UK៖ កំពុងត្រូវការមនុស្សរាប់ពាន់នាក់ ដើម្បីសាកល្បងថ្នាំព្យាបាលប្រឆាំងកូវីដថ្មី

  • 2022-04-29 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Molnupiravir គឺជាថ្នាំគ្រាប់ប្រឆាំងវីរុសដំបូងគេដែលទើបតែបានបង្កើតឡើង និងមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ការព្យាបាលមេរោគកូវីដនៅក្នុងចក្រភពអង់គ្លេស។

មនុស្សចាស់ដែលមានអាយុលើសពី ៥០ ឆ្នាំនឹងមនុស្សវ័យក្មេងជាមួយនឹងស្ថានភាពសុខភាពធម្មតាកំពុងត្រូវបានជំរុញឲ្យចូលរួមក្នុងការសិក្សាអំពីការព្យាបាលសង្គ្រោះជីវិតពីមេរោគកូវីដថ្មី។ ការសិក្សានេះគឺបើកចំហសម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ និងអ្នកដែលមានរោគសញ្ញាក្នុងរយៈពេលប្រាំថ្ងៃមុន ហើយអ្នកស្ម័គ្រចិត្តទាំងនោះនឹងឲ្យថ្នាំលេបនៅផ្ទះ។

លោកសាស្ត្រាចារ្យ Sir Jonathan Van-Tam អនុប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំប្រទេសអង់គ្លេសបាននិយាយថា ការសិក្សានេះនឹងជួយសម្រេចថាតើថ្នាំប្រឆាំងមេរោគនេះនឹងត្រូវប្រើប្រាស់បានដោយរបៀបណា។ ហើយលោកលេខាធិការសុខភាព Sajid Javid ក៏បានស្នើឲ្យមនុស្សគ្រប់គ្នាដែលមានសិទ្ធិក្នុងការសម្រេច (គួរតែចូលរួម) ដើម្បីឲ្យយើងអាចស្វែងយល់បន្ថែមអំពីថ្នាំនេះ ដែលវាអាចជួយសង្គ្រោះជីវិតមនុស្សបានរាប់ពាន់នាក់។

ថ្នាំគ្រាប់នេះត្រូវបានប្រើប្រាស់នៅក្នុងការសាកល្បងដែលត្រូវបានគេហៅថា Molnupiravir ហើយត្រូវបានផលិតដោយក្រុមហ៊ុន Merck, Sharp និង Dohme (MSD)។ វាត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយនិយតករនៃចក្រភពអង់គ្លេសនៅក្នុងខែវិច្ឆិកា បន្ទាប់ពីការសាកល្បងបង្ហាញលទ្ធផលដ៏ជោគជ័យក្នុងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លង និងការស្លាប់។

ការសិក្សានេះនឹងផ្តល់ឲ្យវេជ្ជបណ្ឌិតនូវគំនិតនៃអត្ថប្រយោជន៍ដែលអាចកើតមានឡើងចំពោះអ្នកដែលបានទទួលថ្នាំបង្ការ និងជួយដល់ផែនការ (សេវាសុខភាពជាតិ - NHS) ពីរបៀបដែលថ្នាំនេះអាចជួយសង្គ្រោះនឹងព្យាបាល។ គ្រាន់តែបើកដំណើរការនៅក្នុងខែធ្នូ មានអ្នកចុះឈ្មោះចំនួនជាង ២,៥០០ នាក់រួចទៅហើយ ប៉ុន្តែតម្រូវការវិញគឺត្រូវការមនុស្សជាង ៦,០០០ នាក់បន្ថែមទៀត និងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ចុចអានបន្ដ៖ ៥ ទីក្រុងដែលជាប់ចំណាត់ជាទីក្រុងដែលមានសុវត្ថិភាពបំផុត ក្នុងការធ្វើដំណើរទៅលេង

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម