីឲ្យអ្នកឈានជើងចូលទៅចាប់យកក្តីសុបិនរបស់អ្នកឲ្យបាន ហើយគាត់ជាមនុស្សដែលនៅពីក្រោយចាំលើកទឹកចិត្តអ្នកជានិច្ច៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម