តើវិដេអូដែលប៉ាម៉ាក់ឲ្យកូនមើលរាល់ថ្ងៃមានប្រយោជន៍អ្វីខ្លះ និងជួយអភិវឌ្ឍដល់ដល់កូនរបស់អ្នកដែរឬអត់?

  • 2024-01-24 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃនេះកញ្ញា សូមណែនាំប៉ាម៉ាក់ នូវ You tube Channel ចំនួន៥ ខាងក្រោមដែលជួយអភិវឌ្ឍដល់ការលូតលាស់ និងជំនួយការសិក្សាក៏ដូចជាចំណេះដឹងរបស់កូនប៉ាម៉ាក់នឹងអាចទទួលបានអារម្មណ៍ល្អពីការកម្សាន្តក្នុងវិដេអូថែមទៀត៖

១. Ms Rachel - Toddler Learning Videos:

នៅក្នុង Channelមួយនេះរៀបរាប់ពីការបង្រៀនកូនក្មេងឲ្យឆ្លាតវ័យ និងសំបូរបែប ពេលក្មេងៗមើលវាជួយជាប្រយោជន៍ច្រើនដែលក្មេងៗចង់ដឹងចង់លឺ។

២. Numberblocks:

សម្រាប់Channelមួយដែរ គឺក្នុងមតិវិដេអូសំបូរទៅដោយលេខដែលយើងអាចហៅបាន”គណិតវិទ្យា”ដែលកូនប៉ាម៉ាក់អាចរៀបរាប់លេខគិតលេខ និងចំណាំតួលេខនិមួយៗបានល្អក្នុងការគណនា។

៣. Wild Kratts:

ក្នុងមតិការនេះគឺសំបូរទៅដោយបណ្តុំរូបភាពធម្មជាតិនិងមជ្ឈដ្ឋានជុំវិញខ្លួនដើម្បីឲ្យក្មេងបានស្គាល់។

៤. Alphablocks:

សម្រាប់មតិការនេះស្រដៀងទៅនឹង Numberblocks ដែរ។ គ្រាន់តែរៀនពីអក្ខរកម្មវិញ ឬនិយាយបានថារៀន អក្សរបើជាភាសាខ្មែរគេហៅថារៀនអានរៀនសរសេរព្យញ្ជនៈដែលអាចឲ្យក្មេងមើលកម្សាន្តនិងរៀនតាមទម្រាំដល់ចូលសាលាគឺចំណេញសម្រាប់ពួកគាត់។

៥.Buley:

រូបភាព:​ Youtube

ហើយសម្រាប់មតិការវិដេអូក្នុងនេះគឺចំណេញសម្រាប់ការដែលប៉ាម៉ាក់រវល់អីអាចដាក់ឲ្យកូនៗទស្សនាបានដោយមិនបាច់បារម្មណ៍ថាប៉ះពាល់ដល់អារម្មណ៍ព្រោះទាំងរូបភាពនិងការកម្សាន្តផ្សេងមានទាំងសម្លងនិយាយនិងការអប់រំផ្សេងៗសម្រាប់កូនក្មេងដើម្បីរៀនសូត្របន្ថែម។

ប្រសិនប៉ាម៉ាក់ទាំងឡាយមានមតិការវិដេអូដែលល្អៗជាងកញ្ញាចែករំលែកខាងលើគឺអាចបន្ថែមការកម្សាន្តនិងការទស្សនាចំពោះកូនៗជាទីស្រលាញ់ឲ្យត្រូវទៅតាមវ័យរបស់ពួកគាត់ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ពួកគាត់ឲ្យកាន់តែប្រសើរនិងឆ្លាតវៃ

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម