សក់ជ្រុះក៏អាចមកពីបញ្ហាទាក់ទងនឹងអ័រម៉ូនទាំងនេះដែរ
- 2023-09-02 07:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់ជ្រុះក៏អាចមកពីបញ្ហាទាក់ទងនឹងអ័រម៉ូនទាំងនេះដែរ
អ័រម៉ូនប្រែប្រួលក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលបណ្ដាលឲ្យមានបញ្ហាសក់ជ្រុះដែរ។ អ័រម៉ូនប្រែប្រួលអាចកើតមានឡើងពេលមានផ្ទៃពោះ ពេលសម្រាលកូន ឬពេលអស់រដូវ ហើយថាធ្លាក់ចុះអ័រម៉ូនក្រពេញទីរ៉ូអ៊ីតក៏អាចធ្វើឲ្យជ្រុះសក់ផងដែរ។
បញ្ហាអតុល្យភាពអ័រម៉ូន ដែលអាចកើតមាននៅអំឡុងពេលអស់រដូវ ក៏អាចបង្កឲ្យមានបញ្ហាជ្រុះសក់ដែរ។ ពិសេសពេលដែលការផលិតអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូជេស្តេរ៉ូនចុះទាប គឺអាចធ្វើឲ្យការដុះសក់មានសភាពយឺតជាងធម្មតា ធ្វើឲ្យសក់កាន់តែស្ដើង និងជ្រុះច្រើន។
ការឡើងខ្ពស់នៃអ័រម៉ូនប្រភេទនេះអាចរួមចំណែកធ្វើឲ្យជ្រុះសក់។ ពេលកម្រិតអ័រម៉ូនអង់ដ្រូហ្សែនឡើងខ្ពស់ធ្វើឲ្យមានបញ្ហាដល់គល់សក់ ដែលការណ៍នេះនាំឲ្យសក់ចាប់ផ្ដើមជ្រុះ។ ក្នុងករណីខ្លះ ការកើនឡើងអ័រម៉ូនប្រភេទនេះអាចបង្កឲ្យមានការដុះរោមនៅលើមុខច្រើនក៏មាន។
ការចុះទាបនៃកម្រិតអ័រម៉ូនទីរ៉ូអ៊ីត អាចនាំឲ្យសក់ជ្រុះដូចគ្នា។ កម្រិតទាបនៃអ័រម៉ូនប្រភេទនេះអាចកាត់បន្ថយលទ្ធភាពនៃការបង្កើតកោសិកាថ្មី ដែលជាហេតុអាចនាំឲ្យមានបញ្ហាជ្រុះសក់នេះដែរ។
ដូចនេះបើសិនជាគ្នាយើងមានបញ្ហាសក់ជ្រុះ គួរស្វែងរកការប្រឹក្សាយោបល់ពីគ្រូពេទ្យជំនាញ ដើម្បីអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងព្យាបាលមានប្រសិទ្ធភាព។