៤ប្រយោគសម្រាប់នារីនិយាយទៅកាន់បុរស ដឹងតែគាត់ស្រលាញ់ពេញបេះដូង

  • 2024-03-21 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតណាស់ការសរសើរទៅកាន់នរណាម្នាក់ វាជារឿងល្អណាស់ ធ្វើឲ្យមនុស្សម្នាក់នោះសប្បាយចិត្ត និងមានកម្លាំងចិត្តខ្លាំងទៀតផង។ ដូចមានពាក្យមួយគេនិយាយថា «សរសើរបានតែកុំបង្អាប់» ព្រោះពាក្យបង្អាប់អាចធ្វើឲ្យមនុស្សស្លាប់ចិត្តបាន។

ដូចនេះយើងមានការសរសើរឲ្យបានច្រើន ដើម្បីសេចក្តីសុខខ្លួនឯងនិងអ្នកដ៏ទៃ។ ដូចនេះប្រសិនបើនារីៗចង់ឲ្យបុរសជាស្វាមីឬជាសង្សាមានអរម្មណ៌រំភើបនិងសប្បាយចិត្តជាមួយអ្នក អ្នកគួរតែប្រើប្រយោគ៤នេះ ដូចខាងក្រោម៖

១ ពេលនៅជិតបង អូនមានអារម្មណ៌ថា សុវត្ថភាព

ប្រសិនបើអ្នកប្រើប្រយោគនេះទៅកាន់គាន់ ក្នុងកាលះទេសះដែលត្រូវពេលទៀតនោះ កាន់តែធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៌ថារំភើប និងសប្បាយចិត្ត ព្រោះវាជាពាក្យដែលលើកទឹកចិត្តគាត់ ធ្វើឲ្យគាត់កក់ក្តៅ ហើយក៏អាចធ្វើឲ្យយល់ថាខ្លួនគាត់មានតំលៃ និងមានភាពជឿជាក់ទៀតផង។

២ បងពិតជាអស្ចារ្យណាស់

នៅពេលដែលបុរសបំពេញការងារបានល្អឥតខ្ចោះ ឬអនុវត្តវាដល់កម្រិតគួរឱ្យចាប់អារម្មណ៍ អ្នកមិនគួរមើលស្រាលក្នុងការសរសើរគាត់ឡើយ។ ការបង្ហាញការសរសើរបែបនេះ អាចធ្វើឲ្យគាត់មានកម្លាំងចិត្ត ត្រេកអរ ទោះបីគាត់ដឹងថាខ្លួនគាត់មិនទាន់ល្អក៏ដោយ ក៏កាត់សប្បាយចិត្ត និងមានកម្លាំងធ្វើវាបន្តទៀត។

៣ អូនសប្បាយចិត្តពេលនៅជាមួយបង

នៅពេលដែលស្ត្រីនិយាយទៅកាន់បុរសថា "ខ្ញុំពិតជារីករាយជាមួយអ្នក" វាមិនត្រឹមតែជាការបញ្ជាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះគាត់ផងដែរ។ នៅក្នុងគំនិតរបស់មនុស្សស្រី ការនៅជាមួយបុរសដែលស្រលាញ់នាង គឺជារឿងសំខាន់បំផុត។ ទោះជីវិតជួបការលំបាកប៉ុណ្ណាក៏គេនៅតែមានអារម្មណ៍ថាវាមានតម្លៃ។ នៅពេលដែលស្វាមីបានឮប្រពន្ធនិយាយថានាងពិតជាសប្បាយចិត្តជាមួយគាត់ គាត់នឹងមានអារម្មណ៍កក់ក្តៅ ហើយនឹងខិតខំបន្ថែមទៀតដើម្បីបង្កើតអនាគតដ៏ល្អសម្រាប់ពួកគេទាំងពីរ។

៤ អូនទុកចិត្តបង

ដំណើរនៃភាពជោគជ័យគឺតែងតែពោរពេញទៅដោយឧបសគ្គ និងការលំបាក។ ក្នុងអំឡុងពេលនេះ បុរសតែងតែប្រឈមមុខនឹងការបរាជ័យ បាត់បង់ទំនុកចិត្ត និងការថប់បារម្ភចំពោះមុខស្ត្រី។ នៅពេលនេះអាកប្បកិរិយានិងការជឿទុកចិត្តរបស់ប្រពន្ធដើរតួយ៉ាងសំខាន់។ ប្រសិនបើអ្នកមិនទុកចិត្តគាត់ គាត់នឹងមានអារម្មណ៍ខកចិត្ត និងបាក់ទឹកចិត្ត។ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ស្វាមីរបស់អ្នកនៅតែជាវីរៈបុរសក្នុងបេះដូងរបស់អ្នក។ ការនិយាយថា "អូនជឿជាក់លើបងខ្លាំងណាស់" ឬ "អូនជឿថាបងអាចធ្វើបាន" នឹងក្លាយជាប្រភពលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់គាត់។

ប្រភព៖ emdep

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម