នារីដែលនៅ single យូរ អាចមកពីកត្តា៥យ៉ាងនេះ
- 2024-04-17 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីដែលនៅ single យូរ អាចមកពីកត្តា៥យ៉ាងនេះ
ធ្លាប់ឃើញអ្នក single យូរហើយ មិនទាន់រកបានស្នេហានៅឡើយទេ រហូតមានអ្នកសួរនាំថា កាលយកប្តី នៅយូរមេស ចាស់អស់ហើយ។ ពេលខ្លះយើងមិនបានយល់ពីអ្នកនោះឲ្យបានច្បាស់ ចេះតែសួរនាំ។ ខាងក្រោមនេះគឺមានកត្តា៥យ៉ាង ដែលបណ្តាលឲ្យនារីមួយចំនួននៅ single មិនទាន់យកប្តី៖
១ ខ្លាចជាប់ចំណង
នារីមួយចំនួនខ្លាចមានចំណងជាប់ជើងធ្វើអ្វីមិនរួច ព្រោះពួកគេចង់បានសេរីភាព ចូលចិត្តភាពសប្បាយរីករាយ និងចង់បានអ្វីដែលជារបស់ខ្លួន ។ ពួកគេមានអារម្មណ៍ថាបើមានគ្រួសារគឺគេមានការផ្តាច់ចេញពីការគ្រប់គ្រងគ្រួសារគឺជាបញ្ហាប្រឈមដ៏ធំមួយ។ ដូច្នេះហើយ ពួកគេមិនទទួលយកការគ្រប់គ្រងពីស្វាមីឡើយ។ ប្រសិនបើរៀបការ ក៏នាងពិចារណា មិនមានបំណងចង់មានកូនភ្លាមៗដែរ។ ពួកគេចង់ចំណាយពេលកាន់តែរីករាយក្នុងជីវិត ដោយមិនត្រៀមខ្លួនទទួលខុសត្រូវថ្មីក្នុងនាមជាឪពុកម្ដាយ។
២ នារីចូលចិត្តភាពសប្បាយរីករាយជាងមានគ្រួសារ
នារីមានអារម្មណ៍ថាពិភពលោកនៅទីនោះផ្ទុកនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដើម្បីរៀន និងស្វែងយល់។ ដូច្នេះហើយ ពួកគេមិនធ្វើការសម្រេចចិត្តភ្លាមៗអំពីការបង្កើតគ្រួសារទេ។ ពួកគេជឿថា នៅពេលពួកគេមានគ្រួសារ ជីវិតនឹងពោរពេញដោយកង្វល់ និងទំនួលខុសត្រូវ ដែលបណ្តាលឲ្យបាត់បង់សេរីភាពផ្ទាល់ខ្លួន។ ណាមួយមិនទាន់ជួបបុរសដែលត្រូវចិត្ត អាចឲ្យគាត់ផ្ញើរវាសនាបាន ដូចនេះនាងសុខចិត្តរស់នៅម្នាក់ឯងប្រសើរជាង បើមិនបានជួបបុរសត្រូវចិត្ត។
៣ ស្ត្រីមានភាពរឹងមាំ
ស្ត្រីដែលមានភាពរឹងមាំ តែងគ្រប់គ្រងជីវិតរបស់គេដោយផ្ទាល់ ដោយមិនទទួលឥទ្ធិពលពីអ្នកដ៏ទៃនោះទេ ជាពិសេសពួកគេមានគោលបំណងកសាងអាជីពមួយឱ្យក្លាយជាឯករាជ្យផ្នែកហិរញ្ញវត្ថុ ដោយមិនចង់ពឹងអ្នកណាម្នាក់ឡើយ។ រហូតដល់ពេលខ្លះធ្វើឲ្យអាយុកាន់តែច្រើន តែនាងមិនដែលខ្វល់ពីវានោះទេ នាងគិតទៅតាមដំណើរដែលបានកើតឡើងដោយធម្មជាតិ ។ បើជួបក៏ល្អ តែបើមិនជួបក៏ថ្វីដែរ ព្រោះនាងមានគំនិតនិងគោលដៅដែលបានដៅទុករួចមកហើយ។
ប្រភព៖ emdep