សាកសង្កេតរកដំណោះស្រាយ តើសញ្ញាមួយណាប្រាកដ ថាការឈឺក្បាលញឹកញាប់បណ្តាលមកពីស្ត្រស ឬបញ្ហាផ្លូវចិត្ត

  • 2023-09-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគច្រើនមនុស្សយើងម្នាក់ៗ តែងផ្តោតអារម្មណ៍ទៅលើបញ្ហាខុសប្រក្រតីខាងខួរក្បាល ដែលជួនកាលធ្វើឱ្យយើងមើលរំលង​ អំពីបញ្ហាដែលជាមួលហេតុពិតប្រាកដ...គឺវាអាចកើតឡើងពី “បញ្ហាផ្លូវចិត្ត” ។​​ ព្រោះថានៅពេលដែលជីវិតយើង​ ពោរពេញទៅដោយបញ្ហា...គឺគ្រប់យ៉ាងរបស់យើងនឹងជាប់គាំំង ហើយមិនអាចឲ្យយើងធ្វើអ្វីៗបានល្អនោះទេ​ សូម្បីតែចំណង់នៃការផ្តោតអារម្មណ៍រឿងអ្វីមួយ ក៏យើងឆាប់ភ្លេច និងមិនចង់ធ្វើវាទាល់តែសោះ។ ​តោះ!! សាកសង្កេតមួយ ថាតើវាពិតជាស្ត្រេសធម្មតា ឬបញ្ហាអារម្មណ៍ ខាងក្រោម៖

“បញ្ហាស្ត្រស” អាចបណ្តាលឱ្យយើងឈឺក្បាលបាន៖​ ឬបញ្ហាស្ត្រេសដែលបណ្តាលមកពីបញ្ហាជុំវិញខ្លួន មិនថាបញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ គ្រួសារ សង្សា ឬបញ្ហាផ្សេងៗទៀត ។

“បញ្ហាផ្លូវចិត្ត” បញ្ហាទាំងនេះវាបណ្តាលឱ្យយើងឈឺក្បាលបែបរ៉ាំរ៉ៃ ។ ប្រសិនបើអ្នក​ ឬក្រុមគ្រួសារអ្នកមានបញ្ហាទាំងនេះ គួរថែទាំដោយ “ការយល់អំពីបញ្ហា និងទទួលស្គាល់ការពិត” ដោយឱ្យអ្នកជំងឺនិយាយចេញនូវបញ្ហាផ្សេងៗ ដើម្បីបន្ធូរបន្ថយអារម្មណ៍ឱ្យបានធូរស្រាល .....ហើយអាចស្វែងរកពីវិធីដោះស្រាយបញ្ហាបាន ។

”បញ្ហាអារម្មណ៍” នៅពេលដែលយើងកើតស្ត្រេសច្រើន ...ហើយមិនបានទទួលការព្យាបាល ! ការគិតអំពីអវិជ្ជមាននឹងដក់នៅក្នុងចិត្តគំនិតរបស់អ្នកជំងឹ បែបនេះ គឺត្រូវទទួលការព្យាបាល ដោយគ្រូពេទ្យផ្នែកចិត្តសាស្ត្រដែលមានជំនាញច្បាស់លាស់ ។

តើយើងមានវិធីព្យាបាលបញ្ហាឈឺក្បាលដែលបណ្តាល​​ មកពីស្ត្រេសនេះយ៉ាងណា ? ការលើកកម្ពស់ផ្លូវចិត្ត ការគិតវិជ្ជមានដោយ “តន្រ្តី” បើទោះបីជាស្ត្រេសកើតឡើងបណ្តាលឱ្យមានបញ្ហាការឈឺក្បាលបែបណាក៏ដោយនោះ “ការព្យាបាលដោយតន្រ្តី” ជាវិធីកាត់បន្ថយបញ្ហាស្ត្រេសបានដោយងាយៗ ដោយគ្រាន់តែជ្រើសរើសបទចម្រៀង ដែលត្រឹមត្រូវទៅនឹងរលកខួរក្បាលរបស់យើងដោយអ្នកជំនាញ ។ នៅពេលដែលអ្នកជំងឺបានទទួលការព្យាបាលរហូតធ្វើឱ្យផ្លូវចិត្តមានភាពធូរស្រាល ...រលកខួរក្បាលជា Alpha Wave នឹងប្តូរជា Delta wave ក្នុងកំឡុងពេលគេងលក់.....ដែលបញ្ជាក់ថារាងកាយយើងកំពុងសម្រាកពេញទំហឹង ដែលជាការគេងលក់ប្រកបដោយគុណភាព ។

ចុចអត្ថបទបន្ត៖ ៤ វិធីក្នុងការថែទាំសុខភាពរាងកាយនឹងផ្លូវចិត្ត

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម