យន្តហោះ​ឯកជន​តម្លៃ ១៥០​លាន​ដុល្លារ​របស់ Kim Kardashian

  • 2022-06-29 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ទូរទស្សន៍​ល្បី​ឈ្មោះ​អាមេរិក Kim Kardashian ទិញ​យន្តហោះ​ពី​ប្រេន​លំដាប់​ដែល​មហាសេដ្ឋី​ពិភពលោក​ដូច​ជា Elon Musk និយម​ជិះ។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មិថុនា​ កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា តារា​ទូរទស្សន៍​លំដាប់ A អាមេរិក Kim Kadashian បាន​សម្រេច​ចិត្ត​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​ហើយ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។ នៅ​ក្នុង​ភាគ​ថ្មី​នៃ​កម្មវិធី The Kardahshians ស្រី​ស្អាត​កូន​៤​បាន​បង្ហាញ​អ្នក​គាំទ្រ​ពី​យន្តហោះ​របស់​ខ្លួន​ដែល​មាន​តម្លៃ ១៥០​លាន​ដុល្លារ។

យន្តហោះ​ដែល​អ្នក​ម្ដាយ​កូន​៤​ទើប​ទិញ​នេះ​គឺ​មក​ពី​ប្រេន​ឈ្មោះ Gulfstream ដែល​ជា​ប្រេន​ពេញ​និយម​របស់​មហាសេដ្ឋី​ពិភពលោក​ដូច​ជា Elon Musk និង Jeff Bezos ជា​ដើម។ យន្តហោះ​របស់ Kim ថ្លៃ​ជាង​របស់ Bezos ២៥​លាន​ដុល្លារ ព្រោះ​ទូលាយ​ជាង។

Private Jet នេះ​ផ្ទុក​បាន​ចំនួន ១៤​នាក់ និង​មានបង្អួច​ចំនួន​១៦ លាប​ពណ៌​ស​តាម​ចិត្ត​អ្នក​កុម្ម៉ង់។ លើ​យន្តហោះ​មាន​បន្ទប់​ទឹក​ធំ​២​ដែល​អាច​ងូត​ទឹក​បាន និង​មាន​ឆ្នាំ​ងសាក​ទូរសព្ទ​តាម​កៅអី​នីមួយ​ៗ។ យន្តហោះ​រួម​បញ្ចូល​គ្រែគេង​ទំហំ King Size ចំនួន​២ និង​កន្លែង​គេង​ធម្មតា​ចំនួន​១០៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម