តើ​ញ៉ាំ​កាហ្វេ​កម្រិត​ណា​ទើប​មិន​លើស​កម្រិត​?

  • 2023-10-29 02:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែល​ពេញ​និយម និង​ជួយ​បង្កើន​ថាមពល​ ដែល​មនុស្ស​ជា​ច្រើន​អាច​ញ៉ាំ​ភេសជ្ជៈ​នេះ​បាន​ដោយ​​មិន​មាន​ផល​រំខាន​។ ថ្វី​បើ​កាហ្វេ​​អាច​ជួយ​បង្កើន​ថាមពល និង​កាត់​បន្ថយ​ការ​នឿយ​ហត់ តើ​យើង​គួរ​ញ៉ាំ​កម្រិត​ណា​ល្អ​ មិន​នាំ​ឲ្យ​មាន​ផល​រំខាន​?

​បើ​តាម​ស្ថាប័ន Dietary Guidelines for Americans សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​មាន​សុខ​ភាព​ល្អ​អាច​ញ៉ាំ​កាហ្វេ​បាន​រហូត​ដល់​៤០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ចំនួន​នេះ​​គឺ​ស្មើ​នឹង​បួន​ពែង​សម្រាប់​កាហ្វេ​ឆុង​ដោយ​ម៉ាស៊ីន ឬ​១០​ពែង​សម្រាប់​កាហ្វេ​ឆុង​ដោយ​ប្រើ​​ស្បៃ​។​

​យ៉ាងណា​គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថា​មនុស្ស​យើង​ម្នាក់ៗ​មាន​សុខ​ភាព​មិន​ដូច​គ្នា​នោះ​ទេ​ ហើយ​ការ​រំញោច​ទៅ​​នឹង​ជាតិ​កាហ្វេ​អ៊ីន​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ដែរ​។ មនុស្ស​ពេញ​វ័យ​ខ្លះ​អាច​ញ៉ាំ​កាហ្វេ​បាន​តែ​បន្តិច​​បន្តួច ខណៈ​អ្នក​ខ្លះ​ញ៉ាំ​បាន​ច្រើន​ ឬ​អ្នក​ខ្លះ​ក៏​ញ៉ាំ​មិន​បាន​ផង​ក៏​មាន​។ ដូច​នេះ​ការ​ញ៉ាំ​កាហ្វេ​ត្រូវ​ពិនិត្យ​ជាក់​ស្ដែង​លើ​ស្ថាន​ភាព​ខ្លួន​យើង និង​កុំ​ញ៉ាំ​ច្រើន​រហូត​ដល់​មាន​ផល​រំខាន​។ ដូច​គ្នា​ដែរ​សម្រាប់​ស្រី​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​កូន​ក៏​គួរ​កម្រិត​ការ​ញ៉ាំ​កាហ្វេអ៊ីន​ដែរ ​ឬ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។

ដូច​គ្នា​នេះ​ដែរ ការ​បន្ថែម​ស្ករ ឬ​គ្រីម​កាន់​តែ​ច្រើន​ទៅ​ក្នុង​កាហ្វេ វា​នឹង​ធ្វើ​ឲ្យ​គុណ​ប្រយោជន៍​របស់​កាហ្វេ​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ​។ ដូច​នេះ​គ្នា​យើង​មិន​គួរ​ថែម​ស្ករ ឬ​គ្រីម​​ទៅ​ក្នុង​កាហ្វេ​ច្រើន​ពេក​ទេ​បើ​សិន​ជា​មិន​ចង់​បាត់​បង់​គុណ​ប្រយោជន៍​របស់​កាហ្វេ​ចំពោះ​សុខ​ភាព​។

កាហ្វេ​ត្រូវ​គេ​ដឹង​ថា​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ដូច​ជា​ជួយ​បង្កើន​ថាមពល ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជួយ​សុខ​ភាព​ខួរ​ក្បាល និង​ជួយ​ដល់​សុខ​ភាព​បេះ​ដូង​ផង​ដែរ​។

ប្រភព៖ healthline | mayoclinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម