Johnny Depp ចាយ​អស់​៥០០​លានដុល្លារ ក្នុង​រយៈ​ពេល ១០​ឆ្នាំ

  • 2022-06-03 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ជា​តារា​សម្ដែង​ប្រុស​ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ​នៅ​ហូលីវូដ កំពូល​តារា​សម្ដែង​ប្រុស​អាមេរិក Johnny Depp បាន​ចាយ​អស់​ដល់​ទៅ ៥០០​លាន​ដុល្លារ ក្នុង​រយៈ​ពេល ១០​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី ២ ខែ​មិថុនា​ កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន The Sun បាន​រាយការណ៍​ថា ក្រោយ​រយៈពេល​ប្ដឹង​ផ្ដល់​គ្នា​អស់​រយៈ​ពេល ៦ សប្ដាហ៍ នៅ​ទី​បំផុត ជម្លោះ​រវាង​កំពូល​តារា​សម្ដែង​ប្រុស​អាមេរិក Johnny Depp និង តារា​សម្ដែង​ស្រី Amber Herd ក៏​ត្រូវ​បាន​បញ្ចប់​ដោយខាង​ប្រុស​ជា​អ្នក​ឈ្នះ និង​ទទួល​បាន​ប្រាក់​សំណង​ចំនួន ១៥​លាន​ដុល្លារ។

ប្រាភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​បាន​ឈ្នះ​អតីត​ប្រពន្ធ​ក៏​ដោយ តែ​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​របស់​តារា​អាយុ ៥៨​ឆ្នាំ​បានស្រក​ចុះ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ បណ្ដាញ​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា​ចំណូល​របស់ តួ​រឿង Caribbean ភាគ​ច្រើន​បាន​មក​ពី​ការ​ថត​រឿង ដោយ​ក្នុង​ឆ្នាំ ២០១២ ទ្រព្យ​សរុប​របស់​លោក​គឺ ៦៥០​លាន​ដុល្លារ យ៉ាងណាក្ដី នៅ​បច្ចុប្បន្ន លោក​​នៅ​សល់​តែ ១៥០​លាន​ដុល្លារ ពោល​បាន​ចាយ​អស់ ៥០០លាន​ដុល្លារ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ។

ចំណាយ​ធំ​បំផុត​របស់​លោក​នោះ​គឺ ទិញ​ប្រាសាទ​មួយ​នៅ​ប្រទេស​បារាំង​ក្នុង​តម្លៃ ៧៥​លាន​ដុល្លារ។ ចំណាយ ១៨​លាន​ដុល្លារ​ទិញ​ទូក​លំហែ​កម្សាន្ត និង ៥.៣៥​លាន​ដុល្លារ ដើម្បី​ទិញ​កោះ​ចំនួន​៣។

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel