បវរកញ្ញាកុមារី ចំណាយលុយ១៣០០០ដុល្លារវះកាត់ព្រោះចង់ស្រកពី ១២៤ សល់ ៦៨គីឡូ
- 2022-07-26 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាកុមារី ចំណាយលុយ១៣០០០ដុល្លារវះកាត់ព្រោះចង់ស្រកពី ១២៤ សល់ ៦៨គីឡូ
បវរកញ្ញាកុមារីសហរដ្ឋអាមេរិក Alana Thompson កើតជម្ងឺធាត់លើសគីឡូ នាងចង់ប្រើវិធីវះកាត់ដើម្បីឲ្យស្គមវិញ។
កាលពីថ្ងៃទី ២១ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន TMZ បានរាយការណ៍ថា ក្រោយអាយុ ១៧ឆ្នាំ នៅចុងខែសីហាខាងមុខនេះ បវរកញ្ញាសហរដ្ឋអាមេរិក និងជាតារាទូរទស្សន៍ Alana Thomson នឹងទៅទីក្រុង New York ដើម្បីវះកាត់សម្រកគីឡូ។ ច្រើនឆ្នាំមកនេះ នាងត្រូវតទល់នឹងជំងឺធាត់លើសគីឡូ។
វេជ្ជបណ្ឌិត Steven Batash អ្នកជំនាញវះកាត់សម្រកគីឡូបានឲ្យដឹងថា ថ្លៃវះកាត់គឺ ១៣០០០ដុល្លារ ហើយអាចឲ្យសិល្បការិនីនេះស្រកពី ១២៤គីឡូ សល់ត្រឹម៦៨គីឡូ។
បងស្រីបង្កើតរបស់ តារាស្រីខាងលើបានចុះហត្ថលេខាដើម្បីអនុញ្ញាតឲ្យប្អូនស្រីខ្លួនបានវះកាត់រួចហើយ។ កាលពីក្មេង សិល្បការិនីកើតឆ្នាំ ២០០៦ ត្រូវបានគេសរសើរថាទ្រលុកទ្រលន់មានសាច់ គួរឲ្យស្រលាញ់ តែដល់ពេលពេញវ័យទើបដឹងថា រូបរាងរបស់ខ្លួនធាត់ពេក ធ្វើឲ្យអ្នកគាំទ្រមើលនាងសឹងមិនស្គាល់ ទើបសម្រេចចិត្តវះកាត់សម្រកទម្ងន់បែបនេះ៕