សំណាងខ្លាំងណាស់ បើមុនអាយុ៣០ឆ្នាំ មនុស្សស្រីដឹងរឿងទាំង៧នេះ
- 2022-06-18 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណាងខ្លាំងណាស់ បើមុនអាយុ៣០ឆ្នាំ មនុស្សស្រីដឹងរឿងទាំង៧នេះ
ស្រីទាំងអស់សូមចងចាំថា នៅពេលដែលយើងផ្ដល់ទៅអ្វីដែលល្អ យើងអាចនឹងមិនទទួលបានអ្វីដែលល្អគ្រប់ពេល តែហោចណាស់យើងនឹងមិនខ្មាសខ្លួនឯងពេលក្រោយ។ រឿងទាំង១០នេះសូមអ្នកចងចាំជានិច្ច។
១. ស្មោះត្រង់ រស់នៅដោយស្លូតត្រង់ ពេលខ្លះអាចធ្វើឲ្យអ្នកចាញ់ប្រៀបគេ តែសុំកុំឲ្យបាត់បង់មនសិការខ្លួនឯងដោយការរស់នៅមិនស្មោះត្រង់ឲ្យសោះ។
២. ប្រសិនបើអ្នកជោគជ័យ ហើយមានលុយច្រើន អ្នកនឹងជួបមិត្តក្លែងក្លាយ នឹងសត្រូវច្រើន តែទោះជាយ៉ាងណា ត្រូវតែជោគជ័យ ព្រោះអ្នកណាថាបរាជ័យ មិនជួបមិត្តក្លែងក្លាយនោះ។
៣. រឿងល្អដែលអ្នកធ្វើនៅថ្ងៃនេះ នឹងត្រូវគេភ្លេចនៅថ្ងៃស្អែក តែក៏សូមធ្វើវាឲ្យបាន។
៤. មនុស្សឆោត មនុស្សល្ងង់ មិនដឹងខុសត្រូវទេ ដូចនេះហើយ ជំនួសឲ្យការស្អប់គេ សូមអាណិតពួកគេបានត្រូវ។
៥. ពេលខ្លះយើងជួយគេ តែគិតថាយើងគិតប្រយោជន៍ខ្លួនឯងជាធំ តែយ៉ាងណាក៏ដោយ ក៏កុំស្ដាប់តាមសម្ដីគេ។
៦. ស្នាដៃដែលយើងខំសាងយូរមកអាចរលំក្នុងមួយប៉ព្រិចភ្នែក តែសូមកុំឈប់សាងសង់វាឡើងឲ្យសោះ។
៧. ពេលខ្លះ មនុស្សដែលអ្នកជួយពេលក្រលំបាកនោះ អាចបកមកវាយប្រហារវិញនៅពេលមានបាន តែកុំប្រកាន់ ព្រោះមនុស្សសាង ទេវតាអ្នកមើលហើយ៕