មង្គលការ​តម្លៃ​៤​លាន​ដុល្លារ ក្នុង​ភូមិគ្រឹះ​​ ១០៣.៥​លាន​ដុល្លារ របស់​កូន​ប្រុស​ច្បង Beckham

  • 2022-04-11 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធី​រៀបការ​របស់ តារា​ម៉ូដែល Brooklyn Beckham និង​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Nicola Peltz ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មេសា​កន្លង​ទៅ​នេះ ពិធី​រៀបអាពាហ៍ពិពាហ៍​របស់​ តារា​ម៉ូដែល​ប្រុស Brooklyn Beckham និង​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​អាមេរិក Nicola Peltz ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Palm Beach សហរដ្ឋ​អាមេរិក។ កម្មវិធី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្ទះ​របស់​កូន​ក្រមុំ​ដែល​មាន​តម្លៃ​ ១០៣.៤​លាន​ដុល្លារ និង​កម្មវិធី​ទាំង​មូល​មាន​តម្លៃ ៤​លាន​ដុល្លារ ខាង​ស្រី​ជា​អ្នក​ចេញ​ទាំង​អស់។

មុន​ថ្ងៃ​រៀបការ ស្រី​ស្អាត​អាយុ ២៧​ឆ្នាំ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​២​ដង​ដើម្បី​វាស់វែង និង​កាត់​ឈុត​រៀបការ​របស់​ខ្លួន​នៅ​ប្រេន​សម្លៀកបំពាក់ Valentino។

ដើម្បី​រក្សា​ភាព​ឯកជន និង​សុវត្ថិភាព​ដល់​កម្មវិធី​រៀបការ ផ្ទះ​របស់​កូន​ក្រមុំ​ត្រូវ​បាន​ព័ទ្ធ​របង​៣​ជាន់ ដើម្បី​កុំ​ឲ្យ​អ្នក​កាសែត​បាន​ចូល​មក ត្បិត​ភ្ញៀវកិត្តិយស​សុទ្ធ​តែ​កម្រិត​ថ្នាក់​អភិជន។ កំពូល​កីឡាករ​បាល់​ទាត់ Beckham និង​​ភរិយា ក៏​បាន​មាន​វត្តមាន​មុន​ពេល​កម្មវិធី​ចាប់​ឡើង​ផង​ដែរ។

មង្គលការ​របស់​អ្នក​ទាំង​ពីរ​គឺ​ជា​ការ​ភ្ជាប់​សាច់​ឈាម​របស់​ ត្រកូល​អភិជន Beckham និង Peltz ដោយ​ទ្រព្យគ្រួសារ​អតីត​កីឡាករ​បាល់​ទាត់​មាន​ទ្រព្យ​សរុប ៤៥០​លាន​ដុល្លារ និង​គ្រួសារ​មហាសេដ្ឋីហិរញ្ញវត្ថុ Pelz មាន​ទ្រព្យ​សរុប ១.៧​ពាន់​លាន​ដុល្លារ។ ដោយចិញ្ចៀន​រៀបការ​ដែល Brooklyn ជូន​ទៅ​កាន់​ភរិយា​មាន​តម្លៃ ៣៥​ម៉ឺន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel