នៅ​មិន​ទាន់​យឺត​ពេល​ទេ បើ​អ្នក​ធ្វើ​រឿង​ទាំង​នេះ​ចំពោះ​ខ្លួនឯង

  • 2022-05-01 09:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​គិត​ថា​អ្នក​ខុស​ដែល​មិន​បាន​មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ។ អ្នក​នៅ​មាន​ឱកាស​នៅ​ឡើយ​ទេ ដោយ​ចាប់ផ្ដើម​ពី​ពេល​នេះ​ទៅ ហើយ​ព្យាយាម​ឲ្យ​បាន​រហូត នោះ​ប្រៀប​ដូចជា​ការ​រក​ឃើញ​សុភមង្គល​ពិត​ឲ្យ​ខ្លួន​ដែរ។

.រាប់​អាន​តែ​មនុស្ស​ល្អ​ៗ អ្នក​ដែល​មិន​ល្អ​នាំ​ទុក្ខទោស​ដល់​ខ្លួន គួរតែ​បញ្ឈប់។

.ចាប់ផ្ដើម​ប្រឈម​ជាមួយ​នឹង​បញ្ហា ព្រោះ​មិន​ថា​អ្នក​រត់​គេច​ដល់​ណា​ទេ នោះ​អ្នក​នៅតែ​រត់​មិន​ផុត​ដដែល ទាល់តែ​ដោះស្រាយ​រឿង​ចប់ ទើប​អ្នក​អាច​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។

រូបតំណាង

**៣**.មាន​ភាព​ស្មោះត្រង់​ជាមួយ​ខ្លួន កុំ​ធ្វើ​អ្វី​ដែល​ក្បត់ និង​នាំឲ្យ​ខ្លួនឯង​ឈឺចាប់​បន្ត​ទៀត។

.ទុក​សុភមង្គល​ខ្លួន​ជា​រឿង​អាទិភាព​បំផុត រឿង​ផ្សេង​សំខាន់​មិន​ដូច​ក្ដី​សុខ​អ្នក​ឡើយ។

.ចាប់ផ្ដើម​វាយ​តម្លៃ​ពី​កំហុស​កាលពី​មុន ដើម្បី​ទុក​វា​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ ហើយ​មិន​ឲ្យ​ខ្លួនឯង​ខុស​ដដែល។

.ចាប់ផ្ដើម​រីករាយ​ជាមួយ​អ្វី​ដែល​អ្នក​មាន​រួច​ទៅ ហើយ​កុំ​លោភលន់​នឹង​អ្វី​ដែល​ខ្លួន​គ្មាន ព្រោះ​វា​នឹង​នាំ​ឲ្យ​អ្នក​គ្មាន​ក្ដី​សុខ។

រូបតំណាង

.កុំ​ចាំ​អ្នក​ដទៃ​មក​ផ្ដល់​ក្ដី​សុខ​ឲ្យ តែ​អ្នក​គួរតែ​បង្កើត​ក្ដី​សុខ​សម្រាប់​ខ្លួនឯង​វិញ។

.រៀន​ជឿជាក់​លើ​ខ្លួនឯង​ថា អាច​ធ្វើ​កិច្ចការ​ទាំង​នោះ​បាន ដោយ​មិន​បាច់​ភ័យ​ខ្លាច​ពី​លទ្ធផល។

.ប្រាប់​ខ្លួនឯង​ថា ការ​ច្រណែន​ឈ្នានីស​អ្នក​ដទៃ គឺជា​ភ្លើង​ដែល​ដុត​កម្លោច​ខ្លួនឯង​ប៉ុណ្ណោះ រៀន​សាទរ​ជាមួយ​ជ័យជម្នះ​អ្នក​ដទៃ ទើប​មាន​ក្ដី​សុខ។

រូបតំណាង

១០.អត់ទោស​ឲ្យ​អ្នក​ដទៃ ប្រៀប​ដូច​ការ​អត់ទោស​ឲ្យ​ខ្លួនឯង ព្រោះ​បើ​អ្នក​នៅ​តែ​គុំកួន​គេ ផ្លូវ​ចិត្ត​អ្នក​ក៏​មិន​ស្កប់​ដែរ៕

ចុចអាន៖សូម​កុំ​ភ័យ​ខ្លាច​ធ្វើ​រឿង​ទាំង​នេះ​ចំពោះ​ខ្លួនឯង

អត្ថបទ៖ Iv Madalen