វិធានការការពារសក់ជ្រុះ ក្រោយសម្រាលកូនរួច ដែលអ្នកម្ដាយគួរដឹង
- 2022-05-16 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធានការការពារសក់ជ្រុះ ក្រោយសម្រាលកូនរួច ដែលអ្នកម្ដាយគួរដឹង
ភាគច្រើននៃអ្នកម្ដាយក្រោយពេលសម្រាលកូនរួច អាចប្រឈមមុខទៅនឹងការជ្រុះសក់ ដែលជារឿងគួរឲ្យព្រួយបារម្ភបំផុត ពីព្រោះតែការផ្លាស់ប្ដូរអ័រម៉ូនរបស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូនរួច ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការជ្រុះសក់។
កញ្ញា សូមចែករំលែកវិធីសាស្ត្រល្អៗខាងក្រោម ដែលផ្ដល់ឲ្យអ្នកម្ដាយនូវព័ត៌មានបន្ថែមអំពីការបាត់បង់សក់ក្រោយពេលសម្រាលកូន ក៏ដូចជាវិធានការដោះស្រាយបញ្ហាទាំងនោះ។
ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្ដាយ រាងកាយរបស់ម្តាយនឹងបញ្ចេញអរម៉ូនមួយហៅថា Prolactin ដែលជំរុញការបញ្ចេញទឹកដោះ។ Prolactin រារាំងអ័រម៉ូន Estrogen ដែលជាហេតុបណ្តាលឲ្យជ្រុះសក់កាន់តែច្រើន ប៉ុន្តែជាក់ស្តែងសក់របស់យើងជ្រុះរាល់ថ្ងៃដោយសារតែវដ្ដជីវិតរបស់សក់នីមួយៗ ហើយបន្ទាប់ពីសក់ជ្រុះសក់ថ្មីនឹងដុះមកជំនួសវិញ ដូច្នេះអ្នកម្តាយគួរតែកែលម្អស្ថានភាពដោយការថែរក្សា អនុវត្តទម្លាប់ល្អៗ ទទួលយករបបអាហារសុខភាព ដើម្បីឲ្យសក់ថ្មីលូតលាស់មកវិញ៖
ក្រោយសម្រាល វីតាមីន និងអាហារបំប៉នគឺជាគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជួយផ្តល់ឲ្យម្ដាយនូវដំណោះស្រាយសម្រាប់សុខភាពរូបរាងកាយ និងសក់។ ជាមួយវីតាមីន A, B, C, D3, E, K1 រួមបញ្ចូលគ្នាជាមួយស័ង្កសី Biotin, PregEU duo នឹងជួយសុខភាពអ្នកម្ដាយឲ្យបានប្រសើរឡើង សម្រាប់ការលូតលាស់សក់ក្រាស់វែង និងរលោងជាងមុនបន្ទាប់ពីសម្រាលកូនរួច។ ដូច្នេះ អាហាររូបត្ថម្ភក្រោយសម្រាលគឺជាការចាំបាច់បំផុត ដើម្បីស្តារសុខភាពឡើងវិញ៕