មិនដែលដឹង ពោតបារាំង អាចធ្វើឲ្យសក់រលោងថែមទាំងមានសំណើម

  • 2023-10-12 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់មនុស្សស្រីតែងចង់បានសក់ស្អាតបែបធម្មជាតិ ភ្លឺរលោងស្អាត ព្រោះវាក៏ជាផ្នែកមួយនៃការជួយលើកសម្រស់របស់ស្រ្តីផងដែរ។ ដូចនេះស្ត្រីជាច្រើនតែងតែមានវិធីផ្សេងៗតាមបែបធម្មជាតិទៅតាមការធ្វើរបស់ពួកគេ។ ជាក់ស្តែងថ្ងៃនេះ កញ្ញា បានលើកយក ពោតបារាំង ដើម្បីបង្ហាញទៅមិត្តនារីៗ ពីរបៀបថែរក្សាសក់ជាមួយពោតបារាំង ដោយមិនចំណាយប្រាក់ច្រើនតែមានប្រសិទ្ធភាពខ្ពស់ នោះគឺ៖

១ ទិញពោតបារាំង

ជ្រើសរើសយកពោតបារាំងណាដែលស្រស់ៗមក លាងឲ្យស្អាត បន្ទាប់មកយកវាទៅជិតជាចំណិតតូចៗ ហើយបុកវាឲ្យចេញជាតិរុំអិលរបស់វា ។ បន្ទាប់មកត្រងយកកាកវាចេញ លាយជាមួយទឹកតិចៗ ដើម្បីទុកលាបលើសក់។

២ សក់

យើងត្រូវលាងសក់របស់យើងជាមុនសិន បន្ទាប់មកយើងយកទឹកពោតបារាំងដែលបានបុក យកមកលាបស្រោចលើសក់របស់យើងឲ្យសព្វ ទុករយៈពេល៣០នាទី ដើម្បីឲ្យសារធាតុចិញ្ចឹម ជ្រាបចូលទៅក្នុងសក់ និងស្បែកក្បាលរបស់អ្នក។

៣ លាងសំអាត

បន្ទាប់ពីលាបលើសក់ទុករយៈពេល៣០នាទីហើយ អ្នកត្រូវសំអាតសក់របស់អ្នកឲ្យបានស្អាតល្អ ជាមួយទឹក។ ធ្វើបែបនេះ ជាវិធីបណ្តុះសក់របស់អ្នក នោះសក់របស់អ្នកនិងភ្លឺរលោង ហើយថែមទាំងមានសំណើម ទៀតផង។ ប្រសិនបើទឹកពោតបារាំងរបស់អ្នកនៅសល់ អ្នកក៏អាចទុកវានៅទូទឹកកកដើម្បីរក្សាវាបានផងដែរ។

ប្រភព៖phunutoday.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម