ប្រភេទទំនុកចិត្ត ៣ យ៉ាងដែលធ្វើឲ្យមនុស្សស្រីមានភាពទាក់ទាញបំផុត
- 2023-09-19 03:28:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភេទទំនុកចិត្ត ៣ យ៉ាងដែលធ្វើឲ្យមនុស្សស្រីមានភាពទាក់ទាញបំផុត
ទំនុកចិត្តគឺជាអារម្មណ៍ ឬជាភាពជឿជាក់ដែលអាចបង្ហាញថាអ្នកមានសមត្ថភាព មានតម្លៃឬមានភាពសុទិដ្ឋិនិយម និងភាពក្លាហានក្នុងការប្រឈមមុខទៅនឹងបញ្ហានានាដែលអាចកើតឡើងចំពោះអ្នក។ ការដែលមានទំនុកចិត្តពេញលេញនៅក្នុងខ្លួនវាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅពេលដែលអ្នកតែងតែជួបបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃច្រើនជាងរឿងល្អ និងការទទួលការបរាជ័យច្រើនហួសកម្រិតពេក។
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងទ្រឹស្ដីរបស់សាស្ត្រាចារ្យមួយចំនួនបានបង្ហាញថា អ្នកពិតជាអាចធ្វើការជួសជុលនូវទំនុកចិត្តដែលបានបាត់បង់ទៅហើយ ឬក៏កំពុងធ្លាក់ចុះឲ្យត្រលប់មកវិញបាន។
ទាំងនេះជាទំនុកចិត្តបីប្រភេទដែលអ្នកត្រូវតែមាននៅក្នុងខ្លួនជានិច្ច៖
ទំនុកចិត្តចំពោះរូបរាងកាយ៖ (សម្រស់) ពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯង មានទំនុកចិត្តនឹងសប្បាយចិត្តនូវអ្វីដែលខ្លួនមានពីកំណើត អ្នកនឹងមិនងាយទទួលរងការវាយប្រហារពីអ្នកដទៃទៅលើរូបរាងកាយ សម្រស់ខាងក្រៅរបស់អ្នកឡើយ។
នុកចិត្តអំពីរបៀបនៃការរស់នៅ៖ ចំណង់ចំណូលចិត្តរបស់អ្នក អ្វីៗទាំងអស់ដែលអ្នកពូកែ អ្នកអាចធ្វើវាបានល្អនៅក្នុងជីវិតនោះ គឺជាអ្វីៗដែលផ្តល់ទំនុកចិត្តដល់អ្នកប្រកបដោយភាពសប្បាយរីករាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ទំនុកចិត្តលើខ្លួនឯង៖ (ភាពខ្លាំងឬភាពវិជ្ជមាន) ការមានទំនុកចិត្តលើខ្លួនឯងគឺពិតជាមានសារសំខាន់ណាស់ វាជាអ្វីដែលអ្នកទទួលបានពីទំនុកចិត្តទាំងពីរខាងលើ ហើយនៅពេលដែលអ្នកមានវា អ្នកគឺជាមនុស្សឯករាជ្យ និងរឹងមាំបំផុត។
ក៏ប៉ុន្តែទំនុកចិត្តទីមួយនឹងទីពីរគឺងាយនឹងបាត់បង់ទៅវិញណាស់ប្រសិនបើអ្នកមិនខិតខំកសាង ព្យាយាមថែរក្សាវានោះ។ វាអាចកើតឡើងនៅពេលដែលមិត្តភក្តិចាកចេញ គ្រួសារមិនខ្វាយខ្វល់នៅពេលដែលអ្នកត្រូវការខ្លាំងរហូតដល់អ្នកស្ត្រេស និងមានជំងឺបាក់ទឹកចិត្ត។ ដូចច្នេះទំនុកចិត្តទីបីគឺជាអ្វីដែលអាចជួយសង្គ្រោះអ្នកបាន ដើម្បីកសាងទំនុកចិត្តទាំងអស់ឡើងវិញ៕
ចុចអានបន្ត៖ វិធី៣ យ៉ាងនេះអាចធ្វើឲ្យអ្នកចេះស្រឡាញ់អំពីរូបរាង និងសម្រស់របស់ខ្លួនឯង