តារាសម្ដែងប្រុសអាយុ២៤ឆ្នាំត្រូវជាប់ពន្ធធនាគារព្រោះសម្លាប់ម្ដាយខ្លួនឯង
- 2022-06-17 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងប្រុសអាយុ២៤ឆ្នាំត្រូវជាប់ពន្ធធនាគារព្រោះសម្លាប់ម្ដាយខ្លួនឯង
តារាសម្ដែងប្រុសកាណាដា Ryan Grantham អាយុ២៤ឆ្នាំ បានទទួលស្គាល់ថាខ្លួនសម្លាប់ម្ដាយខ្លួនឯង។ លោកប្រឈមនឹងការជាប់ពន្ធគារមួយជីវិត។
កាលពីថ្ងៃទី ១៦ ខែមិថុនាកន្លងទៅនេះ បណ្ដាញព័ត៌មាន People បានរាយការណ៍ថា នៅក្នុងអង្គសវនាការដំបូងនៅតុលាការ British Columbia ប្រទេសកាណាដា សប្ដាហ៍នេះ តុលាការបានត្រួតពិនិត្យលទ្ធផលសរសៃប្រសាទរបស់តារាសម្ដែង Ryan Grantham ក្រោយពេលលោកបានសម្លាប់ម្ដាយខ្លួនឯង។ ប្រភពដដែលបានឲ្យដឹងថា ទោះបីជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ តែសកម្មភាពព្រៃផ្សៃរបស់តារាសម្ដែងប្រុសអាយុ ២៤ឆ្នាំនឹងប្រឈមមុខជាប់ពន្ធគារមួយជីវិត។ សាមីខ្លួនផ្ទាល់ក៏បានទទួលស្គាល់ថាខ្លួនសម្លាប់ម្ដាយដូចគ្នា។
នៅក្នុងសវនាការថ្ងៃទី ១៤ ខែមិថុនា លទ្ធផលបានបង្ហាញឲ្យឃើញថា តារាកើតឆ្នាំ ១៩៩៨ បានមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនៅពេលហេតុការណ៍កើងឡើង។
សកម្មភាពបានកើតឡើងនៅខែមីនា ឆ្នាំ២០២០ តួរឿង Riverdale បានយកកាំភ្លើងបាញ់ម្ដាយខ្លួន នៅពេលលោកស្រីកំពុងលេងព្យាណូ។ បន្ទាប់មកលោកបម្រុងបាញ់សម្លាប់មនុស្សផ្សេងទៀតនៅសាកលវិទ្យាល័យ Simon Fraster តែក៏សម្រេចចិត្តប្រគល់ខ្លួនឲ្យប៉ូលិសវិញនទៅទីក្រុង Vancouver។
Lisa Grantham ប្អូនស្រីរបស់តារាសម្ដែងប្រុសខាងលើបានរកឃើញថាម្ដាយខ្លួនស្លាប់នៅថ្ងៃទី ១ ខែមេសា ដោយមុនពេលស្លាប់ លោកស្រីកំពុងព្យាបាលជំងឺមហារីក។ នាងបានបន្ថែមថា នាងភ័យខ្លាចជាខ្លាំង ដោយខ្លាចថ្ងៃណាមួយបងប្រុសនឹងចេញពីពន្ធគារ៕