រឿងដែលអ្នកគួរធ្វើ ដើម្បីក្លាយជាមនុស្សល្អប្រសើរម្នាក់នៅក្នុងសង្គមរស់នៅ

  • 2022-09-19 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើអំពើល្អចំពោះអ្នកដទៃគឺជាវិធីដ៏សំខាន់មួយដើម្បីចែករំលែកសេចក្តីសប្បុរស និងការទទួលបានភាពវិជ្ជមាននៅក្នុងជីវិតរស់នៅ។ វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកដទៃប៉ុណ្ណោះទេ អាកប្បកិរិយាបែបវិជ្ជមាននេះក៏អាចជួយបង្កើនសុខុមាលភាពផ្លូវចិត្តរបស់អ្នកបានផងដែរ។

ការអាណិតអាសូរ និងសុជីវធម៌ចំពោះអ្នកដទៃ ទាំងពីរនេះដើរតួយ៉ាងសំខាន់បំផុតដែលមនុស្សតែងតែគិតថា “អ្នកគឺជាមនុស្សល្អ” ការអាណិតអាសូរគឺជាលក្ខណៈមួយដែលទាក់ទងទៅនឹងការយល់ដឹងអំពីស្ថានភាពនៃអារម្មណ៍របស់អ្នកដទៃ ហើយការមានសុជីវធម៌ចំពោះអ្នកដទៃគឺជាការបង្ហាញអំពីភាពថ្លៃថ្នូរដែលទាក់ទងទៅនឹងអាកប្បកិរិយាដែលមនុស្សគោរពឲ្យតម្លៃគ្នា។

ទាំងនេះគឺជារឿងសំខាន់ៗបប្រាំយ៉ាងដែលត្រូវធ្វើដើម្បីក្លាយជាមនុស្សល្អប្រសើរម្នាក់នៅក្នុងសង្គមរស់នៅបាន៖

  • អនុវត្តការដឹងគុណ៖ ការដឹងគុណអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវចិត្ត ហើយការផ្តោតទៅលើគំនិតវិជ្ជមានក៏អាចជួយអភិវឌ្ឍន៍អាកប្បកិរិយាវិជ្ជមានបន្ថែមទៀត និងអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាលំបាកប្រចាំថ្ងៃនានាបានដោយងាយស្រួល។

  • អនុវត្តការអភ័យទោស៖ ការបោះបង់ចោលការអាក់អន់ចិត្តពីអតីតកាល និងការអភ័យទោសឲ្យអ្នកដទៃពិតជាអាចជួយឲ្យអ្នកឆ្ពោះទៅមុខបានដោយភាពរលូន ហើយការអភ័យទោសឲ្យខ្លួនឯងក៏មានសារសំខាន់ណាស់ផងដែរ ដូច្នេះសូមព្យាយាមលះបង់រឿងអវិជ្ជមានពីអតីតកាលចោល។

  • មានសុជីវធម៌៖ ភាពថ្លៃថ្នូរគ្រាន់តែជាទិដ្ឋភាពមួយនៃទង្វើដែលអ្នកបានធ្វើ ប៉ុន្តែវាគឺជាវិធីដ៏សំខាន់មួយដើម្បីដោះស្រាយនឹងផ្ដល់ភាពវិជ្ជមាននៅក្នុងទំនាក់ទំនងសង្គម តែប្រសិនបើអ្នកផ្សេងទៀតមានអាកប្បកិរិយាឈ្លើយ ការឆ្លើយតបដោយសុជីវធម៌គឺជាវិធីដោះស្រាយប្រកបដោយសន្តិវិធី។

  • គិតអំពីអ្នកដទៃនឹងចេះជួយពួកគេ៖ ការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងការខិតខំរកវិធីតូចតាចដើម្បីជួយមនុស្សផ្សេងទៀតគឺជាសមាសធាតុសំខាន់នៃអំពើល្អ។

  • ធ្វើសកម្មភាពដោយសេចក្តីសប្បុរស៖ អ្នកអាចប្រើសេចក្តីសប្បុរសនោះដើម្បីក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកដោយធ្វើសកម្មភាពសប្បុរសនានានៅក្នុងសង្គមរស់នៅ ពីព្រោះសេចក្តីសប្បុរសអាចជះឥទ្ធិពលវិជ្ជមានជាច្រើនដល់អារម្មណ៍នៃការគិតដែលអាចជួយធ្វើឲ្យអ្នកមានទឹកចិត្តល្អ និងទទួលបានភាពរឹងមាំសម្រាប់ខ្លួនឯង។

ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលល្អប្រសើរជាងមុន វាជាពេលដែលអ្នកត្រូវបង្ហាញអំពីការអាណិតអាសូរ ការយកចិត្តទុកដាក់ និងសេចក្តីសប្បុរសនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នកជាមួយអ្នកដទៃហើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថានេះគឺជាអ្វីដែលអ្នកចង់ធ្វើឲ្យជីវិតរស់នៅរបស់អ្នកទទួលបានភាពល្អប្រសើរជាមុននោះ អ្នកអាចចាប់ផ្តើមដោយការបង្ហាញពីការដឹងគុណចំពោះអ្នកដទៃ បង្ហាញនូវសេចក្តីសប្បុរស និងការធ្វើជាមនុស្សល្អនៅក្នុងសង្គមរស់នៅ៕

ចុចអានបន្ត៖ ហេតុផល ៣ យ៉ាងដែលមនុស្សភាគច្រើនតែងតែជ្រើសរើសយកជម្រើសមិនល្អក្នុងជីវិត

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម