៤ វិធីងាយៗហាត់ប្រាណដោយខ្លួនឯង ដោយគ្មានឧបករណ៍ តែមានប្រសិទ្ធភាពខ្ពស់
- 2023-09-06 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីងាយៗហាត់ប្រាណដោយខ្លួនឯង ដោយគ្មានឧបករណ៍ តែមានប្រសិទ្ធភាពខ្ពស់
អ្នកជំនាញបាននិយាយថា គ្មានវត្ថុរឺរបស់អ្វីដែលមានប្រសិទ្ធភាពដូចការហាត់ប្រាណនោះទេ។ ការហាត់ប្រាណ ធ្វើឲ្យសុខភាពល្អ ទាំងផ្លូវចិត្តនិងផ្លូវកាយ ដោយធ្វើវាឲ្យបានត្រឹមត្រូវ។ ដូចនេះ អ្នកខ្លះតែងសួរថា តើហាត់ប្រាណបែបណា ដែលជាការហាត់ប្រាណដែលល្អបំផុតសម្រាប់សុខភាពទូទៅ។
ខាងក្រោមនេះគឺជាវីធីងាយៗក្នុងការហាត់ប្រាណឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពទាំង៧ ដែលយើងគួរអនុវត្តន៍៖
១ ការដើរ ៖ ការដើរជាវិធីហាត់ប្រាណមួយជួយសម្រួលសរសៃឈាមបេះដូង ពង្រឹងបេះដូង និងដុតកាឡូរី។ ហើយការដើរគឺយើងអាចធ្វើវាបានគ្រប់ទីកន្លែង ដោយគ្មានឧបករណ៍អ្វីក្រៅពីស្បែកជើងល្អមួយគូនោះទេ។
២ អង្គុយ ៖ ការអង្គុយគឺជាការហ្វឹកហាត់កម្លាំងដ៏សំខាន់ ធ្វើឲ្យអ្នកមានសាច់ដុំកាន់តែច្រើន មានសមត្ថភាពក្នុងការដុតកាឡូរីកាន់តែខ្លាំង។ អ្វីដែលកាន់តែធ្វើឲ្យលំហាត់ប្រាណកាន់តែល្អក្នុងការអង្គុយនោះ គឺអ្នកក៏ត្រូវមានបច្ចេកទេសក្នុងការអង្គុយហាត់ប្រាណផងដែរ។ ដោយអ្នកអង្គុយដាក់ជើងលើគ្នា ដកដងខ្លួនឲ្យត្រង់ ហើយយកដៃទាំងពីរផ្គុំចូលគ្នាក្រោមចង្កា បន្ទាប់មកលើកឡើងលើចុះក្រោម។
៣ ឈរ ៖ ការធ្វើចលនាឆ្អឹងខ្នងនិងអាងត្រគាក ឆ្អឹងខ្នងនិងត្រគាក ត្រូវពឹងផ្អែកលើកំលាំងរបស់យើង ដើម្បីយោលយោគទៅវិញទៅមក ជាមួយគ្នា តែកុំភ្លេចរក្សាលំនឹងរបស់អ្នកផងដែរ ធ្វើច្រើនដងកាន់តែមានប្រសិទ្ធិភាព។
៤ ដេក ៖ ធ្វើចលនាត្រង់បរិវេនក្បាលពោះ អ្នកណាដែលមិនចង់បានក្បាលពោះរាបស្មើរនោះ ។ ធ្វើចលនាត្រង់កន្លែងនេះ គឺយើងត្រូវយកខ្លួនរបស់យើងគេងលើឥតរាបស្មើ សណ្តូកជើងទាំង២ឲ្យត្រង់ ហើយយកដៃសងខាងទ្រក្បាលឡើងបន្តិច ហើយធ្វើចលនាជើងចុះឡើងៗ។
សម្រាប់ការធ្វើលំហាត់ប្រាណទាំង៤វិធីនេះដែរ លោកអ្នកអាចដូរកាយវិការធ្វើបាន តែសំខាន់ឲ្យតែមាន៤ចំនុច ដេក ដើរ ឈរ អង្គុយ នេះ។
ប្រភព៖ webMD