កត្តាគួរ និងមិនគួរធ្វើក្រោយការវះកាត់
- 2024-03-20 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កត្តាគួរ និងមិនគួរធ្វើក្រោយការវះកាត់
ការចូលរួមថែទាំ និងតាមដានក្រោយការវះកាត់កែសម្ផស្ស ឬការវះកាត់កែលម្អចូលរួមយ៉ាងសំខាន់ក្នុងការកំណត់ភាពជោគជ័យនៃការវះកាត់។
ដូចនេះលោក វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា បានឲ្យដឹងថា កត្តាដែលអ្នកជំងឺគួរធ្វើ និងមិនគួរធ្វើក្រោយការវះកាត់រួមមាន៖
១. កត្តាគួរធ្វើ
រក្សាមុខរបួសឲ្យស្ងួត កុំឲ្យត្រូវទឹក ឬធូលី
ញាុំថ្នាំតាមវេជ្ជបញ្ជា
ស្អំទឹកក្តៅ ឬទឹកកកទៅតាមការណែនាំ
ញាុំទឹកឲ្យបានច្រើន
គេងឲ្យបានខ្អស់ជាងតំបន់វះកាត់
ធ្វើចលនាតិចតួច ប៉ុន្តែជៀសវាងការងារធ្ងន់ៗ
២ កត្តាមិនគួរធ្វើ
ការជក់បារីឬផឹកស្រា
ធ្វើការធ្ងន់ហួសកម្លាំងខ្លួនឯង
ការប្រើក្រែម ឬឡេលាបលើកន្លែងវះកាត់ រហូតដល់វាជាសះស្បើយ
ទុកឲ្យកន្លែងវះកាត់សើម
បរិភោគចំណីអាហារផ្អាប់ ឬឆៅ
វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា បានបន្ថែមថា ប្រសិនបើអ្នកជំងឺកត់សម្គាល់ឃើញសញ្ញានៃការឆ្លងមេរោគ ឬការរលាកណាមួយ សូមប្រញាប់ទាក់ទង ឬត្រលប់មកជួបវេជ្ជបណ្ឌិតវិញ។
ប្រភព៖ គ្លីនិក មៀរ៉ា