Johnny Depp ប្រកាស​លក់​ Penthouse ធ្លាប់​រស់​នៅ​ជាមួយ Amber Heard តម្លៃ​ជាង​១០​លាន​ដុល្លារ

  • 2022-06-13 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស​អាមេរិក Johnny Depp បាន​សម្រេច​ចិត្ត​លក់​ចេញ​នូវ​ខុនដូ​តម្លៃ​ថ្លៃ​របស់​ខ្លួន ដែល​ជា​កន្លែង​ធ្លាប់​រស់​នៅ​ជាមួយ​អតីត​ភរិយា Amber Heard។

កាល​ពី​ថ្ងៃ​ទី ៨ ខែ​មិថុនា​មុន​នេះ បណ្ដាញ​ព័ត៌មាន The Sun បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​លំដាប់ A អាមេរិក Johnny Depp បាន​ប្រកាស​លក់ ផ្ទះ​ខុនដូ penthouse របស់​ខ្លួន​នៅ​ទីក្រុង Los Angeles ចេញ​ហើយ។ នេះ​គឺ​ជា​ជម្រក​ដែល​លោក និង​តារា​សម្ដែង​ស្រី Amber Heard ធ្លាប់​រួមរស់​ជាមួយ​គ្នា​រយៈ​ពេល ១៥​ខែ មុន​ពេល​ពួក​គេ​បែក​ផ្លូវ និង​ឈាន​ដល់​ការ​ប្ដឹង​ផ្ដល់​ថ្មី​ៗ​នេះ។

គេហដ្ឋាន​ខាង​លើ​ ស្ថិត​ក្នុងគម្រោង Columbia Tower ដោយ​តារា​ប្រុស​អាយុ ៥៦​ឆ្នាំ នៅ​ឆ្នាំ​២០០៧ បាន​ទិញ​៥​ខ្នង​ជាប់​គ្នា ក្នុង​តម្លៃ​សរុប ១២.៧៨​លាន​ដុល្លារ។ នៅ​ពេល​នេះ​ លោក​ប្រកាស​លក់​ចេញ​មួយ​ខ្នង​ដែល​ខ្លួន​ធ្លាប់​នៅ​ជាមួយ​អតីត​ភរិយា​ក្នុង​តម្លៃ ១.៧៦​លាន​ដុល្លារ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​ត្រូវ​បាន​ប្រកាស​លក់​ភ្លាម​ៗ​ក្រោយ​ពេល​ តួ​រឿង Pirates of the Caribbean ឈ្នះ​ការ​​ប្ដឹង​របស់​ប្រពន្ធ​ និង​ទទួល​បាន​សំណង​១៥​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel