អត្ថប្រយោជន៍ទាំង ១២យ៉ាង នៃការទទួលទានផ្លែប៉េងប៉ោះ

  • 2023-07-27 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព &សម្រស់៖ បន្លែផ្លែឈើភាគច្រើនសុទ្ធតែមានសារៈប្រយោជន៍ចំពោះសុខភាព ក្នុងនោះក៏រាប់បញ្ចូលទាំងផ្លែប៉េងប៉ោះផងដែរ។ កាលណាយើងសមាមាត្រនូវរបបបន្លែផ្លែឈើក្នុងរាងកាយរបស់យើង នោះវានឹងជួយកាត់បន្ថយនូវប្រភេទជម្ងឺធ្ងន់ៗមួយចំនួនដូចជា ជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម និងជម្ងឺមហារីកកជាដើម។ ជាងនេះទៅទៀតការទទួលទានបន្លែ ផ្លែឈើច្រើនវាធ្វើឲ្យស្បែក និងសក់មានសុខភាពល្អ លើសពីនេះទៀត គឺបង្កើនថាមពល និងសម្រក់ទម្ងន់បានយ៉ាងមានប្រសិទ្ធភាពទៀងផង។

កញ្ញា បង្ហាញអ្នកទាំងអស់គ្នាអំពីរសារៈប្រយោជន៍១២ យ៉ាងនៃការទទួលទាផ្លែប៉េងប៉ោះចំពោះសុខភាពខាងក្រោមមាន៖

១. សារធាតុចិញ្ចឹមក្នុងផ្លែប៉េងប៉ោះ មានផ្ទុកជាតិទឹកប្រហែល ៩៥% និង៥%ទៀតភាគច្រើនសុទ្ធតែជាកាឡូរី និងជាតិសរសៃ។ ផ្លែប៉េងប៉ោះស្រស់ ១០០ក្រាមមានសារធាតុចិញ្ចឹម៖

• កាឡូរី៖ ១៨កាឡូរី

• ទឹក៖ ៩៥%

• ប្រូតេអ៊ីន៖ ០,៩ក្រាម

• កាបូអ៊ីដ្រាត៖ ៣,៩ក្រាម

• ស្ករ៖ ២,៦ក្រាម

• ជាតិសរសៃ៖ ១,២ក្រាម

• ជាតិខ្លាញ់៖ ០,២ក្រាម។​​​ ក្រៅពីនេះផ្លែប៉េងប៉ោះក៏ជាប្រភពនៃពពួកវីតាមីន រ៉ែ និងសមាសធាតុផ្សេងៗដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីតហ្វូលិក ជាតិbeta-carotene និងជាតិ lutein។

២.ជួយសម្រួលសម្ពាធឈាម ការទទួលទានផ្លែប៉េងប៉ោះវាជួយថែរក្សា សារធាតុសូដ្យូម(sodium)ឲ្យនៅមានកម្រិតទាបអាជួយឲ្យឈាមមានសុខភាពល្អ ជួយការកុំឲ្យរីកសរសៃឈាមយ៉ាងមានប្រសិទ្ធិភាពទោះបីជាមានការកើនឡើងនូវសារធាតុប៉ូតាស្យូម(Potassium)ក៏ដោយ។

៣. ការទល់លាមក ការទទួលទានអាហារដែលមានកម្រិតទឹកខ្ពស់ និងជាតិសរសៃដូចជាការទទួលទានផ្លែប៉េងប៉ោះនេះ អាចជួយធ្វើឲ្យចលនាពោះវៀនទៀងទាត់ដែលភាគច្រើនគឺមានសារៈសំខាន់សម្រាប់ការកាត់បន្ថយការទល់លាមក។ អាចជួយបំពេញជាតិទឹក និងជួយសម្រួលដល់ការបន្ទោរបង់។

៤. ជួយឲ្យភ្នែកមានសុខភាពល្អ នៅក្នុងផ្លែប៉េងប៉ោះសម្បូរទៅដោយ សារធាតុ Lycopene, Lutein, Beta-carotene និងសារធាតុប្រឆាំងនិងអុកស៊ីតកម្ម ដែលអាចការពារភ្នែក ពីកត្តាការជះនៃពន្លឺខ្លាំងៗដែលធ្វើអោយភ្នែកឡើងបាយជាដើម។

៥. អត្ថប្រយោជន៍ចំពោះស្បែក ខូឡាជេន ជាសារធាតុសំខាន់សម្រាប់ស្បែក សក់ និងក្រចក។ ការផលិតខូឡាជេននេះត្រូវការវីតាមីន C។ កង្វះវីតាមីន Cអាចបណ្ដាលឲ្យមានអាការៈផ្សេងៗទាក់ទងនឹងកង្វះវីតាមីន C។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រសិនជាញ៉ាំវីតាមីននេះមិនគ្រប់គ្រាន់អាចបង្កើតការខូចខាតដោយកម្ដៅថ្ងៃ ជាតិពុល និងផ្សែង។ ទាំងនេះអាចបង្កទៅជាស្នាមជ្រួញ ស្បែកជ្រីវជ្រួញ និងផលប៉ះពាល់ផ្សេងៗ។

៦. អត្ថប្រយោជន៍ចំពោះអ្នកមានផ្ទៃពោះ ការទទួលទានផ្លែប៉េងប៉ោះប្រៀបដូចជាយើងបានទទួលទានអាស៊ីតហ្វូលិ វាមានសារៈសំខាន់ខ្លាំងណាស់មុនពេល និងអំឡុងពេលមានផ្ទៃពោះព្រោះវាប្រឆាំងនិងពិការភាព និងបំពង់សរសៃប្រសាទរបស់ទារក។

៧.ជួយព្យាបាលជំងឺធ្លាក់ទឹកចិត្ត អាស៊ីតហ្វូលិនៅក្នុងប៉េងប៉ោះអាចរារាំជំងឺធ្លាក់ទឹកចិត្ត ដោយការពារការលើសនៃ homocysteine ពីការបង្កើតនៅក្នុងរាងកាយដែលអាចការពារឈាមនិងសារធាតុចិញ្ចឹមផ្សេងទៀតពីឈានដល់ខួរក្បាលបានល្អ។

៨. ការពារជម្ងឺមហារីក នៅក្នុងផ្លែប៉េងប៉ោះ សម្បូទៅដោយ វីតាមីន ស៊ី(Vitamin c) និងសារធាតុប្រឆាំងនិងអុកស៊ីតកម្មផ្សេងៗ ដែលជួយប្រឆាំងការបង្កើតរ៉ាឌីកាល់សេរីក្នុងសារពាង្គកាយ(ការបង្កើតរ៉ាឌីកាល់សេរីក្នុងសារពាង្គកាយធ្វើឲ្យយើងកើតជម្ងឺមហារើក) ។

៩. ផ្ដល់សារប្រយោជន៍ចំពោះសុខភាពប៉េះដូង សារធាតុសរសៃ ប៉ូតាស្យូម វីតាមីនស៊ី និងកូលីន ដែលនៅក្នុងផ្លែប៉េងប៉ោះគឺជួយការពារបេះដូងរបស់អ្នកឲ្យមានសុខភាពល្អ។ ចំពោះការពិសោធន៌ប៉េងប៉ោះ មានផ្ទុកអាស៊ីតហ្វូលិដែលជួយរក្សាកម្រិត homocysteine ហេតុនេះវាអាចកាត់បន្ថយកត្តាហានិភ័យមួយសម្រាប់ជំងឺបេះដូង។

១០. ជំងឺមហារីកក្រពេញប្រូស្តាត យោងទៅតាមការសិក្សាស្រាវជ្រាវរបស់សមាគមន៍វេជ្ជបណ្ឌិតផ្នែកមហារីកនៅសហរដ្ឋអាមេរិកបានបង្ហាញថា មនុស្សដែលទទួលទានផ្លែប៉េងប៉ោះ គឺកាត់បន្ថយនូវប្រភេទជម្ងឺមហារីកមួយចំនួនជាពិសេស ជម្ងឺមហារីកក្រពេញប្រូស្តាត សួត និងក្រពះ។

១១. ការពារជម្ងឺទឹកនោមផ្អែម ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាមនុស្សដែលមានជម្ងឺទឹកនោមផ្អែម គឺចូលចិត្តអាហារដែលសម្បូរទៅដោយជាតិស្ករ ប៉ុន្តែមានកម្រិតជាតិស្ករក្នុងឈាមទាប រីឯអ្នកកើតជម្ងឺទឹកនោមផ្អែមមួយប្រភេទទៀតមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយជាតិខ្លាញ់ និងអាំងស៊ុយលីនមានកម្រិតទាប។ ដូចច្នេះយើងគួរទទួលទានទឹកប៉េងប៉ោះមួយពែងក្នុងមួយថ្ងៃព្រោះវាស្មើនឹងយើងបានទទួលទាន ហ្វាយប៊័(Fiber)២គ្រាប់ដើម្បើជួយសម្រួលជាតិស្កក្នុងឈាម។

១២. ការពារជម្ងឺមហារីកពោះវៀនធំ ប្រជាជននៅជប៉ុនចូលចិតញ៉ាំប៉េងប៉ោះជាងគេពីព្រោះពួកគេដឹងថានៅក្នុងផ្លែប៉េងប៉ោះគឺសម្បូទៅដោយសារធាតុ Beta-carotene ដែលជួយប្រឆាំងនិងជម្ងឺមហារីកពោះវៀនធំ។

ចុចអាបបន្ត៖ ៤ វិធីនេះធានាថាអាចជួយឲ្យអ្នកទទួលបានរាងស្អាតសូម្បីតែពេលកំពុងគេង

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម