អស្ចារ្យមែន! គ្លីនិកកែសម្ផស្សមួយនេះត្រូវបានអតិថិជននៅតាមបណ្ដាប្រទេសជឿនលឿនគាំទ្រជាច្រើន

  • 2024-03-27 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិតជាអស្ចារ្យមែន! គ្លីនិកកែសម្ផស្ស មៀរ៉ា ត្រូវបានអតិថិជននៅតាមបណ្ដាប្រទេសជឿនលឿនដូចជា បារាំង អូស្ត្រាលី កាណាដា និង កូរ៉េ ជាច្រើនបានគាំទ្រសេវាកម្មវះកាត់កែសម្ផស្ស “វះកាត់ពង្រីកដើមទ្រូង វះកាត់បណ្តឹងស្បែកមុខ និងវះកាត់លើកខ្ទង់ច្រមុះកូនកាត់”។

Jeniffer “កូនកាត់ខ្មែរ កាណាដា ដែលរស់នៅប្រទេសកាណាដា” បានប្រាប់ឱ្យដឹងថា គាត់បានតាមដានហ្វេសបុកផេកផ្លូវការ MIRA CLINIC - គ្លីនិក មៀរ៉ា ជាច្រើនខែមកហើយមុននឹងសម្រេចចិត្តមកទទួលសេវាកម្មវះកាត់ពង្រីកដើមទ្រូងនៅគ្លីនិក មៀរ៉ា។ ហេតុផលដែលគាត់សម្រេចចិត្តវះកាត់នៅទីនេះព្រោះ គ្លីនិក មៀរ៉ាមានបន្ទប់វះកាត់ស្ដង់ដា ក្រុមកាងារនៅទីនោះរួសរាយរាក់ទាក់ ជាពិសេសទៅទៀតនោះគឺ វេជ្ជបណ្ឌិតនៅមៀរ៉ា បានពន្យល់ច្បាស់ៗទាំងបច្ចេកទេស និងមានបទពិសោធន៍ ឯកទេសច្បាស់លាស់។

Leakhena “កូនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក” បានជ្រើសរើសយកគ្លីនិក មៀរ៉ា ក្នុងការវះកាត់លើកខ្ទង់ច្រមុះកូនកាត់ “MIRA Hybrid Rhinoplasty” ព្រោះបច្ចេកទេសដែលមាននៅអាមេរិក គឺខុសពីអាស៊ីទាំងស្រុង (នៅទីនោះប្រជាជនអាមេរិកមានខ្ទង់ច្រមុះស្រាប់)។ ដូច្នេះហើយ ជម្រើសដែលធ្វើការវះកាត់នៅអាស៊ីគឺជាជម្រើសដ៏ល្អសម្រាប់គាត់។ នៅគ្លីនិក មៀរ៉ា មានវេជ្ជបណ្ឌិតឯកទេសប្រឹក្សាយោបល់តាមស្ដង់ដារវេជ្ជសាស្ត្រ ហើយក៏មានការងាយស្រួលក្នុងការពិភា្សាគ្នា (បើទៅបណ្ដាប្រទេសផ្សេងៗគឺភាគច្រើនជជែកគ្នាតាមអ្នកបកប្រែ អ៊ីចឹងពេលខ្លះក៏បាត់បង់អត្ថន័យ និងមិនបានដូចចិត្តប្រាថ្នា)។

Thida “កូនខ្មែរ ដែលធ្វើការនៅប្រទេសកូរ៉េ” ការវះកាត់លើកខ្ទង់ច្រមុះ នៅប្រទេសកូរ៉េត្រូវចំណាយច្រើនទាំងថ្លៃវះកាត់ និងថ្លៃស្នាក់នៅ បើប្រៀបធៀបជាមួយការវះកាត់នៅប្រទេសកម្ពុជា។ គាត់បានតាមដានហ្វេសបុកផេកផ្លូវការ MIRA CLINIC - គ្លីនិក មៀរ៉ា ឃើញមានតារា និងអ្នកល្បីៗនៅតាមអនឡាញជាច្រើនបានសម្រេចចិត្តធ្វើការវះកាត់ពង្រីកដើមទ្រូង និងវះកាត់លើកខ្ទង់ច្រមុះកូនកាត់ជាច្រើន ដូចច្នេះហើយគាត់អត់មានចិត្តស្ទាក់ស្ទើរក្នុងការជ្រើសយក ការវះកាត់លើកខ្ទង់ច្រមុះកូនកាត់ “MIRA Hybrid Rhinoplasty” នៅគ្លីនិក មៀរ៉ាឡើយ។

មៀរ៉ា ជាគ្លីនិកកែសម្ផស្សដែលមានឯកទេសច្បាស់លាស់នៅកម្ពុជាក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់។ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសដែលពោរពេញដោយសមត្ថភាពខ្ពស់ បានធ្វើឱ្យមៀរ៉ាមានឆន្ទៈក្លាយជាអ្នកឯកទេសសើស្បែក និងវះកាត់កែសម្ផស្សនាំមុខគេនៅកម្ពុជាក្នុងការផ្តល់សេវា ព្យាបាល ការថែរក្សាសម្ផស្ស និងការវះកាត់កែសម្ផស្ស (មុខ ដើមទ្រូង និងដងខ្លួន) ប្រកបដោយជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌។

គ្លីនិក មៀរ៉ា មានចក្ខុវិស័យ និងផែនការច្បាស់លាស់ដើម្បីក្លាយជាគ្លីនិកកែសម្ផស្សនាំមុខគេនៅកម្ពុជា ដែលផ្តល់សេវាដោយក្រុមវេជ្ជបណ្ឌិតឯកទេសជាតិ និងអន្តរជាតិ ដែលមានជំនាញវិជ្ជាជីរៈ និងក្រមសីលធម៌ខ្ពស់បំផុត។ យើងផ្តោតសំខាន់លើអតិថិជនជាគោលដៅចម្បងក្នុងការផ្តល់សេវាសើស្បែកនិងវះកាត់កែសម្ផស្សដែលមានគុណភាពខ្ពស់បំផុត។

ប្រភព៖ គ្លីនិកកែសម្ផស្ស មៀរ៉ា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម