តម្រាសាស្ត្រ ពីជោគជតារាសី លាភសំណាងនិងអត្តចរិកបុគ្គលនិមួយៗតាមថ្ងៃខែឆ្នាំសម្រាប់ឆ្នាំជូត

  • 2023-09-16 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហុងស៊ុយគឺជាជំនឿមួយដែលជនជាតិចិនជឿថា វាតែងភ្ចាប់ជាមួយមនុស្ស ហើយតាមរយៈការស្គាល់ហុងស៊ុយ សម្រាប់ប្រជាជនខ្មែរយើងក៏មានជំនឿដូជគ្នាដែរ មនុស្សអាចដឹងពីវិធីធ្វើឲ្យខ្លួនឯងស៊ីគ្នានឹងធម្មជាតិជុំវិញខ្លួន និងជោគវាសនា ដូច្នេះពួកគេអាចទទួលបានលាភសំណាងខាងហិរញ្ញវត្ថុ សុខភាព និងជីវិត។ ខាងក្រោមនេះ គឺជាជំនឿហុងស៊ុយមួយចំនួនដែលត្រូវនឹងធាតុឆ្នាំទាំង១២គួរតែអនុវត្ត ដើម្បីនាំហុងស៊ុយនិងសុភមង្គលចូលមកក្នុងជីវិត។

១ ឆ្នាំជូត "កណ្តុរ"

ធាតុទឹក ពង្សទេព្តាប្រុស

ទំនាយថា ច្រើនមានចិត្តក្លាហាន មុះមុតហ៊ានសំរេចកិច្ច ការអ្វីៗដោយខ្លួនឯងមិនចាំបាច់ពឹងពាក់អ្នកដ៏ទៃ តែបើធ្វើគុណនឹងគេច្រើនបានទោសមកវិញ ពាក្យសំដៅចចារច្រើនពិរោះគាប់ចិត្តអ្នកផង ចំណេះដឹងគួរសមអាចប្រើការបាន បើធ្វើដំណើរទៅណាមកណាមានមិត្តភ័ក្តចោមរោមកុះករ បើធ្វើការងាររាជការនឹងបាន បុណ្យសក្តិធំ និងមានមន្ត្រីស្រលាញ់រាបអានច្រើន។

លាភសំណាងតាមថ្ងៃ៖

ថ្ងៃច័ន្ទ៖ ល្អគួរសម អ្នកផងស្រលាញ់រាប់អានច្រើន។

ថ្ងៃអង្គារ៖ ចិត្តរឹងរូស មានៈ ច្រើនអភ័ព្វ ព្រួយច្រើន។

ថ្ងៃពុធ៖ ជាមនុស្សសំបូររឿងរ៉ាវ មានទុក្ខទោសច្រើនដោយសារមាត់ខ្លូនឯង។

ថ្ងៃព្រហស្បតិ៍៖ ល្អគួរសម មានលាភចូលច្រើន។

ថ្ងៃសុក្រ៖ ល្អហោង មានទ្រព្យសម្បត្តិបរិបូរណ៏

ថ្ងៃសៅរ៍៖ ល្អណាស់ នឹងបានបុណ្យសក្តិធំ អ្នកផងស្រឡាញ់រាប់អាន

ថ្ងៃអាទិត្យ៖ អភ័ព្វណាស់ មានគេចូលចិត្តនិយាយដើម (គេនិយាយល្អចំពោះមុខ កំបាំងគេនិយាយអាក្រក់អំពីខ្លួន)

អត្តចរិកតាមខែ៖

ខែមករា៖ ជាមនុស្សច្រើនអភ័ព្វមានចិត្តកាច រឹងរូស ច្រើនមានចិត្តក្តៅក្រហាយក្នុងខ្លួនរកស៊ីដោយតឹងតែងជាទីបំផុត។

ខែកុម្ភៈ៖ ជាមនុស្សច្រើមានជោគវាសនាច្រើនមានជោគវាសនាមានប្រាជ្ញាខ្ពស់ឆ្លៀវឆ្លាត រកស៊ីជួញដូរល្អប្រសើរ អ្នកផងស្រលាញ់រាប់អានច្រើន មានគេយកលាភមកអោយជារឿយៗ

ខែមីនា៖ ជាមនុស្សច្រើនអភ័ព្វមានចិត្តកាច រឹងរូស ច្រើនមានចិត្តក្តៅក្រហាយក្នុងខ្លួនរកស៊ីដោយតឹងតែងជាទីបំផុត

ខែមេសា៖ ជាមនុស្សច្រើនអភ័ព្វមានចិត្តកាច រឹងរូស ច្រើនមានចិត្តក្តៅក្រហាយក្នុងខ្លួនរកស៊ីដោយតឹងតែងជាទីបំផុត

ខែឧសភា៖ ជាមនុស្សច្រើមានជោគវាសនាច្រើនមានជោគវាសនាមានប្រាជ្ញាខ្ពស់ឆ្លៀវឆ្លាត រកស៊ីជួញដូរល្អប្រសើរ អ្នកផងស្រលាញ់រាប់អានច្រើន មានគេយកលាភមកអោយជារឿយៗ

ខែមិថុនា៖ ជាមនុស្សច្រើមានជោគវាសនាច្រើនមានជោគវាសនាមានប្រាជ្ញាខ្ពស់ឆ្លៀវឆ្លាត រកស៊ីជួញដូរល្អប្រសើរ អ្នកផងស្រលាញ់រាប់អានច្រើន មានគេយកលាភមកអោយជារឿយៗ

ខែកក្កដា៖ ជាមនុស្សច្រើនអភ័ព្វមានចិត្តកាច រឹងរូស ច្រើនមានចិត្តក្តៅក្រហាយក្នុងខ្លួនរកស៊ីដោយតឹងតែងជាទីបំផុត

ខែសីហា៖ ជាមនុស្សច្រើមានជោគវាសនាច្រើនមានជោគវាសនាមានប្រាជ្ញាខ្ពស់ឆ្លៀវឆ្លាត រកស៊ីជួញដូរល្អប្រសើរ អ្នកផងស្រលាញ់រាប់អានច្រើន មានគេយកលាភមកអោយជារឿយៗ

ខែកញ្ញា៖ ជាមនុស្សច្រើនអភ័ព្វមានចិត្តកាច រឹងរូស ច្រើនមានចិត្តក្តៅក្រហាយក្នុងខ្លួនរកស៊ីដោយតឹងតែងជាទីបំផុត ខែតុលា៖ ជាមនុស្សច្រើនអភ័ព្វមានចិត្តកាច រឹងរូស ច្រើនមានចិត្តក្តៅក្រហាយក្នុងខ្លួនរកស៊ីដោយតឹងតែងជាទីបំផុត

ខែវិច្ឆិកា៖ ជាមនុស្សច្រើមានជោគវាសនាច្រើនមានជោគវាសនាមានប្រាជ្ញាខ្ពស់ឆ្លៀវឆ្លាត រកស៊ីជួញដូរល្អប្រសើរ អ្នកផងស្រលាញ់រាប់អានច្រើន មានគេយកលាភមកអោយជារឿយៗ

ផ្សំពង្សសម្បត្តិគូព្រេង

ឆ្នាំជូត និង ឆ្នាំជូត: សម្បត្តិអ្នកជំនួញ

ឆ្នាំជូត និង ឆ្នាំឆ្លូវ: សម្បត្តិរាជគ្រូ

ឆ្នាំជូត និង ឆ្នាំខាល: សម្បត្តិស្រីលក់ទា

ឆ្នាំជូត និង ឆ្នាំថោះ: សម្បត្តិសេដ្ឋី

ឆ្នាំជូត និង ឆ្នាំរោង: សម្បត្តិទូកប៉ុក

ឆ្នាំជូត និង ឆ្នាំម្សាញ់: សម្បត្តិស្រីលក់ទាមិនល្អ

ឆ្នាំជូត និង ឆ្នាំមមី: សម្បត្តិនាយក្រុមល្អណាស់

ឆ្នាំជូត និង ឆ្នាំមមែ: សម្បត្តិទេវតា

ឆ្នាំជូត និង ឆ្នាំវក: សម្បត្តិអ្នកចេញជំនួញ

ឆ្នាំជូត និង ឆ្នាំរកា: សម្បត្តិហ្មដំរី

ឆ្នាំជូត និង ឆ្នាំច: សម្បត្តិនាយពល

ឆ្នាំជូត និង ឆ្នាំកុរ: សម្បត្តិនាហ្មឺន

អធិប្បាយអំពីសម្បត្តិ

សម្បត្តិក្នុងនេះចាត់ជាថ្នាក់មាន៣ ដូចជាសម្បត្តិស្តេច សម្បត្តិព្រហ្ម សម្បត្តិអគ្គជាយា សម្បត្តិទាំងនេះចាត់ជាជាន់ខ្ពស់កាលណារកបានចេះតែកើតដុះដាលរឿយៗ មានទឹកតំលៃប្រសើរ សម្បត្តិនាហ្មឺន សម្បត្តិសេដ្ឋី សម្បត្តិកុដុម្ពីរ សម្បត្តិទាំងនេះចាត់ជាជាន់កណ្តាល រកបានរក្សាទុកគង់តែចេញ ខ្វល់ខ្វាយបន្តិចទើបចំរើន សម្បត្តិក្រៅពីនេះដែលពុំបានប្រាប់ ហេតុផលខាងចុង ចាត់ជាថ្នាក់សាមញ្ញត្រូវប្រើកំលាំងខ្វាយខ្វល់ព្យាយាមអោយច្រើន ឬ គិតទើបបានល្មមសម។ គួរវៀរចាកកុំផ្សំផ្គុំយកជាគូរព្រេងឡើយ ខាងមុខមានតែសេចក្តីចង្អៀតចង្អល់ ទាល់ក្រហើយថោកទាបផង៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម