គ្រឿងរណ្តាប់សម្រាប់សូត្រមន្តលើករាសីនៅផ្ទះមុនចូលឆ្នាំ

  • 2020-04-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធីសូត្រមន្តប្រោះព្រំចម្រើន ជោគរាសី តែង​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ ​មុន​ពេល​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ​ចូល​មក​ដល់​។ ​​​​ការ​ប្រារព្ធ​ពិធី​សូត្រ​មន្ត​តាម​ទំនៀម​ទម្លាប់​​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ ជា​ទូ​​ទៅ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​សុំ​ពរ​ជ័យ​សិរីសួស្ដី​គ្រប់​ប្រការ​ពី​ទេវតា​ឆ្នាំ​ថ្មី ឲ្យ​ជួប​តែ​សេច​ក្តី​សុខ​ សេច​ក្តី​ចម្រើន​ ជោគ​ជ័យ​​​គ្រប់​ភារកិច្ច​ទាំង​ពួង​។ ដោយសារតែជំនឿខ្មែរ ដែលគេនិយាយថា "រាសី​ដាក់ អារក្ស​ហ៊ាន​ធ្វើ​" ទើប​​គេ​តែងតែ​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​កម្ចាត់​គ្រោះ និង​លើករាសីឲ្យខ្ពស់​ឡើង កុំ​ឱ្យ​មាន​អ្វី​មក​បៀតបៀន​បាន។

តើ​​គ្រឿងរណ្តាប់​អ្វីខ្លះ ដែល​ចាំ​បាច់​ត្រូវ​មាន ក្នុង​ពិធី​សូត្រ​មន្ត​លើក​រាសី​?​​​

រូបតំណាង

- កម្រាលព្រំ (ពណ៌ក្រហម)

  • ផ្តិល​ប្រាក់ (សម្រាប់ដាក់ទឹកមន្ត)

  • ផ្កា​ម្លិះ​ (សម្រាប់ដាក់ក្នុងទឹកមន្ត)

  • ស្លាដក​ ចង្ហាន់ ឬ​​​​សម្ភារ​សម្រាប់​ប្រគេន​ព្រះ​សង្ឃ ​​

  • ទៀន​និង​ធូប

  • ខ្នើយសម្រាប់ព្រះសង្ឃ

  • ផ្លា​ស្រស់​២​ថូ​

  • បាយសី​១៕​

ចុចអានបន្ត៖​ តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?

អត្ថបទ៖ ដេត ឈុនអ៉ី